×

«​ស្អាត​ ​មហោស្រព​សិល្បៈ​ទីក្រុង​ ​ឆ្នាំ២០១៩​»​ ​ប្រារព្ធ​ឡើងជា​លើកដំបូង​ក្នុង​ទីក្រុង​បាត់ដំបង​

NEWS 2 weeks ago
 
 

          កាលពី​ថ្ងៃទី១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ស្ថិតនៅ​ក្នុង​ទីក្រុង​បាត់ដំបង​ ​បាន​រៀបចំ​គម្រោង​ដ៏​អស្ចារ្យ​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​ដែល​មានឈ្មោះ​ថា​៖​ ​«​ស្អាត​ ​មហោស្រព​សិល្បៈ​ទីក្រុង​ ​ឆ្នាំ២០១៩​»​ ​ក្រោម​ប្រធានបទ​ ​«​បាត់ដំបង​ខ្ញុំ​»​។​ ​ជាមួយនឹង​គម្រោង​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​បាត់ដំបង​នេះ​ ​បាន​រៀបចំ​រួមគ្នា​ឡើង​ដោយ​ ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​ក្នុង​គម្រោង​ ​«​មហោស្រព​សិល្បៈ​ទីក្រុង​ ​ស្អាត​»​ ​អាជ្ញាធរ​ទេសចរណ៍​ថៃ​ក្រោម​គម្រោង​ ​«​បទពិសោធន៍​សិល្បៈ​វប្បធម៌​ប៉ុប​ប្រជាប្រិយ​របស់​អាស៊ាន​»​ ​សមាគម​តុ​ក្ត​តា​យក្ស​ ​ស្ថិត​ក្រោម​គម្រោង​ ​«​មហោស្រព​តុ​ក្ត​តា​យក្ស​»​ ​សមាគម​ ​រាំ​ ​បាក់​ ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បាត់ដំបង​ ​វិចិត្រសាល​ ​សង្កែ​ ​និង​វិចិត្រសាល​ ​រំចេក​ ​៥​។​ ​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ ​ជំរុញ​ឲ្យ​មានការ​ចូលរួម​របស់​សហគមន៍​តាមរយៈ​សិល្បៈ​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សិល្បៈ​ទីក្រុង​ដែល​ជា​ទម្រង់​សិល្បៈ​បែប​កម្ពុជា​តែមួយគត់​ ​បង្ហាញ​ ​និង​បង្កើត​ចីរភាព​នៃ​គុណភាព​តម្លៃ​វប្បធម៌​របស់​ខេត្តបាត់ដំបង​ ​តាមរយៈ​អាហារ​ប្រចាំ​តំបន់​ ​ម៉ូត​សម្លៀកបំពាក់​ ​និង​ស្ថាបត្យកម្ម​ ​កសាង​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ថៃ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឆ្លងដែន​ដែល​មាន​ក្នុង​គម្រោង​ ​«​បទពិសោធន៍​សិល្បៈ​វប្បធម៌​ប៉ុប​របស់​អាស៊ាន​»​ ​ផង​ដែរ​៕​ ​

Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS