×

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​៖​ ​“​មាស​បៃតង​ ​កាន់តែ​ចាយ​ ​កាន់តែ​កើន​”​ ​

NEWS 5 years ago
 
 

          វិស័យ​ទេសចរណ៍​ ​គឺជា​វិ​ស័យ​សក្កា​នុ​ពលភាព​មួយ​នាំឲ្យ​កំណើន​សេដ្ឋកិច្ច​ ​របស់​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ​និង​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក​។​ ​យើង​ឃើញថា​ចាប់តាំងពី​មានការ​អភិរក្ស​ថែរក្សា​រាល់​សម្បត្តិ​ដែល​ជា​បេតិកភណ្ឌ​ ​ក៏ដូចជា​ការយល់​ដឹង​ច្រើន​ពី​ប្រជាជន​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​មក​ ​ចំនួន​ភ្ញៀវ​ទេសចរ​ ​ចេះតែ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ទន្ទឹម​នឹង​ការ​កើនឡើង​ចំនួន​ភ្ញៀវ​ ​ពី​គ្រប់​បណ្តា​ប្រទេស​នៅ​លើស​កល​លោក​ ​និង​ការ​រីកសាយ​ភាយ​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ ​កម្ពុជា​ ​នៅតែ​បន្ត​ពង្រីក​បន្ថែម​នូវ​ការ​ប្រមូល​ផ្តុំ​ទៅ​ដោយ​បណ្តា​សហគ្រាស​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ ​ទេសចរណ៍​មួយ​នេះ​ឲ្យ​ធ្វើ​យ៉ាងណា​ ​ដើម្បី​លើកស្ទួយ​ ​និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ ​ធម្មជាតិ​នៅក្នុង​ស្រុក​យើង​ផង​ដែរ​។​

          ​ក្នុង​ជំនួប​កិច្ច​សម្ភាសន៍​មួយ​រវាង​ទស្សនាវដ្តី​ ​សូ​វរីន​ ​និង​លោកជំទាវ​ ​ឆាយ​ ​សៀ​វលី​ន​ ​ដែល​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​បាន​ផ្តល់​ជា​អនុសាស​ន៍​ខ្លះ​ៗ​ពី​ការ​ចូល​ ​រួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​មានសន្ទុះ​ខ្លាំង​ឡើង​ៗ​ ​ដើម្បី​ជា​ប្រយោជន៍​រួម​ ​ទៅដល់​បណ្តា​ប្រជាជន​ក្នុង​ប្រទេស​។​ ​គួរ​បញ្ចាក់​ផង​ដែរ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៩៩៦​ ​ដោយមាន​សមាជិក​ត្រឹមតែ២៤នាក់​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​ជា​ការ​កត់សម្គាល់​មកដល់​សព្វថ្ងៃ​នេះ​ ​សមាគម​បាន​ប្រមូល​ផ្តុំ​បាន​ទៅ៣០០សមាជិក​បន្ថែម​ទៀត​។​ ​នេះ​ ​ជា​ការ​សបញ្ជាក់​ឱ្យ​ឃើញថា​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បាន​នឹង​កំពុងតែ​ពង្រីក​ការ​ ​អភិវឌ្ឍន៍​បាន​យ៉ាង​ល្អ​ប្រសើរ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​។​ ​ក្នុង​នោះ​ដែរ​បើ​តាម​ការ​រៀបរាប់​ពី​ ​ប្រសាសន៍​ផ្ទាល់​របស់​លោកជំទាវ​ ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​គោលបំណង​ធំ​នៃ​ការ​ការបង្កើត​សមាគម​ទី​ភ្នាក់​ងា​ទេសចរណ៍​នេះ​ដែរ​ ​គឺ​សម្ដៅ​ដល់​ការជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​ ​មានឱកាស​រួបរួម​គ្នា​ ​សាមគ្គី​គ្នា​ ​ទាំង​គំនិត​ ​ទាំង​ឆន្ទៈ​ ​សម្រេច​ឱ្យ​បាន​នូវ​ទិសដៅ​តែមួយ​ ​ដើម្បី​ផ្តល់​ជា​ធាតុ​រួមគ្នា​ក្នុង​ការអភិវឌ្ឍន៍​សេវាកម្ម​ ​ផលិតផល​ ​ស្នាដៃ​ ​ខ្មែរ​ ​នៅក្នុង​វិស័យ​ទេសចរណ៍​។​ ​លើស​ពីនេះ​ទៀត​ ​សមាគម​ ​មានបំណង​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ទេសចរណ៍​នៅ​ ​កម្ពុជា​បាន​រីកមុខ​មាត់​ទៅដល់​ថ្នាក់​អាស៊ី​ ​ក៏ដូចជា​ពិភពលោក​ ​ដែល​ជា​កត្តា​ជំរុញ​ឱ្យ​កម្ពុជា​ ​ក្លាយជា​ប្រទេស​ដែល​មាន​សក្កា​នុ​ពលភាព​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ខ្លាំង​ ​តាមរយៈ​ការ​ ​បញ្ច្​រៀបចំ​ណេះ​ដឹងពី​ប្រតិបត្តិ​ករ​ទេសចរ​ទាំងឡាយ​។​ ​ក្នុង​នោះ​ដែរ​ ​ភាគច្រើន​ដែល​ជាស​មា​ជិ​ក​ ​របស់​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​គឺជា​លក្ខណៈ​ក្រុមហ៊ុន​ដែល​នាំ​ភ្ញៀវ​ទេសចរ​ចេញទៅ​ ​ក្រៅ​ ​និង​ក្នុង​ប្រទេស​ ​ឬ​អាច​ជា​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ​ ​រួម​ទាំង​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​ទេសចរណ៍​ពីក្រៅ​ប្រទេស​ចូល​មក​ក្នុង​កម្ពុជា​វិញ​។​ ​យ៉ាងណាមិញ​ ​រាល់​ប្រភេទ​ក្រុមហ៊ុន​ទាំងឡាយ​នេះ​ ​សុទ្ធសឹងតែ​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​រូបភាព​ដែល​ចេញពី​ ​សេវាកម្ម​របស់​ពួកវា​ ​និង​មានការ​ណែនាំ​ពី​សមាគម​ផ្ទាល់​តែម្តង​។​ ​

          ​បន្ថែម​លើ​ការ​រៀបរាប់​របស់​លោកជំទាវ​ទៀត​នោះ​ ​សមាគម​នេះ​ជាស​មា​គម​ជាតិ​ ​ដែល​បាន​កំណត់​នូវ​គោលការណ៍​ ​និង​លក្ខខណ្ឌ​យ៉ាង​ច្បាស់លាស់​ទៅលើ​បណ្តា​ក្រុមហ៊ុន​ ​ក៏ដូចជា​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​បាន​ចូល​ជាស​មា​ជិ​ក​ ​ត្រូវ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ ​មានការ​ចុះបញ្ជី​ជាក់លាក់​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​ឬ​ក្រសួងទេសចរណ៍​ ​និង​មិន​តែប៉ុណ្ណោះ​ ​មានការ​បង់ពន្ធ​ ​ត្រឹមត្រូវ​ទៀតផង​។​ ​លើស​ពីនេះ​ទៀត​ ​មិនថា​ក្រុមហ៊ុន​ណា​នោះ​ទេ​ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ ​វិជ្ជាជីវៈ​ ​ដែល​ក្រសួង​ដាក់​មក​ជាកំហិត​ ​និង​កំណត់​មក​ ​ដែល​ទាំងអស់​នេះ​ ​អាច​និយាយ​បាន​ថា​ ​ជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​ពង្រឹង​គោលការណ៍​ឲ្យ​មាន​ភាពរឹងមាំ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​។​ ​ដូចនេះ​ហើយ​ ​ទើប​មកដល់​ពេល​ ​បច្ចុប្បន្ន​នេះ​ ​យើង​ឃើញថា​កម្ពុជា​ ​ហាក់ដូចជា​រីក​លូតលាស់​ខ្លាំង​ពី​ការ​បើក​បង្ហាញមុខ​មាត់​ ​ទេសចរណ៍​ទៅលើ​ឆាក​អន្តរជាតិ​ក្នុង​គោលជំហរ​រឹងប៉ឹង​ ​និង​ត្រចះត្រចង់​ថែមទៀត​ផង​។​ ​ទាំងអស់​នេះ​ ​គឺ​កើតឡើង​ពី​មនសិ​កា​ជាតិ​ ​ដែល​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​បាន​ខឹង​ខំប្រឹង​ប្រែង​ ​កែច្នៃ​ ​ក៏ដូចជា​រក្សា​ឱ្យ​បាន​នូវ​អ្វី​ដែល​មានស្រាប់​សម្រាប់​ជា​ប្រយោជន៍​រួម​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​ ​ដូច​ពាក្យស្លោក​ដ៏​មានតម្លៃ​មួយ​ឃ្លា​ដែល​លោកជំទាវ​បាន​លើកឡើង​ថា​៖​ ​“​មាស​បៃតង​ ​កាន់តែ​ចាយ​ ​កាន់តែ​កើន​”​ ​ដែល​យើង​គ្រប់គ្នា​ធ្លាប់តែ​ឃើញ​មាសមា​នព​ណ៌​លឿងទុំ​ ​ប៉ុន្តែ​ដោយឡែក​ពេលនេះ​ ​យើង​ប្រៀបប្រដូច​រាល់​ធនធាន​ដែល​មានស្រាប់​ដូច​ទៅ​នឹង​មាស​ ​បៃតង​ដែល​យើង​អាចយ​កម​ក​ប្រើប្រាស់​ក្រោម​គំនិត​ច្នៃប្រឌិត​ដើម្បី​ទាក់ទាញ​ប្រាក់ចំណូល​ ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​បាន​។​ ​ជាក់ស្តែង​ ​កម្ពុជា​ ​មាន​ត្នោត​ ​ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​ ​ដូចនេះ​ ​ត្នោត​ ​ប្រៀប​បាន​នឹង​មាស​បៃតង​ ​ដែល​ប្រជាជន​របស់​យើង​ ​អាចយ​កម​ក​ច្នៃ​ធ្វើជា​ផលិតផល​ ​ឬ​ទំនិញ​សម្រាប់​លក់​ជូន​ទៅ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​កម្សាន្ត​នៅក្នុង​តំបន់​។​ ​មួយទៀត​ ​រាល់​សម្បត្តិ​ធម្មជាតិ​ដូចជា​ ​ទឹកជ្រោះ​ ​សម្រស់​ព្រៃ​ព្រឹក្សា​ ​ឬ​តំបន់​អេកូ​ទេសចរណ៍​ ​នានា​ ​យើង​ក៏អាច​កែប្រែ​តំបន់​នោះ​ឲ្យ​មក​ជា​តំបន់​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ផង​ដែរ​។​ ​តាមរយៈ​ការប្រើ​ប្រាស់​មាស​បៃតង​នេះ​ដែរ​ ​លោកជំទាវ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ​បើ​យើង​កាន់តែ​ប្រើ​វា​ ​កាន់តែ​ចាយ​វា​ ​នោះ​យើង​ទទួល​បានផល​ចំណេញ​កាន់តែ​កើន​ដោយ​មិនដឹង​ខ្លួន​ ​ផ្ទុយទៅវិញ​ ​វា​មិនបាន​បាត់បង់​ទៅណា​នោះ​ទេ​ ​ព្រោះតែ​ការ​ប្រឹងប្រែង​រិះរក​គំនិត​ថ្មី​បង្កើត​ឡើង​ ​ពី​មនុស្ស​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​

          ​ទាក់ទង​នឹង​ការ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នេះ​ ​មានសន្ទុះ​កើនឡើង​នោះ​ ​លោកជំទាវ​ ​ក៏ដូចជា​សមាជិក​ទាំងមូល​ ​បាន​សហការ​គ្នា​ចូលរួម​យ៉ាងច្រើន​សកម្មភាព​ដែល​ជា​កម្លាំង​ចលករ​មួយផ្នែកទៀត​ ​ដោយ​សមាគម​បា​នប​ញ្ជ្រៀ​បកា​រយ​ល់​ដឹង​ទៅតាម​សហគមន៍​នៃ​គោលដៅ​ទេស​ចរ​ណ៍​ឆ្ងាយ​ៗ​ ​ដែល​ពួកគាត់​មិនសូវ​ជា​មាន​ទំនាក់ទំនង​ជាមួយនឹង​ប្រតិបត្តិ​ករ​ទេសចរ​ ​ដើម្បី​ឱ្យ​ពួកគាត់​បាន​ ​យល់ដឹង​ពីសា​រៈសំ​ខាន់​នៃ​វិស័យ​ទេសចរណ៍​ ​អំពី​គុណភាព​នៃ​សេវាកម្ម​ ​ក៏ដូចជា​ ​ការសិក្សា​ពី​បដិសណ្ឋារ​កិច្ច​ ​និង​ស្តង់ដារ​អនាម័យ​ជាដើម​។​ ​លើស​ពីនេះ​ទៀត​ ​សមាគម​ថែមទាំង​ ​មានការ​រៀបចំ​ឱ្យ​មាន​ជា​ដំណើរ​ទស្សនកិច្ច​សិក្សា​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរ​ ​ឬ​អាច​ហៅថា​ ​ការី​ទេសចរ​ ​ដែល​សមាគម​តម្រូវ​ឱ្យ​ពួកគាត់​ទាំងនោះ​ ​ចុះទៅ​ដល់​មូលដ្ឋាន​ ​ក៏ដូចជា​ ​ប្រជា​សហគមន៍​។​ ​ក្នុង​ន័យ​នេះ​ ​លោក​ជំ​ទាវ​សម្ដៅ​ដល់​ការ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ប្រតិបត្តិ​ករ​ ​ទាំងឡាយ​រចនា​ខ្សែ​ទស្សនកិច្ច​ឡើង​ ​គោលបំណង​ឲ្យ​ប្រជាជន​តំបន់​នោះ​ ​អាច​លក់​ផលិតផល​ដែល​ខ្លួន​បាន​ផលិត​ឡើង​ទៅ​ឱ្យ​បរទេស​បាន​ផង​ដែរ​។​ ​ម្យ៉ាងវិញទៀត​ ​សមាគម​មិន​ត្រឹមតែ​ជា​ភ្នាក់ងារ​បង្កើត​នូវ​ទំនាក់ទំនង​ ​រវាង​ប្រតិបត្តិ​ករ​ទេសចរ​ ​និង​ប្រជា​សហគមន៍​ប៉ុណ្ណោះទេ​ ​លើស​ពីនេះ​ទៀត​ ​សមាគម​ថែមទាំង​ ​ទទួល​ការី​ទេសចរ​ពីក្រៅ​ប្រទេស​ ​ដើម្បី​ចុះ​មក​ធ្វើទស្សនកិច្ច​សិក្សា​ច្បាស់​ថា​ ​កម្ពុជា​ ​មាន​អ្វីខ្លះ​ ​សម្រាប់​គោលដៅ​ទេសចរណ៍​។​ ​ឧទាហរណ៍​ ​ដូចជា​ ​យើង​មាន​ប្រាសាទអង្គរវត្ត​ ​ដែល​ជនបរទេស​ខ្លះ​ ​ពុំ​ធ្លាប់​បាន​មក​ចុះ​ទស្សនា​ផ្ទាល់​ឡើយ​ ​គឺ​គ្រាន់តែ​បានឃើញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅពេល​នេះ​ ​សមាគម​ទទួល​រៀបចំ​ទស្សនកិច្ច​សិក្សា​ពី​ ​ប្រាសាទអង្គរវត្ត​ ​ដោយ​ក្នុង​បំណង​ជំរុញ​កា​រី​ទេស​ច​ជួយ​លក់​កញ្ចប់​ទស្សនកិច្ច​នោះ​ទៅកាន់​ភ្ញៀវ​បរទេស​។​ ​សកម្មភាព​ទាំងអស់​នេះ​ ​សមាគមន៍​អាចប​ង្កើត​ជា​កម្មវិធី​មួយទៀត​ ​ដើម្បី​រក​ដៃគូ​រវាង​ការី​ទេសចរ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​មាន​ទំនាក់ទំនង​គ្នា​ ​ធ្វើ​យ៉ាងណា​ ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់​ទេសចរណ៍​ទាំងមូល​តាមរយៈ​សេវាកម្ម​ ​ផលិតផល​របស់​ ​ពួកគេ​។​ ​ម្យ៉ាងវិញទៀត​ ​សមាគម​ក៏បាន​រៀបចំ​ជា​ពិព័រណ៍​ទេសចរណ៍​ក្នុង​ស្រុក​ ​ដែល​ផ្តល់​ឱកាស​ដល់​មន្ទីរ​គ្រប់​ខេត្ត​ក្រុង​ ​បាន​នាំ​យក​នូវ​ផលិតផល​របស់​គាត់​មក​ដាក់​តាំង​បង្ហាញ​ ​ដើម្បី​ផ្តល់​ជា​រូបភាព​ ​និង​គំនិត​ច្នៃប្រឌិត​ដល់​ការី​ទេសចរ​អាចប​ង្កើត​ជា​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ឲ្យ​ ​មាន​ភាព​ទាក់ទាញ​ក្នុង​តំបន់​ដែល​មាន​ផលិត​មួយ​នោះ​។​ ​សរុប​ជា​រួម​មក​ ​រាល់​សកម្មភាព​ទាំងអស់​នេះ​ ​គឺ​សុទ្ធសឹង​បញ្ជាក់​ពី​ការ​ខំប្រឹង​ប្រែង​របស់​សមាគម​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ពី​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ ​ទើប​លោកជំទាវ​ ​និង​សមាជិក​ទាំងអស់​ ​ក៏ដូចជា​សមាគម​ទាំងមូល​ ​ព្យា​យាម​បញ្ជ្រៀប​ខ្លួន​ទៅ​ក្នុង​សមា​គ​ទេសចរណ៍​អាស៊ាន​ ​ក្នុង​ន័យ​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ខ្លួន​មាន​ ​និង​រៀនសូត្រ​ពី​បទពិសោធន៍​ខ្លះ​ដែល​ជា​ចំណុច​ខ្វះខាត​ ​រហូត​បាន​ក្លាយជា​ខ្លួន​ចូល​ទៅ​ក្នុង​គណៈកម្មការ​វាយតម្លៃ​ ​ផ្តល់​ពិន្ទុ​លើ​ការ​ប្រលង​ប្រណាំង​តំបន់​ទេសចរណ៍​បែប​វប្បធម៌​។​ ​ជាក់ស្តែង​ ​ដូចជា​ ​ការ​ទទួល​បាន​ជ័យលាភី​លេខមួយ​របស់​ប្រាសាទ​សម្បូរ​ព្រៃ​គុក​នេះ​តែម្តង​។​ ​

          ​ជាមួយគ្នា​នេះ​ដែរ​ ​ទន្ទឹម​នឹង​ការ​បង្ហាញខ្លួន​ ​ក៏ដូចជា​ការចូលរួម​សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ ​លោកជំទាវ​បាន​លើកឡើង​ពី​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​សមាគម​ត្រូវ​សិក្សា​ ​ក៏ដូចជា​យើង​ទាំងអស់គ្នា​គួរ​យល់ដឹង​ទាំងអស់គ្នា​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​យើង​សង្កេតឃើញ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​កំណើត​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​យ៉ាង​គំហុក​ ​ដែល​ពេលខ្លះ​ ​សេវាកម្ម​របស់​យើង​នៅ​មានកម្រិត​នៅឡើយ​។​ ​មួយវិញទៀត​ ​ផលិតផល​គោលដៅ​ទេសចរណ៍​មិន​មាន​គ្រប់​ ​មិនទាន់​សម្បូរ​បែប​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ខ្ចប់​ប្រាក់​យក​ទៅ​ចាយ​នៅ​ប្រទេស​ទីបី​ ​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​យើង​មិនសូវ​មានសន្ទុះ​។​ ​ជា​រួម​ ​កម្ពុជា​ ​នៅ​ខ្វះ​ធនធានមនុស្ស​(​ការយល់​ដឹង​អ្នក​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​ ​នៅ​មានកម្រិត​)​ ​និង​កង្វះខាត​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ​ពី​អាជ្ញាធរ​ដែនដី​ ​តាម​ច្រក​ទ្វារ​តំបន់​ទេសចរណ៍​នី​មួយ​ៗ​ ​និង​មួយវិញទៀត​ដែរ​។​ ​ហេតុនេះ​ ​ក្នុងនាម​លោកជំទាវ​ដែល​ជា​ប្រធាន​សមា​គ​មទីភ្នា​ក​ងារ​ទេសចរណ៍​កម្ពុជា​ ​និង​សមាជិក​ទាំងអស់​ ​បាន​សម្លឹង​មើល​ពី​ចក្ខុវិស័យ​ទៅមុខ​ទៀត​ ​ក្នុង​ការ​ស្តារ​វិស័យ​ទេ​សេ​ចណ៍​នៅក្នុង​ប្រទេស​របស់​យើង​ ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​ដោយ​ជំ​ហ៊ាន​ដំបូង​ ​ត្រូវ​ពង្រីក​បន្ថែម​នូវ​វិធីសាស្ត្រ​នាំ​យក​កំណើន​ភ្ញៀវ​មក​ចូល​ទស្សនា​ឱ្យ​ច្រើន​។​ ​ក្នុង​នោះ​ ​គឺ​យើង​ត្រូវ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​នាំ​ប្រជាជន​បង្កើត​ផលិតផល​ក្នុង​ស្រុក​ ​ដែល​ប្រកបដោយ​គុណភាព​ ​ស្តង់​ដា​អនាម័យ​ ​និង​តម្លៃ​ដែល​អាច​និយាយ​បាន​ថា​ ​ធ្វើ​យ៉ាងណា​ដើរ​ឲ្យ​ទាន់​អាស៊ាន​។​ ​ចំណែក​ឯ​ ​ហេ​ដ្ឋា​រចនា​សម្ព៍ន្ធ​វិញ​ ​ក៏​ត្រូវ​ពង្រីក​ឱ្យ​បាន​ទូលំទូលាយ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ​ដែល​អាច​ធានា​បាន​នូវ​សុ​វត្តិភាព​ ​និង​សន្តិសុខ​។​ ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​ទៀត​នោះ​ ​គឺ​សមាគម​នឹង​ព្យាយាម​បែងចែក​ទៅតាម​ប្រភេទ​ភ្ញៀវ​ ​ដោយ​យល់ឃើញ​ថា​ ​ភ្ញៀវ​ទាំងអស់​សុទ្ធតែ​មាន​វប្ប​ធ​ម៍​ ​និង​ទម្លាប់​ផ្សេង​ៗ​គ្នា​ ​ជៀសវាង​ការ​ប៉ះទង្គិច​អ្វីមួយ​ទៅលើ​គ្នា​ទៅវិញទៅមក​ក្នុង​រូបភាព​ណាមួយ​។​ ​ដូចនេះ​ ​យើង​ក៏​ត្រូវ​បែងចែក​តំបន់​ទេសចរណ៍​ទៅតាម​នោះ​ផង​ដែរ​។​

          ​ជាចុងក្រោយ​នៃ​ការ​ផ្តល់​បទសម្ភាសន៍​ដ៏​មាន​អត្ថន័យ​ ​និង​ប្រយោជន៍​រួម​នៃជា​តិ​សាសន៍​ទាំងមូល​នោះ​ ​លោកជំទាវ​ ​បាន​ផ្តល់​ជា​អនុសាសន៍​ទៅដល់​យុវជន​ជំនាន់​ក្រោយ​ ​គួរតែ​បែរ​សម្លឹង​មក​សិក្សា​លើ​វិស័យ​ទេសចរណ៍​ ​ដោយហេតុថា​ ​វិស័យ​នេះ​ ​ជា​វិស័យ​ដែល​បង្កើន​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​បាន​ខ្ពស់​ ​និង​ខ្លាំង​ជាងគេ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​សមាគម​ ​ក៏​នៅតែ​បន្ត​ពង្រឹង​ ​និង​ពង្រីក​នូវ​ការ​ប្រឹងប្រែង​ ​ក៏ដូចជា​ឆន្ទៈ​ ​យ៉ាង​មោះមុត​ ​ដើម្បី​ចូលរួម​លើ​កស្ទូយ​ទេសចរណ៍​កម្ពុជា​ឲ្យ​ទទួល​បាន​មុខមាត់​ឱ្យ​ខ្ពស់ត្រដែត​នៅ​លើ​ ​ឆាក​អន្តរជាតិ​ទាំង​ក្នុង​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​ជានិច្ច​និរន្ត​ន៍​៕​

​Article by​ ​CHAN SEREYRATH


SUGGESTIONS