×

ក្រុមហ៊ុន​ ​Watch​ ​Empire​ ​ប្រកាស​កម្មវិធី​ ​Ice​-watch​ ​Couple​ ​Run​ ​ឆ្នាំ២០១៩​ ​ជា​ផ្លូវការ​

NEWS 3 months ago
 
 

          ​ជា​លើក​ទី​ ​៤​ ​ហើយ​ ​ដែល​ក្រុមហ៊ុន​ ​Watch​ ​Empire​ ​បាន​បង្កើត​នូវ​កម្ម​វិ​ធី​សប្បាយ​ៗ​និង​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ចំណែក​ជួយ​សង្គម​តាមរយៈ​កម្មវិធី​ ​Couple​ ​Run​ ​នេះ​។​ ​ដោយឡែក​នៅ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​Ice​-watch​ ​Couple​ ​Run​ ​នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ ​«​ស្ត្រី​ ​និង​កុមារ​»​ ​នៅ​ថ្ងៃទី​ ​៨​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​ដែល​ជា​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​ ​និង​ចាប់ផ្តើម​ពី​ម៉ោង​ ​៣​:​៣០​ ​នាទី​រសៀល​តទៅ​។​ ​លើស​ពី​ការរត់ប្រណាំង​នៅ​ម៉ោង​ ​៨​:​៣០នាទី​យប់​ ​ក៏​នឹង​មានការ​ប្រគុំ​តន្រ្តី​ ​EDM​ ​ដែល​មានការ​ចូលរួម​ពីសំណាក់​ ​DJ​ ​ដ៏​ស្រស់​ស្អាត​ ​Maily​ ​ទៀតផង​។​ ​រី​ឯ​សំបុត្រ​ចូលរួម​កម្មវិធី​នេះ​មានតម្លៃ​ ​២៤០០០រៀល​ ​ដោយ​ក្នុង​នោះ​ទឹកប្រាក់​ចំនួន​ ​៤០០០រៀល​នឹង​ត្រូវ​បរិ​ចា្ច​ក​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​អ្នកចូលរួម​ក៏​នឹង​ទទួល​បាន​អាវយឺត​ ​Couple​ ​Run​ ​ដ៏​ស្រស់​ស្អាត​មួយ​ ​និង​ម្សៅ​ពណ៌​សម្រាប់​លេង​មួយទៀត​ផង​។

​​          ​លោក​ ​មុត​ ​បញ្ញា​ ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ ​នៃ​ក្រុមហ៊ុន​ ​Watch​ ​Empire​ ​បាន​ប្រាប់ឲ្យដឹង​ថា​ ​«​ការ​រត់​ជាគូ​នេះ​ជា​ការ​បង្កើន​នូវ​សាមគ្គីភាព​របស់​អ្នកចូលរួម​រត់​ជាគូ​ ​ដោយមាន​ការ​ចងដៃ​គ្នា​រត់ប្រណាំង​ប្រជែង​គ្នា​ឲ្យ​គ្រប់គ្នា​បាន​យល់​ពី​ការ​សាមគ្គីភាព​ផង​ដែរ​។​»

          ​កម្មវិធី​ ​Couple​ ​Run​ ​របស់​ ​នាឡិកាដៃ​ម៉ាក​ ​Ice​-​watch​ ​មានការ​សហការ​ជាមួយ​ផ្សារ​ទំនើប​ ​Aoen​ ​2​ ​ដោយមាន​ ​ក្រុមហ៊ុន​ ​ISUZU​ ​ជា​ដៃគូ​ផ្ដាច់មុខ​។​ ​កម្មវិធី​នេះ​ ​ឧត្ដម្​ភ​ធំ​ដោយ​ ​REVLON​,​ ​Camidea​ ​,​ ​Royal​ ​Microfinance​ ​PLC​ ​សហការ​ ​ឧត្ដម្ភ​ដោយ​ ​G​-​Park​,​ ​Water​ ​Garden​,​ ​J​ ​Plus​ ​design​ ​&​ ​print​ ​ហើយនឹង​ ​គាំទ្រ​ដោយVERSUS​ ​VERSACE​,​ ​BOCCIA​ ​និង​ ​NAUTICA​។​
​លោកអ្នក​អាច​ស្វែងរក​ទិញ​សំបុត្រ​បាន​ចាប់ពី​ពេលនេះ​តទៅ​នៅ​៖​

​-​ ​ផ្សារ​ទំនើប​អ៊ី​អន​សែនសុខ​ ​៖​ ​010​ ​851​ ​000​

​–​ ​រោងកុន​លី​ជេន​ ​TK​ ​និង​ ​Eden​ ​(​4​:​00​ ​PM​-​8​:​00​ ​PM​)

​ ​–​ ​សាខា​ ​Ice​-​watch​ ​មុនីវង្ស​ ​077​ ​751​ ​000​

​–​ ​សាខា​ ​Ice​-​watch​ ​អ៊ី​អន​ភ្នំពេញ​ ​077​ ​851​ ​000​

​–​ ​សាខា​ ​Ice​-​watch​ ​ស្ទឹងមានជ័យ​ ​095​ ​851​ ​000​

​–​ ​សាខា​ ​Ice​-​watch​ ​សូ​រិយា​ ​078​ ​851​ ​000

​ ​–​ ​សាខា​ ​Ice​-​watch​ ​អ៊ី​អន​សែនសុខ​ ​087​ ​851​ ​000

​ ​–​ ​តាម​បណ្ដា​ភ្នាក់ងារ​និស្សិត​ស្ម័គ្រចិត្ត​មួយចំនួន​ ​៖​ ​093​ ​637​ ​715

​ ​–​ ​ឬ​បញ្ជាទិញ​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ ​៖​ ​096​ ​348​ ​2152​
​​



SUGGESTIONS