×

​មក​គយគន់​សម្រស់ ​កញ្ញា​ ហង្ស​ ​សុ​រិយា​ន់​ ​Miss​ ​Global​ ​Cambodia​ ​ទាំង​អស់​គ្នា!

NEWS 5 years ago
 
 

            ​ពិតជា​គួរឲ្យ​រំភើបចិត្ត​ណាស់​ ​ដែលតា​រា​ម៉ូ​ឌែ​លក​ម្ពុ​ជា​ដ៏​ល្បីល្បាញ​ ​កញ្ញា​ ​ហង្ស​ ​សុ​រិយា​ន់​ ​ត្រូវ​បាន​ជ្រើសរើស​ជា​បវរកញ្ញា​ ​Miss​ ​Global​ ​Cambodia​ ​2018​ ​ដើម្បី​ចេញទៅ​ប្រកួត​កម្មវិធី​សម្រស់​ ​Miss​ ​Global​ ​2019​ ​នៅ​ឯ​ប្រទេស​ហ្វីលីពីន​នៅដើម​ខែកុម្ភៈ​នេះ​ ​ហើយ​នា​ព្រឹក​នេះ​ដែរ​ក៏​ជា​ថ្ងៃ​ដែល​កញ្ញា​ត្រូវ​ចេញដំណើរ​ហោះហើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ហ្វីលីពីន​ផង​ដែរ​។​ ​ជា​ការ​សាទរ​នឹង​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​ ​ប្រិយមិត្ត​ទូទាំង​ប្រទេស​បាន​ចូលរួម​គាំទ្រ​កញ្ញា​ ​ហង្ស​ ​សុ​រិយា​ន់​ ​ពេញទំហឹង​ដោយ​បាន​ចែករំលែក​នូវ​រូបភាព​ ​ក៏ដូចជា​សរសេរ​សារ​ជូនពរ​កញ្ញា​យ៉ាងច្រើន​កុះករ​នៅ​លើ​បណ្តាញ​សង្គម​នានា​ ​ដែល​នេះ​បាន​ក្លាយជា​កម្លាំងចិត្ត​ជំរុញ​ឲ្យ​អតីត​បេក្ខភាព​កម្មវិធី​ ​Cambodia’s​ ​Next​ ​Top​ ​Model​ ​ចំណាត់ថ្នាក់​លេខ៤​ ​រូប​នេះ​កាន់តែ​មានទំនុក​ចិត្ត​ ​និង​ជឿជាក់​មុតមាំ​ថា​នឹង​ចេញទៅ​ដណ្តើម​ម្កុដ​ឲ្យ​ទាល់តែបាន​។​ ​ជាមួយនឹង​អំណោយផល​កម្ពស់​រូប​សម្រស់​គួបផ្សំ​ទេពកោសល្យ​កាច់​ស្ទា​យ៍​ ​រយៈពេល​បី​ឆ្នាំ​លើ​អាជីព​របស់​ខ្លួន​ ​សុ​រិយា​ន់​តា​រា​ម៉ូ​ឌែល​វ័យ​ ​២៣​ ​ឆ្នាំ​ ​បាន​ប្រឡូក​ការងារ​ស្ទើរ​រាប់មិនអស់​ទាក់ទិន​នឹង​វិ​ស័យ​ហ្វេ​ហ្សិន​ ​ក្នុង​នោះ​មិនថា​កម្មវិធី​ដើរ​ម៉ូត​ ​ថត​ម៉ូត​ ​និង​ថត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ឡើយ​ ​ហើយ​អ្វី​ដែល​ពិសេស​កញ្ញា​ក៏​ជាតា​រា​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ដួង​ដែល​តែងតែ​បង្ហាញមុខ​នៅ​លើ​ក្រប​ ​និង​ទំព័រ​ទស្សនាវដ្តី​របស់​ ​សូ​វរីន ​ផង​ដែរ​ ​ដូចនេះ​ចង់​ដឹង​ថា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​សម្រស់​ ​និង​ទេពកោសល្យ​អស្ចារ្យ​យ៉ាងណា​នោះ​ ​តោះ​យើង​ទៅ​ទស្សនា​រូបភាព​ទាំងអស់គ្នា​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS