×

សម្ភារ​ជំនួយ​ក្នុង​ការសិក្សា​ដែល​សិស្សានុសិស្ស​គួរតែ​មាន​ ​

TRAVEL & LIVING 5 years ago
 
 

          ក្នុងអំឡុងពេល​កំពុង​សិក្សា​សិស្សានុសិស្ស​គួរតែ​មាន​សម្ភារ​មួយចំនួន​ជាចាំបាច់​ ​ដើម្បី​ជា​ជំនួយការ​ក្នុង​ការ​រក​ចំណុច​សំខាន់​នៃ​មេរៀន​ឬ​កត់ត្រា​ទុក​នូវ​អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​បាន​ពន្យល់​។​ ​អ្នក​អាច​គិតថា​សម្ភារ​សិក្សា​មាននៅ​ក្នុង​ដៃ​ដូចជា​ ​ប៊ិក​ ​ខ្មៅដៃ​ ​និង សៀវភៅ​គឺ​អាច​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ​ ​ប៉ុន្តែ​ជាមួយគ្នា​នេះ​ ​អ្នក​នៅ​ភ្លេច​សម្ភារ​សិក្សា​សំខាន់​មួយចំនួន​ទៀត​ដែល​មាន​អត្ថ​ប្រយោជន៍​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​អ្នកឲ្យ​កាន់តែ​មាន​ភាព​រលូន​ឡើង​ផង​ដែរ​។​ ​ចុះ​តើ​សម្ភារ​សិក្សា​ទាំងអស់​នោះ​មាន​អ្វីខ្លះ​?​ ​

•​    ​ប៊ិក​ហាយ​ឡាយ​

          ​ជាទូទៅ​ប៊ិក​ហាយ​ឡាយ​មាន​ច្រើនពណ៌​ ​ច្រើន​ជម្រើស​ ​ដែល​អាច​ឲ្យ​យើង​ប្រើប្រាស់​ដើម្បី​កំណត់ចំណាំ​នូវ​ចំណុច​សំខាន់​ណាមួយ​នៅក្នុង​មេរៀន​ឬ​ក្នុង​សៀវភៅ​។​ ​វា​ជា​ភាព​ចាំបាច់​មួយ​ដែល​អ្នក​គួរតែ​មាន​ក្នុងចំណោម​សម្ភារ​សិក្សា​ប្រចាំថ្ងៃ​ ​ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ ​អ្នក​គួរតែ​កំណត់​ពណ៌​ទៅតាម​មុខងារ​នី​មួយ​ៗ​ ​មានន័យថា​អ្នក​អាច​ប្រើប្រាស់​ប៊ិក​ហាយ​ឡាយ​ពណ៌លឿង​សម្រាប់​គូសចំណាំ​ពាក្យ​ពិបាក​ ​ឬ​ពណ៌​ផ្កាឈូក​សម្រាប់​ឃ្លា​ដែល​សំខាន់​ជាដើម​។​

​•​    ​ស្ទីក​គ័រ​តូច​ៗ​

          ​ស្ទីក​គ័រ​ក្រ​ដា​សតូចៗ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​ការសិក្សា​ ​ពីព្រោះ​វា​ផ្តល់​នូវ​ភាព​ងាយស្រួល​ ​និង​ឆាប់រហ័ស​ក្នុង​ការស្វែងរក​នូវ​ទំព័រ​សៀវភៅ​ណា​ដែល​យើង​បាន​កត់ចំណាំ​ពីមុន​មក​។​ ​ម៉្យាងវិញទៀត​ ​វា​ក៏អាច​ជាផ្នែក​មួយ​ដែល​អាច​ដាស់តឿន​អ្នក​មិន​ឲ្យ​ភ្លេច​នូវ​កិច្ចការ​មួយចំនួន​ក្រោយពេល​ត្រលប់​មក​ពីសា​លា​រៀន​វិញ​ផង​ដែរ​។​

​•​    ​ក្រដាស​កត់ត្រា​

          ​ដូចគ្នា​ទៅ​នឹង​ស្ទីក​គ័រ​តូច​ៗ​ដែរ​ ​ក្រដាស​កត់ត្រា​មានប្រយោជន៍​ក្នុង​ការ​សរ​សេរ​ភ្លាម​ៗ​នូវ​រាល់​ពាក្យ​សម្តី​របស់​លោកគ្រូ​អ្នកគ្រូ​ ​ខណៈ​ពេល​ដែល​ពួកគាត់​កំពុង​ពន្យល់​។​ ​លើស​ពីនេះ​ ​យើង​ក៏អាច​កត់​ត្រា​ត្រួស​ៗ​ជំនួស​សៀវភៅ​ក្នុងករណី​បន្ទាន់​ផង​ដែរ​។​

•​    ​សៀវភៅ​កត់ត្រា​

          ​ជឿជាក់​ថា​អ្នក​ប្រាកដជា​មាន​សៀវភៅ​ព្រាង​មួយ​ក្បាល​សម្រាប់​សរសេរ​ក្នុងករណី​ចាំបាច់​ ​ហើយ​ជាមួយគ្នា​នេះ​ ​អ្នក​ក៏​គួរ​មាន​សៀវភៅ​កត់ត្រា​បន្ថែម​មួយទៀត​សម្រាប់​សង្ខេប​រាល់​មេរៀន​ដែល​បាន​សិក្សា​រួច​ ​ឬក៏​អាច​និយាយ​បាន​ថា​សៀវភៅ​កត់ត្រា​នេះ​ប្រើ​សម្រាប់​ធ្វើលំ​ហាត់​តេ​ស្ត​សមត្ថភាព​ ​ឬ​សរសេរ​កាលវិភាគ​ធ្វើ​កិច្ចការ​សាលាតាម​ជំហាន​នី​មួយ​ៗ​ឲ្យ​ទាន់ពេល​វេលា​ផង​ដែរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS