×

ស្ទាយ៍​ហ្វេហ្សិន​សម្រាប់​ពិធី​ចូលឆ្នាំខ្មែរ​

FASHION & BEAUTY 5 years ago
 
 

          ការ​ស្លៀកពាក់​តុបតែង​ខ្លួន​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ ​របស់​ជាតិសាសន៍​នី​មួយ​ៗ​នៅ​លើស​កល​លោក​យើង​នេះ​ដែរ​។​ ​យ៉ាងណាមិញ​ដោយ​គេ​ឮ​ពាក្យ​ថា​ ​«​ខ្មែរ​»​ ​គេ​តែង​នឹកឃើញ​ទៅដល់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ ​ភាព​ទន់ភ្លន់​នៃ​ស្ត្រី​ខ្មែរ​ ​ព្រមទាំង​ការ​ស្លៀកពាក់​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​តាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​នៅពេល​ជិតដល់​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​មិនថា​ប្រុស​ឬ​ស្រី​ចាស់​ក្មេង​នោះ​ទេ​ ​ពួកគាត់​តែងតែ​ត្រៀម​រៀបចំ​នូវ​សម្លៀក​បំពាក់​ថ្មី​ៗ​ ​ដើម្បី​ត្រៀម​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ទី​ជិត​ទី​ឆ្ងាយ​ ​ក៏ដូចជា​ត្រៀម​សម្លៀកបំពាក់​បែប​ប្រពៃណី​ដូចដែល​ឃ្លា​ចម្រៀង​មួយ​បាន​លើកឡើង​ថា​ ​“​ផាមួង​ក​ទា​ ​ខ្ញុំ​ស្លៀក​ទៅ​វត្ត​ ​មើល​គេ​ទាញ​ព្រ័​តរ​ដូវ​ចូលឆ្នាំ​.​.​.​.​”​ ​មិន​ខុសពី​សម័យមុន​ប៉ុន្មាន​ឡើយ​ ​ការ​រៀប​ ​ចំ​ ​ស្ដាយ៍​នា​សម័យថ្មី​នេះ​នៅតែ​រក្សា​ទម្រង់​ដើម​ដែល​ជា​ទំនៀម​មួយ​ដែល​បញ្ជាក់​ពីអ​ត្ត​សញ្ញាណ​ខ្មែរយើង​។​ ​ដោយឡែក​សម្រាប់​ការ​ចេញផ្សាយ​ក្នុង​ខែមេសា​ ​ដែល​កៀក​នឹង​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ផង​ដែរ​នោះ​ ​សូ​វរីន​ ​សូម​លើក​បង្ហាញ​ពី​ស្ដាយ៍​នៃ​ការរៀបចំ​សម្លៀកបំពាក់​តាម​បែប​សម័យ​និង​ប្រពៃណី​មក​ធ្វើការ​បង្ហាញ​ជូន​ដូច​មាន​បង្ហាញ​ក្នុង​រូបភាព​ជា​គំរូ​ស្រាប់​។​

1. ​ក្រឡេក​មួយ​ភ្លេត​វា​ហាក់​សាមញ្ញ​បន្តិច​ចំពោះ​សម្លៀកបំពាក់​មួយ​ឈុត​នេះ​ ​ប៉ុន្តែ​បើ​អ្នកធ្វើការ​គិតគូរ​ពិចារណា​ឱ្យ​ដិតដល់​បានដឹង​ថា​វា​ជា​ស្ដាយ៍​ ​មួយ​ ​ដែល​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​ភាព​ងាយស្រួល​ធ្វើដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ​ ​ឬទៅ​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​បាន​។​ ​ដោយឡែក​ពណ៌​សម្លៀកបំពាក់​វិញ​មិន​រើស​កាល​ទេសៈ​ណាមួយ​នោះ​ទេ​។

2. ​អាវ​ស​ដៃ​វែង​ប៉ាក់​ស្បៃ​ ​គ្រង​ជាមួយ​ខោ​ជើង​ធំ​រលុង​ៗ​ ​វា​ក៏​មិន​ខុស​ឆ្ងាយ​ពី​ស្ដាយ៍​ទី១ដែរ​ ​ដោយ​គ្រាន់តែ​ក្នុង​ឈុត​នេះ​យើង​ចង់​បង្ហាញថា​ ​ក្នុង​ឱកាស​ចូលឆ្នាំ​ ​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណកាល​មក​នា​រីៗ​តែងតែ​ប្រើ​សំពត់​បត់​អាវ​ក្រណាត់​ឬ​ប៉ាក់​ពណ៌ស​ជាដើម​។​ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ២០១៧​ ​សូ​វរីន​ ​សូម​ផ្លាស់​ប្ដូរ​ស្ដាយ៍​បែប​សម័យ​បន្តិច​ដូចដែល​បង្ហាញ​ជូន​ក្នុង​រូប​ស្រាប់​។​

3. សំពត់​ភ្លី​សេ​ពណ៌ខ្មៅ​ត្រឹម​ជង្គង់​ឈុត​ជាមួយ​អាវ​សាច់ក្រណាត់​ពណ៌ស​ដែល​មាន​ម៉ូដ​រំ​ភាយ​ៗ​ ​នៅ​លើ​ស្មា​ហាក់​បង្កើន​សោភ័ណ​មួយ​ប្លែកភ្នែក​ ​សម្រាប់​សុភាពនារី​ក្នុង​ការ​បង្ហាញ​ស្ទីល​ថ្មី​សម្រាប់​ឱកាស​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិនេះ​រៀប​ចំ​បង្ហា​ន់​ទៅ​វត្ត​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​ឬ​មិត្តភក្តិ​ជាដើម​។​

4. ​សម្រាប់​មួយ​ឈុត​នេះ​យើង​នៅ​រក្សា​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ប្រពៃណី​បន្តិច​ដោយ​យើង​ប្រើ​សំពត់​បត់​(​ផាមួង​)​ ​ដោយឡែក​អាវ​យើង​ជ្រើស​ប្រើ​អាវ​បែប​សាច់ក្រណាត់​ធម្មតា​ហើយ​ម៉ូដ​ទៀតសោត​ក៏​យើង​បង្ហាញ​ពី​ភាពរម្យទម​ថ្លៃថ្នូរ​សក្តិ​សមជា​កុលធីតា​ខ្មែរ​។​ ​

​          ជា​ការពិត​ណាស់​ដោយសារតែ​អាកាសធាតុ​ខែ​ចែត្រ​ក្ដៅហែង​ ​ហេតុដូច្នេះ​ ​សូ​វរីន​ ​សូម​លើក​បង្ហាញ​មិត្ត​អ្នកអាន​នូវ​ប្រភេទ​សាច់ក្រណាត់​និង​ម៉ូដ​ដែល​សក្តិ​សម​សម្រាប់​រដូវ​កាល​នេះ​ ​ហើយក៏​មិន​វៀរចាក​ពី​សម្លៀកបំពាក់​ប្រពៃណី​យើង​ជ្រុល​ហួសហេតុ​ផង​ដែរ​៕​

Article ​by​ HENG CHANMAKARA


SUGGESTIONS