×

«​Mini​»​ ​ខូ​ឡិក​ហ្សិន​ស្បែក​ប្លែក​ថ្មី​​តែមួយគត់​ពី​ ​Skyler​

FASHION & BEAUTY 5 years ago
 
 

          ​ឈាន​ចូល​ដល់​រដូវ​ក្តៅ​មិនបាន​ប៉ុន្មាន​ផង​ ​ឧស្សាហ​កម្ម​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​ហាក់​ហក់​ស្ទុះឡើង​យ៉ាង​គំហុក​ដោយ​កំពូល​អ្ន​ក​ឌីហ្សាញ​ជាន់​ថ្មី​វ័យក្មេង​ជាច្រើន​រូប​បាន​ចេញ​មក​បញ្ចេញ​សមិទ្ធផល​ស្នាដៃ​រៀងខ្លួន​ជាមួយនឹង​សម្លៀកបំពាក់​ក៏ដូចជា​គ្រឿង​បំពាក់​តាក់តែង​កាយ​ជា​ខូ​ឡិក​ហ្សិ​នប្លែ​កៗ​គួរឲ្យ​ទាក់ចិត្ត​ ​ដែល​ធ្វើ​ឲ្យ​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​កាន់តែ​មាន​ភាព​គគ្រឹកគគ្រេង​ឡើង​។​ ​យ៉ាងណាមិញ​ ​ក្នុងចំណោម​ខូ​ឡិក​ហ្សិ​នពិ​សេស​ៗ​ប្រចាំ​រដូវ​ក្តៅ​នេះ​ ​អ្ន​ក​ឌីហ្សាញ​វ័យក្មេង​មួយ​រូប​បាន​បញ្ចេញ​នូវ​ខូ​ឡិក​ហ្សិន​ខុសប្លែក​គេ​ដោយ​មិន​ផ្តោត​លើ​ទំនោរ​ទៅតាម​រដូវ​កាល​ ​ប៉ុន្តែ​ងាក​មក​ផ្តោត​លើ​ភាព​ឆើតឆាយ​ស័ក្តិសម​សម្រាប់​នារី​ស៊ីវិល័យ​ចូលចិត្ត​សាក​អ្វី​ដែល​ថ្មី​ ​និង​ជា​ហ្វេ​ហ្សិន​លំដាប់​កំពូល​។​ ​

          «​Mini​»​ ​ជា​ខូ​ឡិក​ហ្សិន​ថ្មី​តែមួយគត់​ដែល​សម្រិត​សម្រំា​ងយ៉ាង​ល្អិតល្អន់​ក្រោម​ស្នាដៃ​អ្នក​ច្នៃ​ម៉ូត​កម្ពុជា​ ​Skyler​ ​ដែល​នឹង​ធ្វើការ​បង្ហាញ​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃនេះ​ជាមួយនឹង​សូ​វរីន​ផ្ទាល់​។​ ​បើក​ទំ​ព័រ​ប្រចំា​រដូវ​ក្តៅ​ជាមួយនឹង​ខូ​ឡិក​ហ្សិន៤ឈុត​ ​Skyler​ ​បាន​ឲ្យដឹង​ថា​ ​«​វា​គឺជា​ខូ​ឡិក​ហ្សិន​ខ្នាត​តូច​ ​ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​បំផុត​ដែល​បង្ហាញ​ពី​ភាពជា​នារី​ដែល​ហ៊ាន​ ​នារី​ដែល​ចង់​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ ​សំខាន់​ជា​មនុស្ស​ស្រី​ស្រឡាញ់​នូវ​ការរៀបចំ​ខ្លួន​បែប​ហ្វេ​ហ្សិន​លំដាប់​តែម្តង​»​។​ ​រចនា​ឈុត​ឡើង​ពី​ស្បែក​ពស់​ ​(​ស្បែក​សប្ប​និម្មិត​)​ ​ក្រឡេក្រឡា​ភ្លឺរលោង​ ​ឈុត​នី​មួយ​ៗ​សុទ្ធសឹង​ស្ថិត​ក្នុង​រាងរៅ​សាមញ្ញ​និយម​ ​តែ​អ្វី​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​គឺ​បាន​បង្កប់​នូវ​ភាព​សិច​ស៊ី​ទាក់ទាញ​បញ្ចេញ​សាច់​រំលេច​ម៉ូត​លម្អ​ដោយ​រូត​ ​តម្ពក់​ ​ខ្សែ​រឹប​រាង​ខ្វាត់ខ្វែង​ ​និង​មាន​ប្រទាក់​ម៉ូត​ដោយ​កងមាស​តូច​ធំ​បណ្តុំ​ជា​ភាព​ស៊ីវិល័យ​ស័ក្តិសម​ឥត​ទាស់​សម្រាប់​នារី​សម័យថ្មី​ដែល​ហ៊ាន​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ដូចដែល​ ​Skyler​ ​បាន​លើកឡើង​។​ ​«​រយៈពេល​ជាង​ ​៥០ម៉ោង​ដើម្បី​សម្រេច​ឈុត​នេះ​ឡើង​ ​ខ្ញុំ​បាន​បោះបង់​គំនិត​ដែល​ធ្លាប់តែ​ខ្លាច​ ​ធ្លាប់តែ​អៀន​ខ្មាស់​ចោល​ទាំងអស់​ ​ហើយ​ងាក​មក​ផ្តោត​លើ​សេរីភាព​ក្នុង​ការ​ច្នៃ​ប្រឌិដ្ឋ​ឡើងវិញ​។​ ​«​កំឡុង​ពេល​ធ្វើ​ឈុត​នេះ​បណ្តើរ​ ​ខ្ញុំ​រៀន​ពី​វា​បណ្តើរ​ ​ថ្វី​ដ្បិតតែ​ទំនោរ​មិន​តម្រូវ​ទៅតាម​រដូវ​កាល​ទាំងស្រុង​ដូចជា​ការប្រើ​ប្រាស់​ស្បែក​ជាដើម​ ​ប៉ុន្តែ​នេះ​ជា​ខូ​ឡិក​ហ្សិន​ថ្មី​មួយ​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​ខ្លួនឯង​ផង​ ​ចង់​បង្ហាញ​ពី​សេរីភាព​ច្នៃ​ម៉ូត​ផង​ ​ក៏​ជាស​មិទ្ធ​ផល​ថ្មី​ប្លែក​សម្រាប់​វិ​ស័យ​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​ក៏ដូចជា​ការ​បង្ហាញ​ស្នាដៃ​ចំពោះ​ការ​វិលត្រឡប់​មក​វិស័យ​ច្នៃ​ម៉ូត​វិញ​បន្ទាប់ពី​ខ្ញុំ​ផ្អាក​(​រវល់ការ​ងារ​ផ្ទាល់ខ្លួន​)​រយៈពេល​មួយឆ្នាំ​កន្លងមក​ផង​ដែរ​»​។​ ​Skyler​ ​បាន​បន្ថែម​។​ ​
​ដោយសារតែ​ខូ​ឡិក​ហ្សិន​ ​«​Mini​»​ ​ភ្ជាប់​មក​ជាមួយ​សម្លៀកបំពាក់​ជា​ឈុត​រ៉ូប​រាងរៅ​បែ​បក្លាសិ​ក​ ​និង​លម្អិត​ភាព​សិច​ស៊ី​ស៊ីវិល័យ​លើ​ដងខ្លួន​ ​អ្នក​ច្នៃ​ម៉ូត​វ័យ​ ​២៤ឆ្នាំ​ ​រូប​នេះ​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​វា​ស័ក្តិសម​ចំពោះ​ការ​ស្លៀកពាក់​ចូលរួម​កម្មវិធី​រា​ត្រី​សមោល​សរ​ ​កម្ម​វិ​ធី​ហ្វេ​ហ្សិន​ ​សម្រាប់​ថត​ម៉ូត​ ​និង​ថត​បទចម្រៀង​ជាដើម​។​ ​

          បច្ចុប្បន្ន​ក្រោយពី​វិល​មក​វិស័យ​ច្នៃ​ម៉ូដ​ជាមួយនឹង​ខូ​ឡិក​ហ្សិន​ថ្មីនេះ​ ​Skyler​ ​ក៏​កំពុងតែ​មមាញឹក​យ៉ាង​ខ្លាំង​ចំពោះ​ការ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ឲ្យ​តា​រា​ល្បី​ៗ​ក្នុង​ស្រុក​ ​ពិសេស​ច្នៃ​ម៉ូត​សម្លៀកបំពាក់​សម្រាប់​ការ​ថត​បទ​ចម្រៀង​ថ្មី​ៗ​ ​ហើយក៏​កំពុងតែ​សកម្ម​ការងារ​ជាមួយនឹង​ក្រុមហ៊ុន​ច្នៃ​ម៉ូត​គ្រឿង​តាក់តែង​កាយ​ធំ​មួយ​ដែល​នាំចេញ​ផលិតផល​ទៅក្រៅ​ស្រុក​៕​ ​

Article​ ​by​ ​Hem​ ​Sokkhim​


SUGGESTIONS