×

កម្មវិធី​ទូរសព្ទ​ដែល​អាច​កក់​សា​ឡ​ននិង​អ្នក​ផាត់មុខ​គ្រប់ពេលវេលា​

NEWS 5 years ago
 
 

​​            ការ​ចំណាយពេល​រង់ចាំ​អ្នក​ផាត់មុខ​ធ្វើសក់​ ​និង​តុបតែង​ខ្លួន​នៅ​សា​ឡន​ ​គឺជា​ឧបសគ្គ​និង​ជា​ផល​លំបាក​មួយ​របស់​មិត្ត​នារី​យើង​ ​នៅពេល​ដែល​មានកម្ម​វិ​ធី​ម្តង​ៗ​។​ ​ដោយសារតែ​កត្តា​នេះ​ហើយ​ ​ទើប​ធ្វើឲ្យ​យុវជន​មួយ​ក្រុម​បាន​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​Malis​»​ ​ជា​កម្មវិធី​ទូរសព្ទ​ដែល​អាច​ជួយ​ឲ្យ​យើង​ចំ​នេញ​ពេលវេលា​ក្នុង​ការ​អង្គុយ​រង់ចាំ​ផាត់មុខ​ ​ធ្វើ​សក់​នៅ​សា​ឡន​។​ ​នៅក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​ ​«​Malis​»​ ​លោកអ្នក​អាច​ស្វែងរក​​សា​ឡ​ន និង​អ្នក​ផាត់មុខ​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត​ ​រួច​ធ្វើការ​កក់​ទុកមុន​ជាការស្រេច​។​ ​«​Malis​»​ ​មិន​ត្រឹមតែ​ជួយ​សម្រួល​ពេលវេលា​របស់​អ្នកប្រើ​ប្រាស់​នោះ​ឡើយ​ ​តែ​ក៏​ជួយ​ផង​ដែរ​សម្រាប់​អ្នក​ផាត់មុខ​អាជីព​ ​និង​សា​ឡ​ននា​នា​អាច​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ទៀតផង​។​ ​ជាមួយគ្នា​នេះ​ដែរ​លោក​អ្នក​ក៏អាច​ស្វែងយល់​នូវ​ថ្វីដៃ​នៃ​ភាព​ប៉ិនប្រសប់​របស់​អ្នក​ផាត់មុខ​នី​មួយ​ៗ​តាមរយៈ​រូបថត​នៅក្នុង​កម្មវិធី​​មួយ​នេះ​ផង​ដែរ​។​ ​កម្មវិធី​ទូរសព្ទ​នេះ​ទើបតែ​ដាក់ឲ្យ​ដំណើរការ​សាកល្បង​នៅ​ខែមករា​ ​ឆ្នាំ២០១៩​ ​នេះ​ប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ ​«​Malis​»​ ​មានការ​គាំទ្រ​និង​មានការ​កក់​ទុក​នូវ​សា​ឡ​ននិង​អ្នក​ផាត់មុខ​បាន​ប្រមាណ​ជាង​ ​៨០ដង​មក​ហើយ​។​ ​រហូតមកដល់​ពេលនេះ​ ​«​Malis​»​ ​មាន​ចំនួន​ហាង​សា​ឡ​ននិង​អ្នក​ផាត់មុខ​ប្រមាណ​ជាង​ ​២០​ ​ហើយក៏​នឹង​មាន​សា​ឡ​ននិង​អ្នក​ផាត់មុខ​កាន់តែ​ច្រើន​ទៀត​ដែរ​នៅ​ថ្ងៃ​អនាគត​។​ ​

​            បង្កើត​ឡើង​ដោយ​និស្សិត​ឆ្នាំទី​បី​ចំនួន​បី​រូប​រៀន​ជំនាញ​ធុរៈ​កិច្ច​នៃ​សាកល​វិទ្យាល័យ​ផា​រ៉ា​ហ្កន​អន្តរជាតិ​ ​(​អតីត​ ​សា​កល​វិទ្យាល័យ​ហ្សា​ម៉ាន​)​ ​ដោយ​ក្នុង​នោះ​រួមមាន​៖​ ​ស្រេង​ ​ស៊ុន​ឡុង​ ​(​Design​ ​and​ ​Marketing​ ​)​,​ ​សេន​ ​ឬ​ទ្ធិ​គន្ធ​ (​CTO​)​ ​និង​កញ្ញា​ ​ហួន​ ​ចាន់​ដេ​វិ​ផា​ ​(​CEO​)​។​ ​កញ្ញា​ ​ហួន​ ​ចាន់​ដេ​វិ​ផា​ ​ដែល​ជាស​មា​ជិ​ក​មួយ​រូប​បាន​ប្រាប់ឲ្យដឹង​ថា​ ​ដោយសារតែ​កញ្ញា​ផ្ទាល់​ជួប​ផលវិបាក​ក្នុង​ការ​អង្គុយ​រង​ចាំ​ផាត់មុខ​ធ្វើសក់​នៅ​សា​ឡ​នយូរ​ព្រោះ​មាន​ភ្ញៀវ​ច្រើន​ ​ម្យ៉ាង​ពេលខ្លះ​អ្នក​ផាត់មុខ​ប្រើប្រាស់​ម្សៅ​ ​ខុស​ដែល​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​នៅ​លើ​ផ្ទៃមុខ​ទៀត​នោះ​ ​ទើប​កញ្ញា​សម្រេចចិត្ត​បបួល​មិត្តភក្តិ​ពីរ​នាក់​បង្កើត​ជា​កម្មវិធី​ទូរសព្ទ​នេះ​ឡើង​តែម្តង​។​ ​ក្នុង​គម្រោង​សាកល្បង​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​ផាត់មុខ​និង​សា​ឡន​ជាច្រើន​នោះ​ ​«​Malis​»​ ​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩ នេះ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ក្រុមការងារ​របស់​ ​«​Malis​»​ ​ក៏​នឹង​មាន​គម្រោង​ឲ្យ​មានការ​កក់​នូវ​កន្លែង​កាត់សក់​បុរស​ ​កន្លែង​ម៉ាស្សា​និង​ ​ស្ប៉ា​ផ្សេង​ៗ​ទៀតផង​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS