×

សម្លៀកបំពាក់​ដែល​កំពុងតែ​ពេញនិយម​និង​ហ្វេ​ហ្សិ​នបំ​ផុត​នារ​ដូវ​ក្តៅ​

FASHION & BEAUTY 5 years ago
 
 

          ​ក្នុង​អំឡុង​រដូវ​ក្តៅ​បែបនេះ​ ​ស្ថិត​ក្រោម​កំ​ដៅ​ថ្ងៃ​ក៏​ក្តៅ​បែបនេះ​ ​អាកាសធាតុ​ក៏​ស្អាប់​ស្អុះ​ ​តើ​អ្នក​ធុញ​ធប់​ក្នុង​ការ​ចេញទៅ​ខាងក្រៅ​មែនទេ​?​ ​មិនបាច់​បារម្ភ​នោះ​ទេ​ ​ប្រសិនបើ​អ្នក​ជ្រើសរើស​សម្លៀកបំពាក់​ដែល​សាក​សម​នោះ​ ​អារម្មណ៍​អវិជ្ជមាន​ទាំងឡាយ​ក៏​នឹង​រសាយ​បាត់​ទៅ​ដោយឯកឯង​ជាមួយនឹង​សម្លៀកបំពាក់​ទាំង៨ខាងក្រោម​នេះ​៖​


1.មួក​ដែល​មាន​ទំហំ​ធំ​: ​មួក​គឺជា​គ្រឿងអលង្ការ​ដែល​សំខាន់​បំផុត​សម្រាប់​រដូវ​ក្តៅ​។​ ​នៅពេល​និយាយ​អំពី​ ​ទំនោរ​នៃ​រដូវ​ក្តៅ​នេះ​ ​“​the​ ​bigger​ ​the​ ​better​”​ ​គឺ​ពិតជា​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ចង់​ទទួល​បានការ​ការពារ​ពី​ពន្លឺ​ព្រះអាទិត្យ​ដែល​កំពុងតែ​ក្តៅ​ខ្លាំង​។​ ​មិន​ត្រឹមតែ​កំពុងតែ​ទទួល​បានការ​ពេញនិយម​នោះ​ទេ​ ​តែ​អាច​ប្រើ​សម្រាប់​ការ​ការពារ​ស្បែក​មុខ​និង​ស្មា​របស់​អ្នក​ពី​ពន្លឺ​ព្រះអាទិត្យ​ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្បែក​ ​និង​រក្សា​ស្បែក​របស់​អ្នក​ពី​ការខូចខាត​បាន​ទៀតផង​។​


2.ខោខ្លី​: ​ខោខ្លី​នឹង​ក្លាយជា​ចំណែក​សំខាន់​មួយ​នៅក្នុង​រដូវ​ក្តៅ​នា​ឆ្នាំ​ ​២០១៩​ ​នេះ​។​ ​ជាពិសេស​គឺ​ខោខ្លី​លើ​ក្បាលជង្គង់​ដែល​កំពុងតែ​ទទួលការ​ពេញនិយម​យ៉ាង​ខ្លាំង​។​ ​នេះ​ជា​ដំណឹងល្អ​មួយ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ ​ចូលចិត្ត​បង្ហាញ​សាច់​ជើងខ្លាំង​។​


3.TIGHT​ ​PLEATS​: ​បន្ទាប់ពី​ទទួល​បានការ​គាំទ្រ​ជាច្រើន​កាលពីឆ្នាំទៅ​មុន​ ​ទំនោរ​មួយ​នេះ​ក៏​ត្រូវ​បាន​ត្រឡប់មកវិញ​សាជាថ្មី​នារ​ដូវ​ក្តៅ​នេះ​ផង​ដែរ​។​ ​ការ​បង្ហាញខ្លួន​ជាថ្មី​ម្តង​ទៀត​នេះ​ ​ភ្លី​ត​ទាំងនេះ​នឹង​មាន​ទំរង់​ខ្នាត​តូចជាង​មុន​ ​ដែល​នឹង​ធ្វើឲ្យ​សម្លៀកបំពាក់​ប្រភេទ​នេះ​បត់បែន​យ៉ាង​ល្វត​ល្វន់​ទៅតាម​ចលនា​និង​រាង​របស់​លោកអ្នក​យ៉ាង​ល្អឥតខ្ចោះ​។​


4​.​The​ ​Floral​ ​Mini​ ​Dress​: ​បើ​និយាយ​ពីរ​ដូវ​ក្តៅ​ ​គ្មានអ្វី​អាច​តំណាង​បាន​និង​សាក​សម​ជាង​រ៉ូប​ផ្កា​(​Floral​ ​prints​ ​)​នោះ​ឡើយ​។​ ​រ៉ូប​ខ្លី​ប្រភេទ​នេះ​នឹង​ជួយ​ឲ្យ​អ្នកមើល​ទៅ​ក្មេង​ជាង​មុន​បាន​មួយ​កម្រិត​។​ ​អ្នក​អាច​ជ្រើសរើស​ក្នុង​ការ​ពាក់​ជាមួយ​ស្បែក​ជើង​ប៉ាតា​ដែល​អ្នកចូលចិត្ត​សម្រាប់​ថ្ងៃ​ធម្មតា​និង​ចុង​សប្តាហ៍​ ​តែបើ​សិន​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ ​ស្បែកជើង​កែង​និង​ជួយ​អ្នក​បាន​មួយ​ចំណែក​ធំ​ដោយធ្វើ​ឲ្យ​ជើង​មើលទៅ​ខ្ពស់​ជាង​មុន​បង្កើន​ភាព​សិច​ស៊ី​។​ ​អ្នក​ក៏អាច​ជ្រើសរើស​ស្លៀករ៉ូប​ទាំងនេះ​ជាមួយ​ស្បែកជើងកវែង​ពណ៌ខ្មៅ​បាន​យ៉ាង​ទាន់សម័យ​ ​សាក​សមជា​មួយ​ដំណើរ​កំ​សាន្ត​ផ្សេង​ៗ​។​


5​.​អាវ​ខ្លី​ជាមួយនឹង​អាវយឺត​វែង​: ​ការ​ជ្រើសរើស​ពាក់អាវ​ខ្លី​ពី​ក្នុង​ ​ជាមួយ​សំពត់​ខ្លី​ឬ​ខោខ្លី​ ​រួម​នឹង​អាវយឺត​វែង​ពីក្រៅ​ ​គឺ​សាក​សម​បំផុត​ចំពោះ​អ្នក​ដែល​ចង់​ទទួល​បានការ​ស្លៀកពាក់​បែប​ស៊ិច​ស៊ី​និង​ក្លា​ស៊ិ​ក​។​ត្រូវ​ប្រាកដ​ចិត្ត​ថា​ពណ៌​ដែល​អ្នក​ជ្រើសរើស​គឺ​សាក​សមនឹង​គ្នា​ ​នោះ​អ្នក​នឹង​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ ​ហើយ​ត្រូវ​ចងចាំ​ថា​ឈុត​ដែល​អ្នក​បាន​ពាក់​គឺ​មើលទៅ​ល្អឥតខ្ចោះ​ហើយ​។​

 

6​.​ខោ​ខូវ​ប៊យ​: អាច​និយាយ​បាន​ថា​ ​ខោ​ខូវ​ប៊​យ​ជា​សម្លៀកបំពាក់​ដែល​មាន​គេ​គាំទ្រ​ច្រើន​បំផុត​ទូទាំង​ពិភពលោក​។​វា​ជា​ជម្រើស​មួយ​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​មាន​ភាព​មមាញឹក​ខ្លាំង​ឬមិន​ដឹង​គួរ​ជ្រើសរើស​អ្វី​សំរាប់​ស្លៀក​។​ ​មិនថា​ជា​ស្បែក​ជើង​ឃ្លប់​ ​ស្បែកជើងផ្ទាត់​ ​ឬ​ស្បែកជើង​ជាច្រើន​ប្រភេទ​ទៀត​សុទ្ធតែ​អាច​ពាក់​ជាមួយ​ខោ​ខូវ​ប៊​យ​បាន​យ៉ាង​ល្អឥតខ្ចោះ​។​ ​នេះ​គឺជា​ស្តាយ​ដែល​មិន​ចេះ​សាបរលាប​ទៅតាម​ពេល​ ​គឺ​គ្រាន់តែ​ផ្លាស់​ផ្តូ​រប​ន្តិ​ចប​ន្តួ​ចនោះ​នឹង​ទាន់សម័យ​កាល​សារ​ជាថ្មី​។​


7​.​សម្លៀកបំពាក់​ពណ៌ស​: ពណ៌ស​មិន​ត្រឹមតែ​ជា​ពណ៌​តំណាង​ឲ្យ​ភាពល្អ​បរិសុទ្ធ​នោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​ជា​ពណ៌​មួយ​ដែល​មិន​ងាយ​នឹង​ធុញទ្រាន់​ក្នុង​ការ​មើល​ ​និង​ជា​ពណ៌​មួយ​ដែល​សាក​សម​បំផុត​ក្នុង​ការ​ជ្រើសរើស​សម្រាប់​ស្លៀក​ក្នុង​ការ​ចេញទៅ​ប្រឈម​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ដ៏​ក្តៅ​។​នារ​ដូវ​ក្តៅ​នេះ​ ​សម្លៀកបំពាក់​ពណ៌ស​កំពុង​វាយលុក​លើ​ទី​ផ្សា​រហ្វេហ្សិ​នយ៉ាង​ខ្លាំង​ ​ដោយ​ចំនុច​ពិសេស​នោះ​គឺ​វា​ងាយស្រួល​សម្រប​ខ្លួន​ទៅ​នឹង​ពណ៌​ដ៏​ទៃ​ ​មិនថា​ជា​ស្បែកជើង​ ​កាបូប​ឬ​គ្រឿងអលង្ការ​ប្រភេទ​ណាមួយ​នោះ​ឡើយ​។​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ ​ពណ៌​មួយ​នេះ​មិនសូវ​ស្រូប​យក​កម្តៅ​ដែល​ក្តៅ​ខ្លាំង​ ​ដែល​ជាហេតុ​អាច​ជួយការ​ពារ​អ្នក​ពី​កំ​ដៅ​បាន​មួយ​ចំណែក។


8​.​កាបូប​ចាក់​បែប​ប្រភេទ​ទន់​: ​កាបូប​ប្រភេទ​នេះ​គឺជា​ស្តាយ​នៃ​ការ​ច្នៃ​ម៉ូដ​ចុងក្រោយ​បង្អស់​ដែល​អ្នក​នឹង​ឃើញ​វា​នៅពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ផេ​ក​ហ្វេ​ហ្សិន​ល្បី​ៗ​ខ្នាត​អន្តរជាតិ​។​ ​មិន​ត្រឹមតែ​មើលទៅ​ទាន់សម័យ​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​ងាយស្រួល​ដាក់​តាម​ខ្លួន​ ​ហើយ​បើ​និយាយ​ពី​ទំហំ​វិញ​គឺ​ងាយស្រួល​បំផុត​សម្រាប់​មិត្ត​នារី​ដាក់​ឥវ៉ាន់​។

Article​ ​by​ ​TAING​ ​KIMLY​





SUGGESTIONS