×

​តើ​អ្នក​បានដឹង​ពី​ការប្រើ​ប្រាស់​ស្ដាយ៍​ជាមួយ​ខោស្នាប់ភ្លៅ​ហើយ​ឬនៅ​!​

TRAVEL & LIVING 2 months ago
 
 

          ​ភាព​លេចធ្លោ​និង​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី​គឺ​ស្ថិតនៅ​លើ​ការ​ចេះ​រៀបចំខ្លួន​ទៅតាម​សម័យកាល​និយម​ ​ឬទៅ​តាម​រូបរាង​របស់​បុគ្គល​នី​មួយ​ៗ​។​ ​លើស​ពីនេះ​ទៀតសោត​ ​មនុស្ស​ស្រី​ត្រូវការ​ជាចាំបាច់​នូវ​ការ​តុបតែង​ខ្លួន​តាំងពី​ចុង​សក់​ដល់​ចុងជើង​ ​បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​អ្នកដទៃ​រិះគន់​ថា​មិន​ស្រឡាញ់​ខ្លួន​មិន​ចេះ​រក្សា​សម្រស់​ដែល​ជា​គ្រឿងសម្អាង​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី​។​ ​ក្រៅ​អំ​ពី​ឡេ​សម្រាប់​លាប​មិន​ឲ្យ​បែកស្រកា​ ​នារី​គ្រប់រូប​ត្រូវការ​គ្រឿងសម្អាង​មួយ​ប្រភេទ​ទៀត​នោះ​ ​គឺ​ស្នាប់ភ្លៅ​ដើម្បី​ការពារ​ជើង​ឲ្យ​ស្រស់​ស្អាត​។​

          អ្វីទៅ​ជា​ស្នាប់ភ្លៅ​?​ ​ស្នាប់ភ្លៅ​ជា​ប្រភេទ​សាច់ក្រណាត់​យឺត​ស្តើង​ដែលគេ​យក​មក​ពាក់​គ្រប​ជើង​ទាំងពីរ​។​ ​ស្នាប់ភ្លៅ​ទៀតសោត​គឺ​អាច​ប្រើប្រាស់​ទាំង​បុរស​ ​និង​នារី​។​ ​ជាទូទៅ​ស្នាប់ភ្លៅ​ត្រូវ​ផលិត​ឡើង​ពី​សាច់ក្រណាត់​ច្រើន​ប្រភេទ​ ​អាច​ជា​ក្រណាត់​នីឡុង​ ​កប្បាស​ ​ហើយក៏​អាច​ផលិត​ពី​រោមចៀម​ ​និង​សរសៃសូត្រ​ផង​ដែរ​ ​ទៅតាម​ប្រភេទ​នឹង​ជីវភាព​របស់​អ្នកប្រើ​ប្រាស់​។​ ​អ្នកប្រើ​ប្រាស់​រមែង​ពាក់​ស្នាប់ភ្លៅ​ ​ដោយ​ស្លៀកសំពត់​ខ្លី​ ​អាវយឺត​វែង​ក្រោម​ជង្គង់​ ​ឬ​ត្រឹម​ភ្លៅ​គ្រប​ឲ្យ​ពីលើ​ប្រៀប​បាន​នឹង​សំពត់​វែង​ដូច្នោះ​ដែរ​។​ ​

          ស្នាប់ភ្លៅ​គឺ​អាចយ​ក​ធ្វើ​ជា​ស្ទា​យ៍​សម្រាប់​សម្លៀកបំពាក់​កីឡា​ ​ព្រោះ​ស្នាប់ភ្លៅ​មាន​សណ្ឋាន​រៀង​រឹប​ដែល​មើលទៅ​ធ្វើឲ្យ​ជើង​យើង​មាន​រាង​ស្រឡូន​និង​ស្ល៊ី​ម​ស្អាត​ ​ពី​កំពុង​ហាត់ប្រាណ​។​ ​ម្យ៉ាង​វា​អាច​ជួយការ​ពារ​ឲ្យ​ជើង​ស្អាត​មាន​កម្តៅ​ល្មម​ ​និង​ការពារ​មិន​ឲ្យ​រលាក​ស្បែក​នៅពេល​ធ្វើលំ​ហាត់ប្រាណ​ថែមទៀត​ផង​។​ ​ពិតតែ​ស្នាប់ភ្លៅ​អាច​ប្រើប្រាស់​ទាំង​បុរស​ទាំង​ស្រ្តី​មែន​ ​ប៉ុន្តែ​ភាគច្រើន​បំផុត​ ​គឺជា​មនុស្ស​ស្រី​ដែល​ជា​អ្នក​និយម​ប្រើប្រាស់​ច្រើនជាង​។​ ​កាលៈទេសៈ​ខ្លះ​ ​ពេល​មនុស្ស​ប្រុស​ប្រើប្រាស់​ស្នាប់ភ្លៅ​ ​គេ​អាច​សើច​ចម្អ​កថា​ ​ដូចជា​ស្រី​ ​ប៉ុន្តែ​ត្រូវ​កត់សម្គាល់​ថា​ ​ស្នាប់ភ្លៅ​មាន​ច្រើន​ប្រភេទ​ទាំង​វែង​ ​ខ្លី​និង​សម្រាប់​មនុស្ស​ប្រុស​ ​និង​ស្រី​។​

          ក្នុង​ដំណើរ​ផ្សងព្រេង​នៅក្នុង​ព្រៃ​ ​អ្នកផ្សងព្រេង​តែងតែ​គិត​គូ​យ៉ាង​ល្អិតល្អន់​បំផុត​ក្នុង​ការ​ស្លៀក​សម្លៀកបំពាក់​ផ្សងព្រេង​ជាពិសេស​នោះ​គឺ​ចូលព្រៃ​តែម្តង​។​ ​ចំណែក​ឯ​មិត្ត​នារី​យើង​វិញ​ខោស្នាប់​ជើង​គឺ​សម្លៀកបំពាក់​មួយ​ផ្នែក​ដែល​អាច​ស្លៀក​បាន​ក្នុងអំឡុងពេល​ចូលលុក​ព្រៃ​ ​ម្យ៉ាង​វា​ក៏អាច​ជា​ម៉ូដ​មួយ​ ​សម្រាប់​មិត្ត​នារី​យើង​ ​ផង​ដែរ​។​ ​ជាង​នេះ​ទៅទៀត​ ​ខោស្នាប់ភ្លៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​បំណង​ការពារ​ខ្លួន​ពី​ការ​ទិច​ខាំ​ពី​សត្វល្អិត​ ​និង​ពស់​ជាដើម​នៅពេល​គេ​លុកព្រៃ​។​ ​ ក្រោយមក​ទៀត​នៅ​តាម​បណ្តា​ប្រទេស​ត្រជាក់​មាន​ដូចជា​រុស្ស៊ី​ ​កូរ៉េ​ ​ទាំង​បុរស​ទាំង​ស្រ្តី​បន្ត​ការ​ពាក់​ស្នាប់ភ្លៅ​ដើម្បី​កម្តៅ​ខ្លួន​ពី​អាកាសធាតុ​ត្រជាក់​។​ ​រហូតមកដល់​ពេលនេះ​ខោស្នាប់ភ្លៅ​ត្រូវ​បាន​គេ​ចែកចេញជា​ច្រើន​ប្រភេទ​ដែល​មនុស្ស​ច្នៃ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​នៃ​ជីវិត​ប្រចាំថ្ងៃ​បន្តិច​។​ ​ប្រភេទ​ទីមួយ​ ​គឺ​មាន​ទម្រង់​រៀង​រឹប​ ​ហើយ​មាន​សណ្ឋាន​ដូច​ខោជើងវែង​ ​បង្ហូត​មកដល់​ស្បែកជើង​ខាងក្រោម​។​ ​ស្នាប់ភ្លៅ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ពាក់​ពេល​ហាត់ប្រាណ​ ​ពេល​ជិះកង់​ ​រត់​ ​ឬ​ការ​ប្រណាំង​ផ្សេង​ៗ​។​ ​ប្រភេទ​ទីពីរ​ ​គឺ​ធ្វើឡើង​ពី​ក្រណាត់​កប្បាស​ ​និង​លី​ក្រា​ ​ឬ​ចម្រុះ​នៃ​ក្រណាត់​កប្បាស​ ​ប៉ូលី​ស្ទ័រ​ ​និង​លី​ក្រា​។​ ​ស្នាប់ភ្លៅ​ប្រភេទ​នេះ​គេ​ក៏​ប្រើ​សម្រាប់​ហាត់ប្រាណ​ដែរ​។​ ​សណ្ឋាន​ទីពីរ​នេះ​ ​អាច​មាន​ពណ៌​ ​និង​មានការ​រចនា​ច្រើន​ ​ដែល​អាច​ជា​ពណ៌ខ្មៅ​ ​ពណ៌​អាវ​ប៉ា​រ៉ា​ ​ពណ៌ប្រផេះ​ជាដើម​។​ ​ប្រភេទ​មួយទៀត​ ​គឺ​អាវ​វែង​គ្រប​ពីលើ​ស្នាប់ភ្លៅ​។​ ​ភាគច្រើន​គេ​ស្លៀក​សម្រាប់​ចូលក្នុង​ពិធី​រាំរែក​ ​ចូល​ក្លឹប​កម្សាន្ត​។

​          ក្រោយមក​ទៀត​ ​ខោស្នាប់ភ្លៅ​ក៏​ត្រូវ​បាន​គេ​និយម​ពាក់​លេង​ស្ទា​យ៍​ ​ដោយមាន​ពាក់​សំពត់​ខ្លី​ពីក្រៅ​វិញ​ម្តង​ ​ដែល​មើលទៅ​ស្អាត​ម្យ៉ាង​តាម​បែប​នារី​ដែល​ចូលចិត្ត​ស្លៀកសំពត់​ខ្លី​ ​ហើយ​មាន​ស្នាប់ភ្លៅ​សម្រាប់​បិត​បាំង​មិន​ឲ្យ​ខោច​ពេក​។​ ​ទំនោរ​ស្ទា​យ៍​ខោស្នាប់ភ្លៅ​ពី​ខាងក្នុង​និង​មាន​ពាក់​សំពត់​ពី​ខាងក្រៅ​ត្រូវ​បាន​មិត្ត​នារី​យើង​ពេញនិយម​តាម​គ្នា​ ​ជាពិសេស​គឺ​នៅ​ប៉ែក​អាស៊ី​យើង​នេះ​តែម្តង​។​ ​ចំណែក​ប្រភេទ​ខ្លះទៀត​មាន​ទម្រង់​ស្រដៀងនឹង​ខោ​ខូវ​ប៊យ​ ​ដែល​និយម​ទាំង​បុរស​ ​ទាំង​ស្រ្តី​។​ ​គេ​បាន​ច្នៃ​ស្នាប់ភ្លៅ​មួយ​ប្រភេទ​ឈ្មោះថា​ ​មេ​ក​ជីន​(​meggings​ ​ដែល​ផ្សំ​មក​ពី​ពាក្យ​ ​men​ ​and​ ​leggings​)​ ​ស្លៀក​ជាមួយនឹង​អាវយឺត​។​ ​ផ្សេង​ពីនេះ​ក៏​មាន​ប្រភេទ​ជាច្រើន​ទៀត​ ​ដែលគេ​ប្រើ​សម្រាប់​ការពារ​កម្តៅថ្ងៃ​.​.​.​។​ ​ចំណុច​រៀបរាប់​ទាំងអម្បាល​ម៉ាន​ខាងលើ​ ​ជា​ប្រភេទ​នៃ​ស្នាប់ភ្លៅ​ ​និង​សារសំខាន់​របស់​វា​ចំពោះ​អ្នកប្រើ​ប្រាស់​ ​ទាំង​ការពារ​ឲ្យ​សាច់​ស្អាត​ ​ងាយស្រួល​ក្នុង​ការហាត់ប្រាណ​,​ ​ប្រកួតប្រជែង​កីឡា​ ​ចូលរួម​ពី​ធី​ផ្សេង​ៗ​ ​និង​ជាផ្នែក​មួយ​លម្អ​រាងកាយ​។​ ​

          ​មកដល់​បច្ចុប្បន្ន​នេះ​ ​មនុស្ស​បាន​ប្រើ​ស្នាប់ភ្លៅ​សម្រាប់​ជា​ការ​លម្អ​ខ្លួន​ចូលរួម​ក្នុង​ពិ​ធី​ផ្សេង​ៗ​។​ ​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ ​និង​ចាស់​បាន​ប្រើប្រាស់​ស្នាប់ភ្លៅ​ភាគច្រើន​បំផុត​នៅ​រដូវ​ត្រជាក់​ ​ក្នុង​បំណង​ការពារ​អាកាសធាតុ​ត្រជាក់​។​ ​បម្រែបម្រួល​ស្នាប់ភ្លៅ​មកដល់​បច្ចុប្បន្ន​ ​មាន​ទ្រង់ទ្រាយ​ស្រដៀងនឹង​ខោជើងវែង​បាត់​ទៅ​ហើយ​។​ ​ស្រប​នឹង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ ​អ្នក​គួរ​នឹង​បង្ការ​ចំណុច​អវិជ្ជមាន​ដែល​អាច​កើតមានឡើង​ចំពោះ​អ្នកផង​ដែរ​ ​ក្នុងករណី​ដែល​អ្នកប្រើ​ប្រាស់​ញឹកញាប់​ ​ឬ​ស្នាប់ភ្លៅ​ដែល​តឹង​ពេក​ ​មិនយឺត​ល្អ​ ​ដែល​ធ្វើឲ្យ​អ្នក​ស្លាក់​ខ្យល់​។​ ​ដូច្នេះ​អ្វី​ដែល​ជា​ប្រការ​ល្អ​ ​អ្នក​ត្រូវតែ​ជ្រើសរើស​យក​ស្នាប់ភ្លៅ​ដែល​ល្អ​ ​ទើប​ជា​ការ​លម្អ​ខ្លួន​ ​ហើយ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​៕​ ​

Article by​ ​HENG CHANMAKARA​



SUGGESTIONS