×

​ខ្សែភាពយន្ត​ខ្មែរ​ថ្មី​បី​រឿង​ចាប់​បញ្ចាំង​ផ្លូវការ​នៅ​លើ​ ​iflix​ ​កម្ពុជា​ ​

NEWS 3 months ago
 
 

​          ​នៅ​ថ្ងៃទី១៣​ ​ខែធ្នូ​ ​នេះ​ ​iflix​ ​ដែល​ជា​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក​ ​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​ខ្មែរ​ថ្មី​ចំនួន​បី​នៅ​លើ​ ​iflix​ ​កម្ពុជា​។​ ​ជាក់ស្តែង​ ​ភាពយន្ត​ទាំង​បី​នោះ​មាន​ដូចជា​៖​ ​«​អនុស្សាវរីយ៍​ថ្ងៃចូលឆ្នាំ​»​ ​«​អ្នកនាង​ម្ចាស់​ឡឺ​កឺ​»​ ​និង​ ​«​ក្រមុំ​សៅកែ​»​ ​ដែល​អ្នក​អាច​ទស្សនា​ដោយសេរី​នៅ​លើ​ ​iflix​ ​ហើយ​ភាពយន្ត​នេះ​មាននៅ​ក្នុងចំណោម​ភាពយន្ត​ខ្មែរ​ចំនួន​ ​១៦ដែល​មានស្រាប់​ ​និង​កំពុង​មាន​ប្រជាប្រិយ​ភាព​នៅ​លើ​ ​iflix​។​ ​

​          ​​លោក​ ​Harry​ ​Ward​ ​អ្នកគ្រប់គ្រង​ ​iflix​ ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖​«​ ​ពួក​យើង​សប្បាយចិត្ត​ ​និង​មាន​មោទកភាព​ដែល​មានឱកាស​បាន​ចូលរួម​ការងារ​ជាមួយនឹង​ផលិតកម្ម​មហាហង្ស​។​ ​វា​ពិតជា​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ដែល​ពួក​យើង​អាច​ក្លាយជា​ដៃគូ​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​ដាក់​បញ្ចាំង​ភាពយន្ត​របស់​ផលិតកម្ម​មហាហង្ស​ក្នុង​សេវាកម្ម​កម្សាន្ត​របស់​ពួក​យើង​។​ ​ការ​សហការ​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញថា​ ​iflix​ ​កម្ពុជា​មានបំណង​បង្ហាញ​ស្នាដៃ​របស់​កូនខ្មែរ​ ​រួម​ជាមួយ​ភាពយន្ត​ផ្សេងទៀត​របស់​យើង​ទៅ​ទូទាំង​ពិភពលោក​។​ ​ពួក​យើង​ជឿជាក់​ថា​អ្នកប្រើ​ប្រាស់​ទាំងអស់​នឹង​ពេញចិត្ត​ភាពយន្ត​ ​និង​រឿង​ភាគ​ដ៏​អស្ចារ្យ​ជាច្រើន​បែប​ច្រើន​រសជាតិ​ពី​ផលិតកម្ម​មហាហង្ស​។​»​ ​

​          ​​ជាមួយគ្នា​នេះ​ ​លោក​ ​អិន​ ​សុ​ភិន​ ​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​នៃ​ផលិតកម្ម​មហាហង្ស​ ​ក៏​មានប្រសាសន៍​បន្ថែម​ដែរ​ថា​ ​«​ ​iflix​ ​ដែល​ជា​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក​សម្រាប់​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ ​គឺជា​ដៃគូ​ដ៏​ពិសេស​ក្នុង​ការ​រួមការ​ងារ​ជាមួយគ្នា​។​ ​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ ​ក្នុង​ការចូលរួម​សហការ​នេះ​ ​ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ឧស្សាហកម្ម​ខ្សែភាពយន្ត​របស់​កម្ពុជា​ ​ដែល​ផ្តល់​ជូន​នូវ​សេវាកម្ម​ ​និង​គុណភាព​ដ៏​ពិសេស​បំផុត​ជូន​ទៅដល់​ទស្សនិកជន​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ការចូលរួម​សហការ​នេះ​នឹង​មាន​ភាព​យូរអង្វែង​ ​ដែល​នឹង​ធ្វើឲ្យ​ឧស្សាហកម្ម​ខ្សែភាពយន្ត​ខ្មែរ​រីកចម្រើន​ទៅមុខ​។​»​ ​

​          ​​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​iflix​ ​គឺជា​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​លើ​ពិភពលោក​ក្នុង​ទីផ្សារ​ ​ដែល​កំពុង​រីកចម្រើន​ផ្តល់​ជូន​នូវ​ជម្រើស​ជាច្រើន​ ​និង​ទូលំទូលាយ​ដល់​អតិថិជន​ក្នុង​ការ​ទស្សនា​កម្មវិធី​ទូរទស្សន៍​ ​ខ្សែភាពយន្ត​ ​ភាពយន្ត​ក្នុង​ស្រុក​ ​ការផ្សាយ​បន្ត​ផ្ទាល់​ ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​ជុំវិញ​ពិភពលោក​ ​មិនថា​នៅកន្លែង​ណា​ ​ពេលណា​ ​លោកអ្នក​អាច​ទាញ​យក​បាន​ដោយ​គ្រាន់តែ​លោកអ្នក​ភ្ជាប់​ជាមួយ​ឧបករណ៍​ដែល​មាន​អ៊ី​ន​ធឺ​ណែ​ត​។​ ​ដើម្បី​ទស្សនា​ខ្សែភាពយន្ត​នៅ​លើ​ ​iflix​ ​បាន​លោកអ្នក​គ្រាន់តែ​ចូល​ទៅកាន់​គេហទំព័រ​ ​iflix.com​ ​និង​ចុច​ ​Just​ ​Play​!​ ​ជាការស្រេច​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​ ​

Image Courtesy: iflixImage Courtesy: iflixImage Courtesy: iflix



SUGGESTIONS