×

កំពូល​អ្នក​ច្នៃម៉ូត​សម្លៀក​បំពាក់​ដ៏ល្បី​ឈ្មោះ​ Karl Lagerfeld បាន​ទទួល​មរណភាព​ហើយ​

NEWS 5 years ago
 
 

          Karl​ ​Lagerfeld​ ​ដែលគេ​ស្គាល់​ ​ថា​ជាកំពូល​អ្នក​ច្នៃ​ម៉ូត​លំដាប់​អន្តរជាតិ​មួយ​រូប​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​ ​បាន​ទទួលមរណភាព​ហើយ​នៅក្នុង​ជន្មាយុ​ ​៨៥​ ​ឆ្នាំ​ ​ដោយ​ជរាពាធ​នៅ​ទីក្រុង​ប៉ារីស​។​ ​ដំណឹង​មរ​ភាព​របស់​កំពូល​អ្នក​ច្នៃ​ម៉ូត​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ​ ​បាន​ធ្វើឲ្យ​កក្រើក​ពិ​ភព​ហ្វេ​ហ្សិ​ននៅ​ទូទាំង​ពិភពលោក​ ​ហើយ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការបាត់បង់​ផ្នែក​ដ៏​ធំ​មួយ​នៃ​វិ​ស័យ​ហ្វេ​ហ្សិ​ននា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​ ​លោក​ ​Karl​ ​Lagerfeld​ ​បាន​ចំណាយពេល​រហូតដល់​ទៅ​ ​៣៦ឆ្នាំ​ ​ដើម្បី​ច្នៃ​ម៉ូត​ជាច្រើន​ឲ្យ​ម៉ាក​ ​Chanel​ ​និង​ ​Fendi​ ​រហូត​ក្លាយជា​នាយក​ប្រតិបត្តិ​នៃ​ម៉ាក​ ​ទាំងពីរ​ដែល​ជា​ម៉ាក​ដ៏​ល្បីល្បាញ​បំផុត​នៅ​លើ​ពិភពលោក​។​ ​

​          Karl​ ​Lagerfeld​ ​កើត​នៅ​ឆ្នាំ​​១៩៣៣​ ​នៅ​ទីក្រុង​ ​Hamburg​ ​ប្រទេស​អាល្លឺ​ម៉ង​។​ ​នៅ​ឆ្នាំ​ ​១៩៥៤​ ​ឈុត​របស់​លោក​បាន​ឈ្នះ​ក្លាយជា​ ​ឈុត​រោម​អន្តរជាតិ​ ​ក្នុង​ប្រភេទ​អាវធំ​ដែល​ស្អាត​ជាងគេ​បំផុត​។​ ​នៅពេល​នោះ​ហើយដែល​ធ្វើឲ្យ​ ​Lagerfeld​ ​ចាប់ផ្តើម​ធ្វើឲ្យ​ក្រុម​ហ៊ុន​ហ្វេ​ហ្សិន​ជាច្រើន​ចាប់អារម្មណ៍​ ​រហូត​បាន​ក្លាយជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ឲ្យ​តា​រា​ល្បី​ៗ​ជាច្រើន​រូប​។​ ​នៅ​ឆ្នាំ​ ​១៩៦៣​ ​Karl​ ​ក៏បាន​ក្លាយជា​អ្នក​ច្នៃ​ម៉ូត​ឯករាជ្យ​មួយ​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក​ ​Chloé​ ​ដែល​ជា​ម៉ាក​ល្បីល្បាញ​មួយ​របស់​បារាំង​ ​ហើយក៏​ជា​អ្នក​ច្នៃ​ម៉ូត​ប្រចាំ​ម៉ាក​ ​Chloé​ ​នេះ​នៅ​ឆ្នាំ១៩៧៤​។​ ​រហូតដល់​ឆ្នាំ​ ​១៩៨៣​ ​សហ​ស្ថាបនិក​នៃ​ម៉ាក​ ​Chanel​ ​បាន​អញ្ជើញលោក​ឲ្យ​ធ្វើជា​អ្នក​រចនា​ម៉ូត​ប្រចាំ​ម៉ាក​នេះ​រហូតមកដល់​សព្វថ្ងៃ​។​

​          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Karl​ ​Lagerfeld​ ​មិន​ត្រឹមតែ​ច្នៃ​ម៉ូត​សម្រាប់​តែ​ម៉ាក​ ​Chanel​ ​ប៉ុណ្ណោះទេ​ ​តែ​លោក​ក៏បាន​ច្នៃ​ឲ្យ​ម៉ាក​ជាច្រើន​ទៀត​ ​ដូចជា​ ​H​&​M​,​ ​Yves​ ​Saint​ ​Laurent​ ​និង​ម៉ាក​ជាច្រើន​ទៀតផង​៕​

​​Written​ ​by​ ​Keo​ ​Song


SUGGESTIONS