×

កុមារ​និង​ឧបករណ៍​អេ​ឡិច​ត្រូ​និច​គឺជា​អ្វី​ដែល​ឳពុក​ម្តាយ​គ្រប់រូប​គួរ​យល់ដឹង​

TRAVEL & LIVING 5 years ago
 
 

          ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ឡើង​ៗ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ក៏បាន​នាំគ្នា​ដុតដៃដុតជើង​ដើម្បី​បញ្ចេញ​នូវ​ ​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។​ ​រហូតមកដល់​សម័យ​ឧស្សាហកម្ម​ជំនាន់​ទី៤​ ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ក៏​កាន់តែ​មាន​ភាព​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​។​

​​          កម្ពុជា​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ខ្លួន​ពី​កម្រិតទាប​ទៅជា​ប្រទេស​អភិវឌ្ឍ​មធ្យម​ទាប​ ​ប្រជាជន​ក៏​ ​ចាប់ផ្តើម​មានលទ្ធភាព​អាច​ទិញ​នូវ​ផលិតផល​អេ​ឡិច​ត្រូ​និច​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ផង​ដែរ​។​ ​ការប្រើ​ប្រាស់​គ្រឿងឧបករណ៍​បច្ចេកវិទ្យា​បូករួម​ជាមួយនឹង​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ទៀត​នោះ​ ​បាន​ធ្វើឲ្យ​ឳពុក​ម្តាយ​មួយចំនួន​បាន​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ​ដើម្បី​លួង​លោ​មកូនៗ​របស់​ខ្លួន​ពី​ការ​រំខាន​នៅក្នុង​លក្ខ​ណ្ឌ​ណាមួយ​។​ ​ការសិក្សា​មួយ​បាន​បង្ហាញថា​ ​កុមារ​ដែល​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ច្រើន​ម៉ោង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ​ជាច្រើន​។​ ​វិទ្យុសកម្ម​ដែល​ចេញពី​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ដូចជា​ ​ទូរសព្ទ​ដៃ​ ​ឬ​ ​ថេប​ប្លេ​ត​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​និង​ធ្វើការ​រំខាន​ដល់​ដំណើរការ​លូតលាស់​នៃ​កោសិកា​ររបស់​កុមារ​។​ ​ពន្លឺ​អេក្រង់​ទូរសព្ទ​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ដទៃទៀត​ ​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​ក្មេង​ ​និង​អាច​មាន​គ្រោះថ្នាក់​ខ្ពស់​នៅ​ថ្ងៃក្រោយ​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ការ​បណ្តោយ​ឲ្យ​ក្មេង​ៗ​ចំណាយពេល​វេលា​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​ក្នុង​អំឡុង​ ​ពេល​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ឬ​កន្លែង​ផ្សេងទៀត​ក៏អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​ដំណើរការ​មិនបាន​ល្អ​ ​ព្រោះ​ដោយសារតែ​ពួកគេ​ខំ​ផ្តោត​អារម្មណ៍​ទៅលើ​ហ្គេម​ឬ​វីដេអូ​ ​ខ្លាំងពេក​។

​ ​

​​          ការសិក្សា​ក៏បាន​បង្ហាញ​ផង​ដែរ​ពី​ផល​ប៉ះពាល់​នៃ​អ​ត្ត​ចរិ​ក​របស់​ក្មេង​ ​និង​ទំ​លាប់​នៃ​ការរស់នៅ​របស់​ពួកគេ​ដែល​នេះ​ក៏អាច​ឲ្យ​ទំនាក់ទំនង​រវាង​ឳពុក​ម្តាយ​និង​កូន​កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា​ថែមទៀត​ផង​។​ ​កុមារ​ដែល​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​ច្រើន​ ​ពួកគេ​មិន​ចង់​ប្រលែង​លេង​ជាមួយ​អ្នកដទៃ​ឡើយ​ ​មិនថា​មិត្តភក្តិ​នៅ​សាលា​ឬ​ឳពុក​ម្តាយ​ក្នុង​គ្រួសារ​ ​។​ ​ទំ​លាប់​យូរ​ក្លាយជា​ញៀន​ ​និង​អត់មិនបាន​នូវ​គ្រឿង​អេ​ឡិច​ត្រូ​និច​ទាំងនោះ​នេះ​ជា​ ​ផលវិបាក​មួយ​ដែល​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ជាទីបំផុត​។​ ​គ្រឿង​អេ​ឡិច​ត្រូ​និច​ដូចជា​ទូរសព្ទ​ ​និង​ថេប​ប្លេ​ត​មិន​ត្រឹមតែ​ឲ្យ​ក្មេង​លេង​ហ្គេម​តែមួយមុខ​នោះ​ឡើយ​ ​បណ្តាញ​សង្គម​ក៏​ជា​ចំណុច​មួយ​ដែល​អាច​ឲ្យ​កុមារ​រៀនសូត្រ​តាម​ទាំង​ផ្លូវ​វិជ្ជមាន​និង​អវិជ្ជមាន​ផង​ដែរ​។​ ​អ្នកវិភាគ​ជាច្រើន​បាន​ផ្តល់​ជា​អនុសាសន៍​ក្នុង​ការគ្រប់គ្រង​ពេល​វេ​លា​កូន​ៗ​ឲ្យ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ទាំងអស់​យ៉ាង​យូរ​មួយ​ម៉ោង​នៅពេល​ដែល​ពួកគេ​ប្រើ​ ​ប្រាស់​ម្តង​ហើយ​ឳពុក​ម្តាយ​ក៏​គួរតែ​កុំ​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និច​មក​លួង​លោ​មកូនៗ​ក្នុងអំឡុងពេល​បរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​

 


SUGGESTIONS