×

“​នំ​ពារ​កំពត​”​ ​នំ​កូនចៅចិន​ល្បីឈ្មោះ​ក្នុង​ខេត្ត​ជាប់​ប្រវត្តិ​តាំងពី​សម័យ​សង្គម​រាស្រ្តនិយម​

TRAVEL & LIVING 5 years ago
 
 

          សិប្បកម្ម​ផលិត​នំ​ពារ​បែប​លក្ខណៈ​គ្រួសារ​មួយ​នៅក្នុង​ខេត្តកំពត​មាន​ប្រវត្តិ​ដំណើរការ​អាជីវកម្ម​តាំងពី​សម័យ​សង្គម​រាស្រ្តនិយម​មក​ម្ល៉េះ​ ​ហើយ​អាជីវកម្ម​នេះ​នៅតែ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូតមកដល់​ ​សព្វថ្ងៃ​។​ ​ម្ចាស់ហាង​ ​“​កាហ្វេ​អា​សុខ​ ​សន្ធរ​ម៉ុ​ក​”​ ​(​Café​ ​ASOK​)​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ ​ផ្លូវ​លេខ​ ​២៥៧​ ​សង្កាត់​ទឹកល្អក់​ ​២​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ជា​អ្នក​ពាំនាំ​យក​រសជាតិ​ផលិតផល​ ​ស្តេច​នំ​ពារ​កំពត​ផ្ទាល់​ពិ​តៗ​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ​ ​បាន​បង្ហើប​ប្រាប់​សូ​វរីន​អំពី​សិប្បកម្ម​ផលិត​នំ​ដ៏​មាន​ ​ឱជារស​នេះ​ថា​ ​“​ម្ចាស់​សិប្បកម្ម​ត្រូវជា​បងប្អូន​នឹង​ខ្ញុំ​ ​ហើយ​គាត់​ធ្វើ​ ​(​នំ​ពារ​)​ ​តាំងពី​សង្គមចាស់​ម្ល៉េះ​។​ ​នៅ​ខេត្ត​ ​ពួកគាត់​លក់ដាច់​ ​ប៉ុន្តែ​ចំពោះ​ចំនួន​ ​ពិបាក​និយាយប្រាប់​បន្តិច​។​នំ​ពារ​កំពត​នេះ​មាន​សាខា​ពីរ​ទីតាំង​។​ ​មួយ​ ​នៅ​ម្តុំ​វត្ត​កំពត​(​សង្កាត់​អណ្តូងខ្មែរ​ ​ក្រុង​កំពត​)​ ​និង​ ​មួយទៀត​នៅ​រោងចក្រ​(​ស៊ី​ម៉ង់​ត៍​)​ចក្រី​ទីង​ ​(​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​)​។​ ​”​

          ចំពោះ​លក្ខណៈ​ពិសេស​នៃ​នំ​ពារ​កំពត​វិញ​ ​ប្រភព​ដដែល​បាន​ឲ្យដឹង​ថា​ ​“​នំ​នេះ​មាន​ពីរ​ស្នូល​គឺ​ស្នូល​ ​សណ្តែក​ ​និង​ ​ស្នូល​ត្រាវ​។​ ​ខាងក្រៅ​ផ្សំ​ដោយ​ម្សៅ​ ​(​បែប​ធម្មជាតិ​ ​មិន​លាយ​សារធាតុគីមី​)​ ​ដែល​មាន​សំបក​ ​ស្រួយ​តិច​ៗ​ ​មិន​ផ្អែម​ខ្លាំង​ ​ហើយដែល​មាន​ស្នូល​ខាងក្នុង​ត្រូវ​បាន​គេ​យក​ទៅ​ស្ងោរ​រួច​យក​ទៅ​ឆា​ ​បន្ទាប់មក​ ​ខ្ចប់​ជាមួយ​ម្សៅ​នំ​ហើយ​យក​ទៅ​ដុត​ថ្មី​ៗ​រៀងរាល់ថ្ងៃ​។​ ​ស្នូល​ល្មួត​ល្អ​ ​មិនថា​រសជាតិ​ត្រាវ​ឬ​សណ្តែក​នោះ​ទេ​។​”​

          ​ម្ចាស់ហាង​បាន​បន្ថែម​ទៀត​ប្រកបដោយ​សុទិដ្ឋិនិយម​ថា​ ​“​ទឹកដៃ​អ្នក​កំពត​ ​ធ្វើអ្វី​មិន​រិះថាំ​!​ ​ពួក​យើង​ ​ផ្តោត​លើ​គុណភាព​នំ​ ​ដែល​នំ​មួយ​ៗ​ពោរពេញ​ដោយ​ស្នូល​យ៉ាងច្រើន​។​ ​ភ្ញៀវ​ដែល​មក​ហាង​ខ្ញុំ​តែងតែ​ទិញ​ ​វា​ញ៉ាំ​ជាមួយ​កាហ្វេ​ ​ឬ​ ​តែ​ក្រូចឆ្មារ​។​”​ ​គោលបំណង​ចំបង​របស់​ម្ចាស់ហាង​រូប​នេះ​គឺ​មិនមែន​ដើម្បី​បង្អួត​អាជីវ​ ​ ​ ​កម្ម​របស់​សាច់ញាតិ​ឯង​នោះ​ទេ​ ​ប៉ុន្តែ​គឺ​អ្នកនាង​យកនំ​នេះ​មក​លក់​បន្ត​នៅ​ភ្នំពេញ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ ​លើកស្ទួយ​នំ​កំពត​ដែល​ជា​ផលិតផល​ក្នុង​ស្រុក​ស្នាដៃ​កូនកាត់​ចិន​នៅ​កំពត​ ​ឬ​ ​ជួយ​ពង្រីក​ទីផ្សារ​ផលិតផល​ ​នៅ​តាម​បណ្តា​ខេត្ត​ឲ្យបាន​សាយភាយ​មកដល់​ខាង​ទីក្រុង​។​ ​ខាង​សូវ​រី​នបាន​សួរ​សំនួរ​ចុងក្រោយ​ថា​ ​«​ចុះ​អ្នក​ ​នាង​មិន​គិតថា​នំ​បែបនេះ​លក់​ក្នុង​ហាង​កាហ្វេ​ទំនើប​នៅ​ទីក្រុង​មិនសូវ​ស៊ីគ្នា​ដូច​នំ​ខេ​ក​ទេ​ឬ​?​»​ ​អ្នកនាង​បាន​ ​តប​វិញ​យ៉ាង​រហ័ស​ ​«​មិន​ដូច្នេះ​ទេ​!​ ​ហាង​យើងខ្ញុំ​ជ្រើសរើស​យក​ប្រភេទ​នំ​ដែល​ឆ្ងាញ់​និង​ថ្មី​ ​មានតម្លៃ​សមរម្យ​ ​ជាជាង​ការ​ដេល​យកនំ​ខេ​កជា​ប្រភេទ​នំ​ដដែល​ៗ​!​»​

          តើ​លោកអ្នក​ធ្លាប់​ភ្លក់​វា​ហើយ​ឬនៅ​?​ ​បើ​ពុំ​ទាន់​ទេ​ ​តើ​បាន​ត្រៀមខ្លួន​ភ្លក់​រសជាតិ​ដ៏​ពិសេស​នៃ​ស្តេច​ ​នំ​ពារ​កំពត​នេះ​ឬនៅ​?​ ​តោះ​!​ ​ឥឡូវ​មាននៅ​ភ្នំពេញ​ហើយ​ ​គួរ​ចាំ​ដល់​អង្កាល់​ទៀត​?​ ​លោកអ្នក​អាច​ស្វែងរក​នំ​ ​កំពត​ពិ​តៗ​នៅ​ហាង​ខាងលើ​ ​ម្តុំ​សាលា​សន្ធរ​ម៉ុ​ក​ ​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​មិនបាច់​ធ្វើដំណើរ​ទៅដល់​ ​ខេត្តកំពត​ផ្ទាល់​នោះ​ទេ​!​

Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS