×

វគ្គជម្រុះ៥០នាក់​នៃបវរកញ្ញាចក្រវាឡ​កម្ពុជា ២០១៩ (Miss Universe Cambodia 2019) បាន​ចាប់​ផ្តើម​ហើយ

NEWS 3 months ago
 
 

​            បន្ទាប់ពី​បាន​ពិនិត្យ​និង​វិនិច្ឆ័យ​រួចមក​យ៉ាងហោចណាស់​ក៏​មាន​បេក្ខភាព​ ​ហាសិប​នាក់​ក្នុងចំណោម​ពីរ​រយ​នាក់​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ធ្វើការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ឆ្នាំ​ ​២០១៩នេះ​។​ ​បេក្ខភាព​ទាំង​ ​ហាសិប​រូប​នេះ​នឹង​ត្រូវ​ធ្វើការ​ជម្រុះ​ត្រឹម​ ​ម្ភៃប្រាំ​រូប​នៅ​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​នេះ​ដើម្បី​បន្ត​ការប្រកួត​នៅ​វគ្គ​បន្ត​ទៀត​នៅ​ឯ​មហោស្រព​ ​NABA​ ​នៃ​មជ្ឈមណ្ឌល​កំសាន្ត​ចម្រុះ​ ​Naga​ ​2​ ​ក្រោម​ការរៀបចំ​ដោយក្រុម​ហ៊ុន​ ​Arise​ ​Agency​ ​។​ ​ក្នុង​ឱកាស​នោះ​ដែរ​ ​គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​កញ្ញាឯក​ចក្រវាឡ​កម្ពុជា​ឆ្នាំ​ ​២០១៧​ ​គឺ​កញ្ញា​ ​ប៊ី ​សុធា​រី​ ​និង​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​ ​២០១៨​ ​កញ្ញា​ ​រឿន ​ណាត​ ​ផង​ដែរ​។​ ​

​            ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​កញ្ញា​ ​រឿន​ ​ណាត ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​«​ ​ពិតជា​រឿង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មែនទែន​ដែល​មាន​ស្ត្រី​កម្ពុជា​ជាច្រើន​បាន​ចូល​រូ​មក្នុង​កម្មវិធី​នៅ​ថ្ងៃនេះ​។​ ​វា​ពិតជា​បាន​បង្ហាញថា​ ​ស្រ្តី​កម្ពុជា​ជាច្រើន​កំពុងតែ​មានទំនុក​ចិត្ត​ក្នុង​ការសម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​។​»​ ​កញ្ញា ​ប៊ី ​សុធា​រី​ ​ក៏បាន​បន្ថែម​ ​«​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បានឃើញ​បេក្ខភាព​ស្អា​តៗ​ ​ឆ្លាត​ ​និង​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត​បែបនេះ​។​ ​ខ្ញុំ​ជឿជាក់​ថាបើ​ទោះបីជា​អ្នកណា​បាន​ជាប់​ជា​បេក្ខភាព​បវរកញ្ញា​ក៏ដោយ​ ​ក៏​កម្ពុជា​នឹង​ត្រូវ​តំណាង​ម្កុដ​បវរកញ្ញា​ឆ្នាំ២០១៩ដ៏​អស្ចារ្យ​មួយ​រូប​»​៕​



SUGGESTIONS