×

យុទ្ធនាការ​ផ្តល់​ទឹក​ ​«​RefillNotLandfill Asia​»​ ​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​ដប​ផ្លា​ស្ទិ​ក​នៅ​កម្ពុជា​

NEWS 1 week ago
 
 

          ស្រប​ពេល​ដែល​កំណើនប្រជាជន​មានការ​កើនឡើង​ពីឆ្នាំ​មួយ​ទៅ​មួយឆ្នាំ​ ​តម្រូវការ​នៃ​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏​កាន់តែ​មាន​កំណើន​ច្រើន​ដូចគ្នា​ ​ដែល​នេះ​បាន​បង្កើត​ឲ្យ​មាន​កាក​សំ​ណ​ល់​ផ្លា​ស្ទិ​កជា​ច្រើន​តួយ៉ាងដូចជា​ដប​ទឹក​សុទ្ធ​ដែលគេ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។​ ​ការ​សម្លឹង​មើលឃើញ​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ការប្រើ​ប្រាស់​ដប​ទឹក​សុទ្ធ​នេះ​ ​បាន​ជ​ម្រុ​ញ​ឲ្យ​ជន​ជា​តិ​ហូ​ឡង់​មួយ​រូប​ ​និង​ជនជាតិ​អូស្ត្រាលី​មួយ​រូប​បាន​បង្កើត​នូវ​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ ​RefillNotLandfill Asia​»​។​ ​យុទ្ធនាការ​នេះ​ធ្វើឡើង​ដោយ​សហការ​ជាមួយនឹង​ភោជនីយដ្ឋាន​ ​ហាង​កាហ្វេ​ ​សណ្ឋាគារ​ ​និង​បណ្តាល​ហាង​ជាច្រើន​ទៀត​ដែល​មាន​ស្លាក​សញ្ញា​ ​របស់​ ​RefillNotLandfill Asia ​អនុញ្ញាតិ​ឲ្យ​សាធារណៈ​ជន​ទូទៅ​អាច​ចូល​ទៅ​ដាក់​ទឹក​ពិសារ​បាន​។​ ​ស្ថានីយ​ដាក់​ទឹក​​ ​RefillNotLandfill Asia ​មិន​ត្រឹមតែ​មាននៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ​តែ​ក៏​មាន​ទីតាំង​ជាច្រើន​ទៀត​នៅ​ប្រទេស​ចំនួនប្រាំបី​ក្នុង​តំបន់​អាស៊ី​តួយ៉ាងដូចជា​៖​ ​កម្ពុជា​ ​ឡាវ​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​ស្រី​លង្ការ​ ​ជាដើម ជាមួយ​នឹង​ស្ថានីយ​ដាក់​ទឹក​ជាង​ប្រាំ​បួន​រយ​កន្លែង​​។ ​លោក​ ​ចំរើន​ ​ភារៈ​ ​ជា​សហការី​សម្របសម្រួល​នៃ​យុទ្ធការ​នេះ​បាន​ឲ្យដឹង​ថា​៖​ ​«​រហូតមកដល់​ពេលនេះ​គឺ​មាន​ស្ថានីយ​ដាក់​ទឹក​ប្រមាណ​ ​ជាង​ ​២០០​ ​កន្លែង​ហើយ​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​យើង​ក៏​កំពុងតែ​បញ្ចុះបញ្ចូល​និង​បញ្ជ្រាប​ការយល់​ដឹងទៅដល់​កន្លែង​មួយចំនួន​ទៀតផង​។​»​ ​ដើម្បីឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ស្ថានីយ​ដាក់​ទឹក​នេះ​ ​បាន​ជ​ម្រុ​ញ​ឲ្យ​ក្រុម​យុទ្ធនាការ​បង្កើត​ជា​ប្រភេទ​ដប​ទឹកដែល​មាន​ ​QR​ ​Code​ ​អាច​អនុញ្ញាតិ​ឲ្យ​អ្នកប្រើ​ប្រាស់​ស្កេន​ដើម្បី​ស្វែងរក​ស្ថានីយ​ដាក់​ទឹក​ ​(​Refilled​ ​Here​)​ ​តាមរយៈ​ទូរសព្ទ​ដៃ​បាន​ថែមទៀត​ផង​។​ ​ដប​ទឹកដែល​មាន​សរសេរ​អក្សរ​ថា​ ​«​ឈប់​ប្រើប្រាស់​ដប​ទឹ​ក​ផ្លា​ស្ទិ​ក​»​ ​ឬ​ជា​ភាសាអង់គ្លេស​ ​«​RefillNotLANDFILL​»​ ​អាច​រក​ជាវ​បាន​តាម​ស្ថានីយ​ដាក់​ទឹក​មួយចំនួន​។​ ​ចំពោះ​គម្រោង​ទៅ​ថ្ងៃ​អនាគត​ ​លោក​ ​ចំរើន​ ​ភារៈ​ ​បាន​បន្ថែម​ទៀត​ថា​ក្រុមការងារ​កំពុងតែ​រៀបចំ​ដើម្បី​បង្កើត​ជា​ស្ទីក​គ័រ​ ​QR​ ​CODE​ ​សម្រាប់​បិទ​ទៅលើ​ដប​ទឹក​សុទ្ធ​ទូទៅ​ ​ដែល​អាច​ឲ្យ​យើង​អាច​ស្កេន​ដោយ​មិន​ចាំបាច់​ត្រូវ​ទិញ​ដប​នោះ​ឡើយ​។​

        ​រួមគ្នា​ដើម្បី​ការពារ​ភពផែន​ដី​ ​ឈប់​ប្រើប្រាស់​ដប​ផ្លា​ស្ទិ​ក​ឬ​ត្រូវ​សន្សំ​សម្បក​ដប​ដើម្បី​ទុក​ប្រើប្រាស់​នៅ​ថ្ងៃក្រោយ​ ​ហើយ​ស្វែងរក​ស្ថានីយ​ដាក់​ទឹក​សេរី​ដែល​នៅ​ក្បែរ​អ្នក​បំផុត​។​ ​ការចូលរួម​របស់​យើង​មិន​ត្រឹមតែ​ជួយ​បរិស្ថាន​ប៉ុណ្ណោះទេ​ហើយ​ថែមទាំង​អាចប​ង្កើត​ជា​សហគមន៍​មួយ​ដែល​យើង​អាច​បង្កើន​ ​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ប្រកបដោយ​ស្នាមញញឹម​ដាក់គ្នា​ទៅវិញទៅមក​ថែមទៀត​ផង​៕​

Aticle ​by​ ​KEO​ ​SONG​



SUGGESTIONS