×

​បង្ហាញ​អារម្មណ៍​កក់ក្ដៅ​រួម​ជាមួយនឹង​គ្រួសារ​តាមរយៈ​ការ​ធ្វើ​នំ​ញុំា​រួមគ្នា​នា​ឱកាស​ណាមួយ​

TRAVEL & LIVING 3 weeks ago
 
 

         សែ​សយ​ ​ជា​នំ​ខ្មែរ​មួយ​ប្រភេទ​ដែល​ប្រជាជន​យើង​និយម​ចម្អិន​ឡើង​ ​ដើម្បី​ធ្វើជា​បង្អែម​ក្នុង​កម្មវិធី​បុណ្យ​ទាន​ផ្សេង​ៗ​។​ ​ជាមួយនឹង​សាច់​ស្នូល​ដូង​ ​ដែល​មាន​រស​ជា​តិ​ឈ្ងុយឆ្ងាញ់​ ​ផ្អែម​ ​ជាប់មាត់​ ​ដែល​យើង​គ្រប់គ្នា​ធ្លាប់​តែ​ញុំា​ ​ប៉ុន្តែ​នៅ​មិនទាន់​បានដឹង​ពីរ​បៀ​បនៃ​ការ​ធ្វើ​នំសែសយ​នេះ​នៅឡើយ​ទេ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​នំសែសយ​នេះ​ ​មាន​លក្ខណៈ​ស្រដៀងនឹង​នំគម​ផង​ដែរ​ ​ប៉ុន្តែ​វា​មាន​រូបរាង​ ​និង​ទំហំ​ធំជាង​នំគម​បន្តិច​ ​ហើយ​វិធី​នៃ​ការ​ធ្វើ​នំ​នេះ​ ​មាន​ ​៣ដំណាក់​កា​លងាយៗ​ ​គ្រាន់តែ​យើង​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច​ ​ទម្រាំ​ទទួល​បាន​នំ​ដែល​ឆ្អិន​ ​និង​មាន​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​មួយ​នេះ​។​ ​ក្នុង​នោះ​ ​នំសែសយ​ ​ត្រូវ​បាន​គេ​បែងចែក​ជា​ពីរ​ផ្នែក​ ​រួមមាន​ ​ផ្នែក​សាច់​ម្សៅ​នំ​ ​និង​ផ្នែក​ស្នូលនំ​។​ ​ចំពោះ​សាច់​ម្សៅ​នំ​ ​យើង​ត្រូវ​ប្រើ​គ្រឿងផ្សំ​ដូចជា​៖ ​ម្សៅខ្សាយ៥០ក្រាម​ ​ស្ករស៥០ក្រាម​ ​អំបិល២ក្រាម​ ​ទឹកខ្ទិះ​ដូង​ ​៦៥០មីលីលីត្រ​។​ ​ចំណែក​ឯ​ស្នូលនំ​ឯណោះ​វិញ​មាន​ដូចជា​ ​៖​ ​ល្ងស២០ក្រាម​ ​ស្ករស១០០ក្រាម​ ​សាច់ដូង​ខ្ចី១ចំហៀង​ ​ទឹកដូង​ខ្ចី​ ​៥០មីលីលីត្រ​។​

         បន្ទាប់ពី​យើង​ទទួល​បាន​គ្រឿងផ្សំ​ទាំងពីរ​ផ្នែក​នេះ​ហើយ​ ​យើង​ត្រូវ​ចាប់ផ្តើម​ចម្អិន​ស្នូលនំ​ជាមុន​សិន​ ​ដោយ​ជាដំបូង​យើង​ដាំទឹក​ខ្ទិះដូង​ ​លាយ​ជាមួយនឹង​ស្ករស​ ​អំបិល​ ​ហើយ​កូរ​ឱ្យ​ឆ្អិន​ ​បន្ទាប់មក​ដាក់​សាច់ដូង​កោស​ ​និង​ល្ងស​ ​ចូលគ្នា​។​ ​ស្នូលនំ​ ​ត្រូវ​បាន​ចម្អិន​រួចរាល់​ជាមួយនឹង​ក្លិន​ដ៏​ឈ្ងុញ​ឆ្ងាញ់​ពី​ល្ង​ ​រួម​ទាំង​រសជាតិ​ដ៏​ផ្អែម​ចេញពី​សាច់ដូង​ទៀតផង​។​ ​បន្ទាប់មក​ផ្នែក​ទីពីរ​ ​គឺ​ការ​លាយ​សាច់​ម្សៅ​នំ​ឲ្យ​ចូលគ្នា​ ​ដោយ​យើង​ត្រូវ​ដាំទឹក​ដូងខ្ចី​ ​ម្សៅខ្សាយ​ ​ស្ករស​ ​និង​អំបិល​ ​ឲ្យ​ឆ្អិន​ ​ហើយ​កូរ​ឲ្យ​ក្លាយជា​ល្បាយ​ខាប់​ ​ហើយ​ដួស​ដាក់​ចាន​ទុកឲ្យ​ត្រជាក់​ល្មម​ ​ងាយស្រួល​ក្នុង​ការ​ខ្ចប់​ជាមួយ​ស្នូល​។​ ​

         ​នៅពេល​ដែល​យើង​ចម្អិន​សាច់​ស្នូល​ ​និង​សាច់​ម្សៅ​រួចហើយ​ ​យើង​អាចយ​ក​វា​មក​ខ្ចប់​ជាមួយនឹង​ស្លឹកចេក​ដែល​យើង​កាត់​ទុកជា​រាង​ទ្រវែង​ ​បន្ទះ​ប៉ិន​បាតដៃ​ ​(​ ​ស្រួច​សងខាង​)​ ​ដោយ​យក​ល្បាយ​ខាប់​នោះ​ទៅ​ដាក់​ខ្ចប់​ក្នុង​ស្លឹកចេក​ ​ហើយ​ដាក់​ស្នូល​បន្តិច​នៅ​ខាងក្នុង​។​ ​ចុងក្រោយ​ ​យើង​អាច​កាច់​ឈើចាក់ធ្មេញ​ ​ទៅ​ដោត​សៀត​ឲ្យ​ជាប់​ ​និង​យក​ទៅ​ដាក់​ចំហុយ​ជាការស្រេច​។​ ​ដូចនេះ​ ​ក្រោយពី​ការ​រៀបរាប់​បង្ហាញ​យ៉ាង​លម្អិត​ ​ពីរ​បៀ​បនៃ​ការ​ធ្វើ​នំសែសយ​នេះ​ហើយ​ ​យើង​ជឿជាក់​ថា​ ​វា​មិនមែន​ជា​ការ​លំបាក​នោះ​ឡើយ​ ​សម្រាប់​សុភាពនារី​ ​ក៏ដូចជា​មេផ្ទះ​ទាំងអស់​ ​ក្នុង​ការ​ធ្វើ​វា​ឡើង​ ​សម្រាប់​កម្មវិធី​នានា​ក្នុង​គេហដ្ឋាន​ ​ឬ​ជា​លក្ខ​ណៈញុំា​កម្សាន្ត​ ​ជួបជុំគ្នា​ក៏បាន​។​ ​មួយវិញទៀត​ ​ការ​រៀន​ចេះ​ពី​របៀប​ធ្វើ​នំ​ដោយខ្លួនឯង​ ​គឺ​អាច​ឲ្យ​យើង​អាច​កាត់បន្ថយ​ការ​ ​ចំណាយ​ទិញ​នំ​នៅ​លើ​ទីផ្សារ​ ​ក៏ដូចជា​បង្កើន​ភាព​ស្និត​ស្នាល​ក្នុង​ក្រុម​គ្រួសារ​តាមរយៈ​ការ​ធ្វើ​នំ​ញុំា​ជុំគ្នា​នេះ​ផង​ដែរ​។​ ​ដោយហេតុថា​ ​ការ​ធ្វើ​នំ​លក់​នៅ​ទីផ្សារ​ ​គឺ​មានការ​សន្សំសំចៃ​ទៅលើ​គ្រឿងផ្សំ​ ​ដូចជា​ខ្ទិះ​ ​និង​សាច់ដូង​ជាដើម​ ​ជាហេតុ​នាំឲ្យ​នំ​បាត់​រសជាតិ​ខ្លះ​។​ ​ម្ល៉ោះហើយ​ ​ប្រសិនបើ​យើង​ចំណាយពេល​ធ្វើ​នំ​ដោយខ្លួនឯង​ ​នោះ​យើង​នឹង​ទទួល​បាន​នំ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​ ​និង​មាន​អនាម័យ​ខ្ពស់​ថែមទៀត​ផង​៕​

​Article by​ ​CHAN SEREYRATH​



SUGGESTIONS