×

អបអរសាទរបវរកញ្ញា​ ​បុណ្យ​ ​កញ្ចន​ធីតា​ ​ទទួល​បាន​នូវ​ជ័យលាភី​រ៉ូប​រាត្រី​ស្រមោល​សស្អា​ត​ជាងគេ

NEWS 1 month ago
 
 

​                កម្មវិធី​ប្រកួត​បឋម​ឈុត​រ៉ូប​រាត្រី​ស្រមោល​សក​ញ្ញា​ឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៩​ ​នាំមក​ជូន​លោកអ្នក​ដោយ​ភេសជ្ជៈ​ ​Fuze​ ​Tea​ ​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ ​ទី​ ​១៧​ ​ខែមីនា​ ​ដោយ​បេក្ខនារី​លេខរៀង​ទី​ ​២១​ ​កញ្ញា​ ​បុណ្យ​ ​កញ្ចន​ធីតា​ ​ទទួល​បាន​នូវ​ជ័យលាភី​រ៉ូប​រាត្រី​ស្រមោល​សស្អា​ត​ជាងគេ​។​

​                ព្រឹត្តិ​ការណ៍​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​នៅ​ឯ​សណ្ឋាគារ​ ​Courtyard​ ​by​ ​Marriott​ ​Siem​ ​Reap​ ​Resort​ ​ដោយ​បាន​បង្ហាញ​នូវ​បេក្ខនារី​ផ្លូវការ​ទាំង​ ​២៥​ ​រូប​ ​ក្នុង​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់​សោភា​រចនា​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​នៅ​ទីក្រុង​ភ្នំពេញ​គឺ​ ​Mayura​ ​Gold​ ​Wedding​។​

​                បេក្ខនារី​វ័យ​ ​២៤​ ​ឆ្នាំ​ដែល​មក​ពី​ក្រុងភ្នំពេញ​រូប​នេះ​ ​បាន​ទទួល​បាន​ពិន្ទុ​ខ្ពស់​ពី​គ​ណ​កម្មា​ធិការ​ទាំង​ ​៥​ ​នាក់​ ​ដែល​ពិន្ទុ​ត្រូវ​បាន​ធ្វើការ​សរុបទៅ​លើ​បី​ចំនុច​គឺ​ ​“​ដំណើរដើរ​ ​ការ​រក្សា​ជំហរ​ ​ភាព​ស្រទន់​ ​និង​ ​ស្រស់​សោភា​”​ ​-​ ​“​ការរៀបចំ​ខ្លួន​”​ ​និង​”​ការ​បង្ហាញខ្លួន​នៅ​លើ​វេ​ទិ​ការ​”​ ​។​

​                ពេលនេះ​ ​បេក្ខនារី​ផ្លូវការ​ទាំង​ ​២៤​ ​រូប​ ​បាន​និង​កំពុង​ត្រៀមខ្លួន​សម្រាប់​ដំណើរការ​ប្រកួត​បន្ទាប់​របស់​ខ្លួន​ ​ហើយនឹង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ប្រជែង​ ​“​ភាព​ស្រស់​ស្អាត​នៃ​ផ្ទៃមុខ​និង​បទសម្ភាសន៍​”​ ​ក្នុង​ថ្ងៃទី​ ​២០​ ​ខែមីនា​ ​និង​សម្រាប់​ការប្រកួត​ក្នុង​ ​“​រាត្រី​គ្រង​ម្កុដ​”​ ​ដែល​នឹង​ប្រា​រ​ព្វ​ធ្វើឡើង​នៅ​ឯ​សាល​មហោស្រព​ ​NABA​ ​នៃ​សណ្ឋាគារ​ ​NAGA​ ​2​ ​នៅ​ថ្ងៃទី​ ​៣១​ ​ខែមីនា​។​

​                សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៩​ ​លោកអ្នក​អាច​ចូល​ទៅកាន់​៖​

​បណ្តា​ណ​សង្គម​ហ្វេ​សប៊ុ​ក​:​ ​www.facebook.com​/​MISSUNIVERSECambodiaOfficial​

​គេហទំព័រ​:​ www.misscambodia.org​



SUGGESTIONS