×

«ណាតា» ស្បែកជើងនារីម៉ាកថ្មី មិនត្រឹមតែស្រស់ស្អាតទាន់សម័យទេ ថែមទាំងតម្លៃសមរម្យបំផុតទៀតផង

NEWS 5 years ago
 
 

          មកដល់​ហើយ​ស្បែកជើង​នារី​ម៉ាក​ ​«​ណា​តា​»​ ​ដែល​ជា​ម៉ាក​ថ្មីសន្លាង​លំដាប់​អន្តរជាតិ​ ​ធានា​ថា​ពិតជា​ត្រូវចិត្ត​បំផុត​សម្រាប់​យុវនារី​សម័យ​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​មានតម្លៃ​សមរម្យ​បំផុត​។​

          ជា​ការពិត​ណាស់​ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​ ​១១​ ​ខែវិច្ឆិកា​ ​ហាង​ស្បែកជើង​ ​«​ណា​តា​«​ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះលេខ​ ​31C​ ​មហាវិថី​ព្រះសីហនុ​ ​សង្កាត់​ចតុមុខ​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​«​ណា​តា​»​ ​គឺជា​ម៉ាក​ស្បែកជើង​ថ្មី​នៅ​កម្ពុជា​ដែល​ទើបនឹង​បង្កើត​ឡើង​ ​ដោយ​ទទួល​បាន​ការ​គំា​ទ្រ​យ៉ាងច្រើន​កុះករ​ពី​សំ​ណា​ក់​មិត្ត​ៗ​នារី​ជាតិ​ ​និង​អន្តរជាតិ​។​ ​ហាង​ស្បែកជើង​ ​“​ណា​តា​”​ ​ប្រមូល​ផ្តុំ​ទៅ​ដោយ​ម៉ូដ​ស្បែកជើង​នារី​ច្រើន​ម៉ូដ​ ​និង​កាបូប​ដ៏​ទាន់សម័យ​ទៅតាម​ទំនោរ​និយម​សកលលោក​។​ ​ម៉ាក​ស្បែកជើង​ ​“​ណា​តា​”​ ​ជា​ជម្រើស​ថ្មី​សម្រាប់​នារី​គ្រប់រូប​ ​ដែល​ចង់បាន​ស្បែកជើង​ដែល​មាន​ម៉ូដ​ស្រស់​ស្អាត​ក្មេង​វ័យ​ ​មានគុណ​ភាព​ខ្ពស់​ ​ហើយ​តម្លៃ​សមរម្យ​បំផុត​។​ ​ព្រម​ជាមួយនឹង​ការរៀបចំ​ហាង​ដ៏​ល្អឯក​ ​អតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធ​ន៍​ថ្មី​ៗ​ពី​ ​«​ណា​តា​»​ ​ក្នុង​ការ​ដើរ​ទិញទំនិញ​យ៉ាង​ទំនើប​ថែមទៀត​ផង​។​

​          មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​«​ណា​តា​»​ ​ត្រៀម​នឹង​បើក​សម្ពោធ​ហាង​ថ្មី​របស់​ខ្លួន​បន្ត​ទៀត​នៅ​ថ្ងៃអង្គារ​ ​ទី១៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នេះ​ដែល​មាន​ទីតាំងនៅ​ផ្ទះលេខ​ ​23​ ​ផ្លូវ​ស៊ីវត្ថា​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​៕​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​ ​លោកអ្នក​អាច​ទំនាក់ទំនង​៖​ ​

​023​ ​221​ ​229​ ​(​សាខា​រាជធានី​ភ្នំពេញ​)​, ​063​ ​965​ ​828​ ​(​សាខា​ក្រុង​សៀមរាប​)​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS