×

ឥឡូវនេះ​លោកអ្នក​អាច​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ ​PNN​ ​នៅ​លើ​ ​iflix​ ​បាន​ហើយ​

NEWS 5 years ago
 
 

​​          iflix​ ​ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ភាពយន្ត​និង​រឿង​ភាគ​ជាច្រើន​ហើយ​មាន​ទីផ្សារ​ទូទាំង​ពិភពលោក​នោះ​បាន​ ​និង​កំពុងធ្វើការ​សហការ​ ​ផ្សាយ​ជាមួយនឹង​ប៉ុស្តិ៍​ទូរទស្សន៍​ ​ភី​អិន​អិន​ ​PNN​ ​ដែល​ជា​ប៉ុស្តិ៍​សិល្បៈ​កំសាន្ត​ដ៏​ល្បី​និង​ពេញនិយម​មួយ​ក្នុងចំណោម​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។​ ​គោលបំណង​ដ៏​ចំបង​នោះ​គឺ​ ​ដើម្បី​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ទូលំទូលាយ​ ​ដោយ​ក្នុង​នោះ​នឹង​មានការ​ផ្សាយ​នូវ​រឿង​ភាគ​ខ្មែរ​ ​និង​មួយចំនួន​ទៀត​ពី​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ៣​ ​CH3​ ​និង​ប៉ុស្តិ៍​ហុងកុង​ជាដើម​ ​ដែល​ទាំងអស់​នេះ​ ​នឹង​មានការ​បកប្រែ​និង​បញ្ចូល​សម្លេង​ជា​ភាសាខ្មែរ​ទៀតផង​។​ ​អ្វី​ដែល​លោកអ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់តែ​ចូល​ទៅកាន់​ ​iflix.com​ ​និង​ចុច​មើល​ជាការស្រេច​។​

​​          ប្រធាន​ផ្នែក​កម្មវិធី​នៃ​ប៉ុស្តិ៍​ ​PNN​ ​កញ្ញា​ ​ទូច​ ​បុប្ផា​ ​បាន​បន្ថែម​ថា​៖​ ​«​ការដែល​ស្ថានីយ៍​ទូរទស្សន៍​យើងខ្ញុំ​អាច​ចាប់ដៃ​គូរ​សហការ​ជាមួយនឹង​ ​iflix​ ​ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​នោះ​ ​ពិតជា​ឱកាស​ដ៏​ល្អ​មួយ​។​ ​យើងខ្ញុំ​ពិតជា​មើលឃើញ​ថា​ការ​សហការ​នេះ​នឹង​រីកចម្រើន​ទៅមុខ​ដោយមាន​ការ​ជ្រោមជ្រែង​យ៉ាង​កក់ក្តៅ​បំផុត​។​ ​អាច​និយាយ​បាន​ថា​ ​ក្រុមការងារ​យើងខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​បណ្តុំ​ទិន្ន​ន័យ​ប្លែក​ៗ​និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ ​សម្រាប់​អ្នកគាំទ្រ​របស់​យើង​នៅ​គ្រប់​ទីកន្លែង​ ​និង​គ្រប់​បណ្តាញ​ ​ដែល​ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ​ពួក​យើង​បាន​ផលិតកម្ម​វិធី​ទូរទស្សន៍​និង​រឿង​ភាគ​ជាច្រើន​។​»​

​          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​iflix​ ​គឺជា​បណ្តាញ​ផ្សព្វផ្សាយ​សិល្បៈ​កំសាន្ត​ខ្នាត​អន្តរជាតិ​មួយ​ដែល​មាន​ទីផ្សារ​ទូលំទូលាយ​ ​ចម្រុះ​ទៅ​ដោយ​ភាពយន្ត​ ​កម្មវិធី​ទូ​ទស្សន៍​ ​ការផ្សាយ​ផ្ទាល់​ ​ព័ត៌មាន​ ​ការ​ទាញ​យក​កម្ម​វិ​ធី​ផ្សេង​ៗ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ ​ពីគ្រប់ទិស​ទី​ ​និង​គ្រប់ពេលវេលា​៕​

​Article​ ​by​ ​SOVRIN​ ​


SUGGESTIONS