×

ព្រឹទ្ធា​ចារ្យ​នាដ​ភក្តី​និម្មិត​ ​អ៊ុំ​ ​សាមិ​ត្ត​ ​អតីត​តួឯក​តេជោ​មាស​ ​ក្នុង​ល្ខោនបាសាក់​រឿង​ ​“​តេជោ​យ៉​ត​”​ ​កា​លពីទ.វ.ទី៨០​ ​បាន​លាចាក​លោក​ហើយ​

NEWS 3 weeks ago
 
 

            ​“​តេជោ​យ៉​ត​”​ ​ជា​និមិត្តរូប​វណ្ណកម្ម​ល្ខោនបាសាក់​របស់​អ្នកនិពន្ធ​ ​ទី​ ​ជី​ហួត​ ​ដែល​បាន​និពន្ធ​ឡើង​នៅ​ ​ថ្ងៃទី២៨​ ​ខែធ្នូ​ ​ឆ្នាំ១៩៨៣​ ​ហើយ​ជា​រឿងល្ខោន​មួយ​ដ៏​ល្បីល្បាញ​កក្រើក​ទូទាំង​ប្រទេស​កម្ពុជា​កាលពី​សម័យ​ ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នោះ​តែម្តង​។​ ​តួឯក​សំខាន់​ពីរ​រូប​ក្នុង​រឿង​នេះ​គឺ​ ​តួ​តេជោ​យ៉​ត​ ​និង​ ​តេជោ​មាស​ ​ដែល​ជា​គ្រូ​និង​សិស្ស​ជំនិត​។​ ​លោកតា​ព្រឹទ្ធា​ចារ្យ​ ​អ៊ុំ​ ​សាមិ​ត្ត​ ​សម្តែង​ជា​តួអង្គ​ ​“​តេជោ​មាស​”​ ​ដែល​ទស្សនិកជន​ ​ខ្មែរ​រាប់​លាន​នាក់​ដែល​និយម​ទស្សនា​ល្ខោនបាសាក់​សម័យ​នោះ​នៅ​ចងចាំ​មិនទាន់​ភ្លេច​នៅឡើយ​។​ ​ប៉ុន្តែ​ជា​ ​អកុសល​ ​កាលពី​វេលា​ម៉ោង​ ​១១​ ​និង​ ​៥០​ ​នាទី​រំលង​អធ្រាត្រ​យប់​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​វីរ​សិល្បករ​ ​ឯកទេស​ល្ខោនបាសាក់​រូប​នេះ​បាន​ទទួលអនិច្ចកម្ម​ដោយសារ​ជម្ងឺ​បេះដូង​ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ​រាជ​ ​ធានី​ភ្នំពេញ​ ​ក្នុង​ជន្មាយុ៨៣វស្សា​ ​គួរឲ្យ​សោក​ស្តាយ​ជា​ពន់ពេក​។​ ​

​            ​លោក​ ​អ៊ុំ​ ​នី​មួន​ ​ជា​កូនប្រុស​បង្កើត​របស់​សព​ ​បាន​បង្ហោះ​នៅ​លើ​គណនី​ផ្ទាល់ខ្លួន​របស់​លោក​ថា​ ​“​លោកឪពុក​ដ៏​កម្សត់​របស់​ពួក​ខ្ញុំ​បាន​ទៅ​ចោល​ពួក​ខ្ញុំ​ហើយ​។​ ​លោក​តែង​ប្រដៅ​ដាស​តឿន​ ​ឲ្យយោបល់​លើក​ ​ទឹកចិត្ត​ដល់​កូនចៅ​គ្រប់គ្នា​ ​តែ​ចាប់ពី​ពេលនេះ​ទៅ​ ​ពួក​ខ្ញុំ​លែង​បាន​ស្តាប់​ ​បានឮ​ ​បានឃើញ​រូបលោក​ទៀត​ ​ហើយ​ ​គឺ​លោក​លា​គ្មាន​ថ្ងៃ​វិល​វិញ​។​”​ ​ទន្ទឹម​នឹង​នេះ​ ​លោក​បាន​រៀបរាប់​ប្រាប់​សូ​វរីន​ថា​ ​លោក​ពិតជា​មាន​ភាព​ ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ព្រោះ​មរណភាព​របស់​ឪពុក​លោក​ពិតជា​លឿន​តែមួយ​ប៉ប្រិចភ្នែក​នឹកស្មាន​មិនដល់​។​ ​គាត់​មិនបាន​ឈឺ​មុន​ច្រើនថ្ងៃ​ ​គឺ​សុ​ខៗ​គាត់​ក៏​ធ្វើ​ទុ​ក្ខ​ភ្លាម​ៗ​ ​គាត់​ត្អូញ​ថា​ចុក​ទ្រូង​ ​បែកញើស​ត្រជាក់​ដៃជើង​មួយ​ ​រំពេច​ ​ហើយ​គាត់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ប្រហែល​ពីរ​ម៉ោង​ ​គាត់​ក៏បាន​ផុតដង្ហើម​តែម្តង​ទៅ​។​ ​“​គ្រូពេទ្យ​បាន​ប្រាប់​ថាត្រូវ​ការ​ ​សង្គ្រោះ​បន្ទាន់​ចុងក្រោយ​រយៈពេល១៥នាទី​ ​តែ​បាន​ប្រហែល៥នាទី​ ​គាត់​ទ្រាំ​លែង​បាន​ ​គាត់​ក៏​ផុត​ទៅ​។​ ​គ្រូពេទ្យ​បាន​ប្រាប់​ថា​ពួកគាត់​បាន​ព្យាយាម​ជួយ​អស់ពី​សមត្ថភាព​ហើយ​។​”​

​            ​លោកអ៊ំ​ ​ម៉ៅ​ ​ប៊ុ​ន​ថេង​ ​ត្រូវជា​សាច់ញាតិ​លោកតា​អ៊ុំ​ ​សាមិ​ត្ត​ ​បាន​រំឭក​អំពី​អតីតកាល​របស់​សិល្បករ​ ​ជើងចាស់​រូប​នេះ​ថា​ ​“​បងប្រុស​ខ្ញុំ​ធ្លាប់​ជា​តួឯកល្ខោន​បាសាក់​ដ៏​ល្បី​តាំងពី​ទសវត្ស​ទី៦០​។​ ​កាលណោះ​មានតែ​ ​បី​នាក់​ទេ​ ​គឺ​ ​លោកតា​ ​សាំង​ ​សា​រុន​ ​លោកតា​ ​សួស​ ​កា​ណន​ ​និង​បង​អ៊ុំ​ ​សាមិ​ត្ត​។​ ​រួចពី​របប​ប៉ុ​លព​ត​ ​គេ​ស្គាល់​ ​ម្តង​ទៀត​តាមរយៈ​រឿង​ ​ឪពុកក្មេក​រើស​កូ​នប្រ​សារ​ ​និង​ ​រឿង​តេជោ​យ៉​ត​។​ ​ភារកិច្ច​ស្នូល​ជា​គ្រូល្ខោន​បាសាក់​ ​រាជធានី​ភ្នំពេញ​ដែល​មនុស្ស​ជំនាន់​ក្រោយ​មិនសូវ​ស្គាល់​ទេ​។​ ​គាត់​ជា​សិល្បករ​ជើងចាស់​មួយ​រូប​ដែល​ព្រះ​ ​មហាក្សត្រ​ប្រោស​ព្រះរាជទាន​គោរមងារ​ជា​ ​នាដ​ភក្តី​និម្មិត​ ​អ៊ុំ​ ​សាមិ​ត្ត​ ​សម្បត្តិ​បេ​តិ​ក​ភ័​ណ្ឌ​វប្បធម៌​មនុស្ស​ ​រស់​ផ្នែក​ល្ខោនបាសាក់​ ​ក្នុងចំណោម​សាស្រ្តា​ចារ្យ១៧រូប​។​”​

​            ​ដោយឡែក​ ​លោក​ ​បេ​ ​វណ្ណា​រ៉ា​ ​តារា​សម្តែង​ជើងចាស់​ ​និង​ ​ជា​អតីត​សិស្សរបស់​សព​លោក​ព្រឹទ្ធា​ចារ្យ​ ​បាន​ផ្តាំផ្ញើ​ថា​ ​“​លោកគ្រូ​របស់ខ្ញុំ​ ​លោកគ្រូ​ ​អ៊ុំ​ ​សាមិ​ត្ត​ ​គាត់​បាន​ចែកឋាន​ទៅកាន់បរលោក​ចោល​យើង​ទាំងអស់​ ​គ្នា​ជា​សិស្ស​រួម​គ្រូ​តែមួយ​ ​លោក​លែង​វិល​វិញ​ហើយ​។​ ​បើ​សិស្ស​ទាំងអស់​ទទួល​ដំណឹង​ហើយ​ ​សូម​ជួយ​ដង្ហែ​ ​សព​គាត់​ទៅកាន់​វត្ត​ទឹកថ្លា​ ​ម៉ោង៣រសៀល​ ​ថ្ងៃទី១៦​ ​ខែ១១​ ​ឆ្នាំ២០១៨​ ​សូម​អរគុណ​!​”​

​            ​សូម​បញ្ជាក់​ថា​ ​សព​របស់​លោក​ព្រឹទ្ធា​ចារ្យ​សិល្បៈ​នាដ​ភក្តី​និម្មិត​ ​អ៊ុំ​ ​សាមិ​ត្ត​ ​អតីត​គ្រូល្ខោន​បាសាក់​ ​បម្រើការ​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​នេះ​នឹង​ត្រូវ​បូជា​នៅ​វេលា​ម៉ោង​ ​៤​ ​រសៀល​ ​ថ្ងៃសុក្រ​ ​ទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នៅ​វត្ត​ទឹកថ្លា​ ​ក្រុងភ្នំពេញ​។​ ​ចំណែក​ពិធីបុណ្យ៧ថ្ងៃ​ ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ ​ថ្ងៃអង្គារ​ ​ទី២០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ខាងមុខនេះ​ ​នៅ​គេហដ្ឋាន​សព​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ក្រសួង​ ​ទេសចរណ៍​ ​(​ម្តុំ​បុរី​កីឡា​)​ ​ច្រក​ជណ្តើរ​ចូល​ជាប់​សាលាសង្កាត់​វា​លល​វង់​។​ ​សូម​គោរព​អញ្ជើញលោក​ ​លោកស្រី​ ​អ្នកនាង​កញ្ញា​ ​សិល្បករ​ ​សិល្ប​ការិនី​ ​និង​ ​អ្នក​ដែល​និយម​ស្នេហា​វិស័យ​សិល្បៈ​ល្ខោនបាសាក់​ ​ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ឲ្យបាន​ច្រើន​កុះករ​៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS