×

មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ដំបូង​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ​

NEWS 5 years ago
 
 

          ​សាងសង់​តាំងពី​ថ្ងៃទី២​ ​ខែមីនា​ ​ឆ្នាំ២០១៨​ ​នៅទីបំផុត​ ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​ដំបូង​បាន​បើក​ដំណើរ​ជា​ផ្លូវការ​ហើយ​។​ ​មជ្ឈមណ្ឌល​ដែល​មាន​សណ្ឋាន​ដូច​សំបុក​ដង្កូវនាង​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ​គោលបំណង​ដែល​បង្កើត​មជ្ឈមណ្ឌល​នេះ​គឺ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាកសិករ​ខ្មែរ​ ​ក៏ដូចជា​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែ​ឲ្យ​កាន់តែ​មានគុណ​ភាព​ជាង​មុន​ផង​ដែរ​។​ ​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ​០៥​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ក្រោម​អធិបតី​ឯកឧត្តម​ ​ហង់​ជួន​ណា​រ៉ុង​ ​រដ្ឋមន្ត្រី​ក្រសួងអប់រំយុវជន​និងកីឡា​។​ ​មជ្ឈមណ្ឌល​នេះ​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ស្តារ​ឡើងវិញ​នូវ​វិស័យ​សូត្រ​នៅ​កម្ពុជា​ ​ហើយ​វា​ក៏​នឹង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ជប៉ុន​ ​និង​កម្ពុជា​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS