×

ដឹង​អត់​ថា​ស្រ្ដី​មាន​ចំណុចខ្លាំង​អ្វីខ្លះ​ដែល​បុរស​មិន​មាន​!​

TRAVEL & LIVING 5 years ago
 
 

            ជា​ការពិត​ណាស់​ស្រ្ដី​គឺ​គ្រឹះ​ដ៏​រឹង​មំា​សម្រាប់​ទ្រទ្រង់​ក្នុង​ក្រុម​គ្រួសារ​ ​បើ​ទោះបីជា​ពាក្យចាស់​បាន​ពោល​ ​នឹង​លើកឡើង​ថា​បុរស​គឺជា​សសរទ្រូង​នៃ​គ្រួសារ​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​គ្មាន​ស្រ្ដី​ជាគោល​ជំហរ​ឬ​ជា​ជ​ម្រុ​ក​ទេ​នោះ​ ​ទោះ​សសរ​រឹងមាំ​ប៉ុណ្ណា​ក៏​គង់មាន​ថ្ងៃ​បាក់​ស្រុត​ឬ​ខូចខាត​ជាមិនខាន​។​ ​កាលពី​សម័យមុន​ស្រ្ដី​មិនសូវ​ទទួល​បានការ​សិក្សា​ខ្ពង់ខ្ពស់​ដូចជា​បុរស​នោះ​ទេ​។​ផ្ទុយ​ស្រឡះ​ពី​សម័យមុន​ ​នា​ពេល​បច្ចុប្បន្ន​ស្រ្ដី​មាន​សិទ្ធិ​គ្រប់យ៉ាង​ដូចជា​បុរស​ដែរ​រួម​ទាំង​ការសិក្សា​រៀនសូត្រ​ ​និង​សិទ្ធិ​បញ្ចេញមតិ​។​ ​តើ​អ្នកមាន​ដឹង​ទេ​ថា​ចំណុចខ្លាំង​អ្វីខ្លះ​ដែល​ស្រ្ដី​ធ្វើ​បាន​ប៉ុន្តែ​បុរស​មិន​អាច​ធ្វើ​បាន​នោះ​!​ ​ពាក្យ​ថា​“​ស្រ្ដី​វិល​ចង្រ្កាន​មិន​ជុំ​”​ ​ស្ទើរតែ​គ្មាន​ប្រើ​ទៀត​ទេ​នៅក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ​ ​ព្រោះ​យុវនារី​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ជាមួយនឹង​ការ​ប្រកបរបរ​ទទួលទាន​ ​ដូចជា​បុរស​ផង​ដែរ​។​ ​យើង​សង្កេតឃើញ​ថា​នៅក្នុង​ស្ថាប័នរដ្ឋ​ ​ឬ​ឯកជន​នោះ​ទេ​ ​ស្រ្ដី​តែងតែមាន​វត្តមាន​នៅ​គ្រប់​តួនាទី​ ​ដូចជា​បុរស​ផង​ដែរ​ ​គឺ​ពួកគាត់​បំពេញ​តួនាទី​ការងារ​ទៅតាម​ចំណេះដឹង​ ​នឹង​សមត្ថ​ភា​ពរៀងៗ​ខ្លួន​។​ ​ពេលខ្លះ​ស្រ្ដី​ប្រៀប​ដូចជា​ម៉ាស៊ីនATMដែល​ពេលខ្លះ​គ្មាន​សូម្បីតែ​ពេលឈប់សម្រាក​ ​ទោះបី​ម៉ោង​គេង​ក៏​ត្រូវតែ​ងើប​ប្រសិនបើ​កូន​ត្រូវការ​។​ ​ហើយ​បើ​ទោះបីជា​រវល់​យ៉ាងណា​ក៏​ត្រូវតែ​គិតគូរ​ពី​របប​អាហារ​របស់​កូន​ ​បើ​យឺត​ក្នុង​ការ​ធ្វើម្ហូប​កូន​ ​គឺ​ត្រូវ​គេ​ដៀល​ថា​ ​"​បើ​ត្រឹម​អាហារ​កូន​និង​ប្តី​ក៏​ធ្វើមិនទាន់​ពេល​ផង​ ​តើ​ទៅ​បំពេញការងារ​ចិញ្ចឹមជីវិត​ម្ដេច​នឹង​រស់​។​ ​ត្រង់​ចំណុច​នេះ​ក៏​ចង់​បញ្ជាក់​ថា​ស្រ្ដី​អាច​ធ្វើការ​ខាងក្នុង​ផង​ ​និង​ក្រៅ​ផ្ទះ​ផង​បាន​ ​ប៉ុន្តែ​បុរស​មិន​អាច​ធ្វើ​បាន​ឡើយ​។​ ​ចំ​ណុច​ខ្លី​ៗ​ខាងក្រោម​នេះ​ស្រ្តី​នៅតែ​មាន​ភាព​ខ្លាំង​ជាង​បុរស​ដដែល​៖​

            ​ជា​មនុស្ស​ស្រី​ដែល​ខ្លាំង​ ​គេ​អាច​ចូល​សាល​ប្រជុំ​ដ៏​ធំ​មួយ​បាន​ ​ហើយ​គេ​ក៏អាច​ចូលផ្ទះ​បាយ​បាន​ផង​ដែរ​។​ ​ដែល​នេះ​ជា​ចំណុច​មួយ​ដែល​បុរស​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ស្រ្ដី​ឡើយ​។​

            ​​ស្រ្ដី​ចេះ​បែងចែក​ឱ្យ​ច្បាស់​ថា​ ​រឿង​ណា​តូច​ ​រឿង​ណា​ធំ​ ​រឿង​ណា​គួរ​ខឹង​ ​រឿង​ណា​មិន​គួរ​ខឹង​ ​រឿង​ណា​គួរ​រករឿង​ ​និង​រឿង​ណា​មិន​គួរ​។​ ​ត្រង់​ចំណុច​នេះ​ចង់​បញ្ជាក់​ថា​ស្រ្ដី​មានការ​គិតគូរ​វែងឆ្ងាយ​នឹង​ច្បាស់លាស់​ជាង​បុរស​មុននឹង​គាត់​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ​ ​(​បុរស​ភាគច្រើន​មាន​ចរិ​ក​ឆេវឆាវ​នៅពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​)​។​

            ​ស្រ្ដី​អាច​មាន​ចរឹ​ត​រឹង​ដូច​ដែក​ ​ក៏អាច​មាន​ចរឹ​ត​ទន់​ដូច​ទឹក​ដែរ​ ​អាស្រ័យ​តាម​ស្ថានភាព​ ​ដែលគេ​ជួប​។​

            ​ស្ដ្រី​មាន​គម្រោង​ផែនការ​ច្បាស់លាស់​ក្នុង​ការចាយវាយ​លុយកាក់​និង​ទុកដាក់​នៅក្នុង​សង្គម​គ្រួសារ​។​

            ​ស្រ្តី​មាន​សមត្ថភាព​គិត​អ្វី​ច្រើន​ក្នុង​ពេល​តែមួយ​ ​អាច​សម្រេច​កិច្ចការ​តូច​ធំ​ក្នុង​គ្រួសារ​ដោយ​មិន​ចាំបាច់​សុំ​ជំនួយ​ពី​បុរស​។​ ​

            ​ស្រ្ដី​មាន​ចរឹ​ត​ពីរ​គឺ​ ​នៅផ្ទះ​មាន​ចរឹ​ត​ជា​ភរិយា​ ​និង​នៅកន្លែង​ធ្វើការ​ ​មាន​ចរឹ​ត​ជា​អ្នកដឹកនាំ​ ​ហើយ​គេ​នឹង​មិន​ប្រើ​ចរឹ​ត​ជា​អ្នកដឹកនាំ​នៅផ្ទះ​ឡើយ​ ​ព្រោះ​នៅផ្ទះ​ ​គេ​ចេះ​គោរព​ស្វាមី​និង​ក្រុម​គ្រួសារ​សាច់ញាតិ​ទាំងសងខាង​របស់​គេ​៕

Article by HENG CHANMAKARA


SUGGESTIONS