×

​​The​ ​Phnom​ ​Penh​ ​Designers​ ​Week​ ​(​PPDW​)​ ​លើក​ទី១០​ ត្រូវ​បាន​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​០៨​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៨​

NEWS 1 week ago
 
 

​                ​​The​ ​Phnom​ ​Penh​ ​Designers​ ​Week​ ​(​PPDW​)​ ​លើក​ទី១០ត្រូវ​បាន​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​០៨​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២០១៨​ ​ខាងមុខនេះ​ ​និង​នៅតែ​ទទួលការ​គាំទ្រ​សហការ​ជាមួយ​ក្រុមហ៊ុន​ឡាន​ម៉ាក​ ​AUDI​ ​ក្នុង​ការ​អបអរសាទរ​ដល់​ការ​ច្នៃ​ម៉ូដ​ ​និង​ទេព​កោសល​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ប្រធានបទ​នៃ​ព្រឹត្តិ​ការណ៍​ដែល​លើកយក​មក​បង្ហាញ​ក្នុង​ថ្ងៃ​នោះ​មានឈ្មោះ​ថា​ ​'​Transition​ ​of​ ​Norms​'​ ​។​

​                ​គំនិត​ដែល​ឈានមុខ​គេ​ ​គឺ​ត្រូវការ​ជាចាំបាច់​ក្នុង​វិស័យ​រចនា​ម៉ូដ​គ្រប់​មជ្ឈដ្ឋាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ​រី​ឯ​អ្នក​រចនា​ម៉ូដ​ក៏​ចាំបាច់​ត្រូវតែ​បង្កើត​ម៉ូដ​ថ្មី​ៗ​តាម​តម្រូវការ​អតិថិជន​ដើម្បី​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​ ​វា​មាន​ភាព​ខុសគ្នា​រវាង​ ​ការ​ចាប់​យក​និន្នាការ​សម្តែង​ដើម្បី​ទទួល​បាន​ប្រជាប្រិយ​ភាព​ដ៏​សម្បើម​ ​និង​ការ​សម្តែង​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ ​ដោយ​អាច​សម្គាល់​លើ​ពេលវេលា​ដែល​ជាក់លាក់​ ​ហើយ​ជា​ការពិត​ណាស់​ ​របៀប​នៃ​ការបង្កើត​ថ្មី​ត្រូវ​បាន​បំពេញ​យ៉ាង​ពេញលេញ​ ​និង​គោរព​ទៅតាម​ទំនៀមទម្លាប់​ ​របៀប​នៃ​បទដ្ឋាន​នៅក្នុង​ម៉ូដ​ដែល​អាច​ផ្លាស់​ប្តូរ​ទៅជា​អ្វីមួយ​ផ្សេងទៀត​ ​ប្រភេទ​នៃ​គំនិត​ដែល​ថា​គ្មានអ្វី​ថ្មី​អាច​ត្រូវ​បាន​បង្កើត​ក្នុង​របៀប​នេះ​ ​លើកលែងតែ​វត្ថុ​នោះ​ត្រូវ​បាន​ជ្រើសរើស​ ​និង​ដាក់​តាំង​ជាមួយគ្នា​។​ ​

​                ​ផ្តល់​ការណែនាំ​ទៅលើ​ប្រធានបទ​ខាងលើ​ ​គំនិត​នៃ​អ្នក​រចនា​ដែល​បាន​ចូលរួម​បាន​ស្តែង​ចេញ​មក​សម្រាប់​ការប្រកួត​ប្រជែង​ ​ដើម្បី​បង្កើត​ឡើង​ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​ប្រារព្ធ​ម៉ូដ​ ​លើស​ពី​ការ​បញ្ចេញមតិ​បែប​របៀប​ពាណិជ្ជកម្ម​ ​និង​របៀប​នៃ​ការ​បញ្ចេញមតិ​បែប​បុរាណ​។​ ​ភាព​រំភើប​ទាំងនេះ​បាន​មក​ពី​ ​Ambre​ ​Men​,​ ​Reynier​ ​Abello​,​ ​Don​ ​Protasio​,​ ​A.N.D​,​ ​Waterlily​,​ ​និង​ ​Kong​.​ ​The​ ​Phnom​ ​Penh​ ​Designers​ ​Week​ ​(​PPDW​)​ ​បានការ​ឧបត្ថម្ភ​ការ​តុបតែង​មុខ​ ​និង​ម៉ូដ​សក់​ដោយ​ ​Yves​ ​Rocher​ ​និង​រួម​ទាំង​ ​Singha​,​ ​Secret​ ​Garden​,​ ​Sabay​ ​&​ ​Sovrin​.​ ​PPDW​ ​និង​បំណងប្រាថ្នា​របស់​ក្រុមហ៊ុន​ជា​ដៃគូ​ឧបត្ថម្ភ​របស់​ខ្លួន​តែងតែមាន​គំនិត​ស្រស់ថ្លា​ហើយ​ភ្ជាប់​មក​ជាមួយ​នូវ​ស្មារតី​ ​ពេលវេលា​ ​ក៏​ដើម្បី​ធ្វើជា​អ្នកគាំទ្រ​គំនិត​ច្នៃប្រឌិត​ដែល​មាន​ក្នុង​ទម្រង់​ជាច្រើន​ផង​ដែរ​៕​ ​



SUGGESTIONS