×

ក្រុមហ៊ុន​ ​SANDARA​ ​ធ្វើពិធី​សម្ពោធ​ម៉ាក​ដ៏​ល្បី​ពីរ​ក្នុង​ពេល​តែមួយ​នៅ​ផ្សារ​ទំនើប​អុី​អន​សែនសុខ​ ​

NEWS 5 years ago
 
 

​          នៅ​រសៀល​ថ្ងៃទី​ ​០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​នេះ​ ​ក្រុមហ៊ុន​សាន​ដារ៉ា​ ​អ៊ិ​នដា​សស្ទ្រី​ ​ឌី​វេ​ឡុប​មេន​ ​(​Sandara​ ​Industry​ ​Development​ ​Company​ ​Ltd​.​)​ ​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ហាង​លក់​គ្រឿងអលង្ការ​ម៉ាក​ ​PANDORA​ ​និង​ ​នាឡិកាដៃ​ម៉ាក​ ​BERING​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​២​ ​សែនសុខ​ ​ដែល​នេះ​គឺជា​សាខា​ទី​ប្រាំ​របស់​ខ្លួន​។​ ​ហាង​ថ្មី​ទាំងពីរ​នេះ​ ​ជា​ហាង​ដែល​លក់​នូវ​គ្រឿងអលង្ការ​ម៉ាក​ដ៏​ល្បី​របស់​ប្រទេស​ដាណឺម៉ាក​ ​ខណៈ​ពេល​ដែល​ ​PANDORA​ ​គឺជា​ម៉ាក​គ្រឿងអលង្ការ​ធំជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​ ​និង​ ​ក្រុមហ៊ុន​ ​BERING​ ​Timepieces​ ​គឺ​ម៉ាក​នាឡិកាដៃ​ដែល​ទទួល​បានការ​លក់​ជោគជ័យ​បំផុត​លំដាប់​ទី​ ​៣​ ​នៅក្នុង​ប្រទេស​ចិន​។​

​          យ៉ាងណាមិញ​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​ក្រុមហ៊ុន​ ​សាន​ដារ៉ា​ ​(​SANDARA​)​ ​បាន​ទទួល​សិទ្ធិ​ចែកចាយ​លក់​គ្រឿងអលង្ការ​ម៉ាក​ ​PANDORA​ ​និង​ ​នាឡិកាដៃ​ម៉ាក​ ​BERING​ ​ដែល​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​តាំងពី​ដើមឆ្នាំ២០១៧​ ​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រណីតភាព​ ​ដែល​ជា​ជម្រើស​ដ៏​សមរម្យ​សម្រាប់​សុភាពនារី​ ​និង​ ​សុភាពបុរស​។​

​          លោក​ ​John​ ​Lim​ ​ប្រធាន​គ្រប់គ្រង​ម៉ាក​បាន​មានប្រសាសន៍​ថា​៖​ ​«​ទីផ្សារ​លក់រាយ​នៅ​ប្រទេស​កម្ពុជា​មានការ​ប្រកួតប្រជែង​ខ្ពស់​ ​វា​ហាក់ដូចជា​ផ្តល់​ឱកាស​តិចតួច​បំផុត​សម្រាប់​ផលិតផល​ម៉ា​ក​ល្បី​ៗ​ដែល​កំពុង​ស្វែងរក​ទីផ្សារ​។​ ​ប្រជាជន​កម្ពុជា​មួយចំនួន​និយម​ទិញ​ផលិតផល​ម៉ា​ក​ល្បី​ៗ​ពីក្រៅ​ប្រទេស​ក្នុងអំឡុងពេល​ដំណើរ​កម្សាន្ត​ ​ជាពិសេស​តាម​ប្រទេស​តំបន់​អាស៊ី​។​ ​ដូច្នេះ​ប្រសិនបើ​យើង​ផ្តល់​សេវាកម្ម​ក្នុង​ស្រុក​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទៅតាម​ស្តង់ដារ​ដូច​នៅ​ក្រៅប្រទេស​នោះ​នឹង​ធ្វើឲ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការស្វែងរក​ផលិតផល​ម៉ា​ក​ល្បី​ៗ​នៅ​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​ ​និង​មានគុណ​ភាព​ខ្ពស់​»​។​ ​

          គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រុមហ៊ុន​ ​សាន​ដារ៉ា​ ​(​SANDARA​)​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​វិនិយោគ​រវាង​សម្ព័ន្ធ​សហគ្រាស​ចំរុះ​កា​ណា​ឌី​យ៉ា​ ​និង​ ​ក្រុមហ៊ុន​ ​NEGOCIA​ ​ក្នុង​គោលបំណង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លក់រាយ​ ​និង​ ​ចែកចាយ​នូវ​ផលិតផល​ឧស្សាហកម្ម​ដែល​មាន​ស្តង់​ដា​អន្តរជាតិ​ ​មាន​ភាព​ច្នៃប្រឌិត​ ​និង​ ​ផ្តល់​តម្លៃ​ស្នូល​ ​ខណៈ​ដែល​យើង​ទាំងអស់គ្នា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ​ក្រុមហ៊ុន​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​ ​ដែល​បាន​បង្កើត​នៅ​ហាង​របស់​ខ្លួន​ចំនួន​ ​៥​ ​ទីតាំង​ ​និង​មាន​បុគ្គលិក​ប្រមាណ​ ​៣០​ ​រូប​។​ ​

​          ការ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ ​សាន​ដារ៉ា​ ​(​SANDARA​)​ ​បាន​សបញ្ជាក់​ឲ្យ​ឃើញថា​ ​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​កា​ណា​ឌី​យ៉ា​ ​កំពុង​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​លក់រាយ​ ​និង​ចែកចាយ​នូវ​ផលិតផល​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​ ​លើស​ពីនេះ​ ​បច្ចុប្បន្ន​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​កា​ណា​ឌី​យ៉ា​វិនិយោគ​ទៅលើ​វិស័យ​ធនាគារ​,​ ​ហិរញ្ញវត្ថុ​,​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​,​ ​ធានារ៉ាប់រង​,​ ​អចលនទ្រព្យ​,​ ​សំណង់​,​ ​ហេដ្ឋារចនាសម្ព័ន្ធ​,​ ​ផ្សារ​ទំនើប​,​ ​កន្លែង​កម្សាន្ត​,​ ​បដិសណ្ឋារ​កិច្ច​,​ ​វិស័យ​អប់រំ​,​ ​វិស័យ​កសិកម្ម​ ​ដែល​មាន​បុគ្គលិក​ប្រមាណ​ជាង​ ​១ម៉ឺន​នាក់​។​

​          លោក​ ​Thierry​ ​Tea​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​សាន​ដារ៉ា​ ​(​SANDARA​)​ ​បាន​បន្ថែម​ថា​៖​ ​«​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមការងារ​យើង​ដែល​បាន​នាំមក​នូវ​ម៉ាក​ ​PANDORA​ ​ដែល​ជា​ម៉ាក​គ្រឿងអលង្ការ​ល្បី​នៅ​លើ​ពិភពលោក​ដែល​មានការ​លក់​រហូតដល់​ ​៣,៥ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​គោលបំណង​របស់​យើង​ ​គឺ​ផ្តល់​នូវ​ផលិតផល​ប្រកបដោយ​ប្រណីតភាព​ ​តម្លៃ​សមរម្យ​ ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មានកម្រិត​ជីវភាព​មធ្យម​។​ ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ ​ដើម្បី​ផ្តល់​នូវ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ ​ដែល​អតិថិជន​អាច​រកបាន​នៅ​ប្រទេស​ជាង​ ​១០០​ ​ក្នុង​ទូទាំង​ពិភពលោក​»​៕​

តំណភ្ជាប់ទៅកាន់គេហទំព័រ  SANDARA

Article by HEM​ ​SOKKHM


SUGGESTIONS