បេក្ខនារីទាំង២៥ រូបនៃកម្មវិធីប្រកួតកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ ត្រូវបានបង្ហាញហើយ
NEWS 5 years agoកាលពីរសៀលថ្ងៃទី១ ខែមីនា កន្លងទៅនេះ Fuze Tea ផលិតផល តែ ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា បាននាំមកជូននូវ សន្និសិទសារព័ត៌មានបង្ហាញពីបេក្ខនារីផ្លូវការទាំង ២៥ រូបនៃការប្រកួត កញ្ញា ឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩។ សន្និសិទសារព័ត៌មាន នៃការបង្ហាញជាផ្លូវការនេះ បានប្រារព្ធធ្វើឡើងនៅ NagaCity Walk បន្ទាប់ពីដំណើរការស្វែងរកបេក្ខភាពរយៈពីរថ្ងៃដ៏តឹងរ៉ឹងដែលមានការចូលរួមពីបេក្ខនារីប្រមាណជា ២០០ នាក់។ ជាមួយគ្នានេះ កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ រឿន ណាត បានចូលរួមក្នុងសន្និសិទសារព័ត៌មាននេះ ដោយបានពន្យល់ពីមូលហេតុដែលបេក្ខនារីទាំង ២៥ រូបត្រូវបានជ្រើសរើសសម្រាប់ការប្រកួតឆ្នាំនេះ «បេក្ខនារីនីមួយៗ នឹងត្រូវជ្រើសរើសក្នុងការលើកស្ទួយនៃខេត្តនីមួយៗនៅប្រទេសកម្ពុជាដែលជាចំណុចវិជ្ជមានមួយ ព្រោះពួកគាត់នឹងក្លាយជាឯកអគ្គរដ្ឋទូតនៃវិស័យទេសចរណ៍ និងវប្បធម៌របស់ប្រទេសយើង»។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ប៊ី សុធារី ជាកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៧ ជានារីខ្មែរទីមួយដែល បានចូលរួមប្រកួតកញ្ញាឯកចក្រវាលក៏បានចែករំលែកនូវគន្លឹះសំខាន់ៗ និងដំបូន្មានមួយចំនួនទៅកាន់បេក្ខជនទាំងអស់ដោយលើកឡើងថា «កញ្ញាឯកចក្រវាល គឺជាព្រឹត្តិការណ៍ប្រកួតដ៏ធំបំផុតនៅលើពិភពលោក ហើយវាជាកិត្តិយសណាស់ដែលបេក្ខនារីយើងអាចតំណាងឲ្យប្រទេសរបស់យើង។» កញ្ញាក៏បានបន្តដោយលើកឡើងថា «បេក្ខនារីដែលបានជ្រើសរើស ជាកញ្ញាឯកចក្រវាលកម្ពុជាត្រូវតែត្រៀមខ្លួនខាងស្មារតី និងខាងរាងកាយឲ្យបានល្អ»។
អ្នកនាង ឡាយ ស្រីដែត នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Cambodia Beverage បានលើកឡើងថា «យើងពិតជាមានមោទនភាពណាស់ក្នុងនាមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំដូចជា កញ្ញាឯកចក្រវាលកម្ពុជា ២០១៩ នេះ ខណៈដែលយើងបានតម្រង់ទិសនៃម៉ាកផលិតផល Fuze Tea ជាផលិតផលដ៏សំខាន់មួយនៃក្រុមហ៊ុនកូកាកូឡា និងជាម៉ាកផលិតផលតែមួយគត់សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា»។ គួរបញ្ជាក់ផងដែរថា Fuze Tea ជាតែដែលបានផ្សំឡើងពីទឹកឃ្មុំ និងតែបៃតង ដែលមានពីររសជាតិ គឺតែបៃតងទឹកឃ្មុំ និងតែផ្លែប៉េសក្នុងការជ្រើសរើស៕
Article by PAN SIVLY