×

ចូលរួម​ទស្សនា​ «ពិព័រណ៍ ស្នាដៃ​សិល្បៈគំនូរបុរាណ»​ ​នៅ​ឯ​សា​រមន្ទី​ជាតិ​ទាំងអស់គ្នា​

ENTERTAINMENT 5 years ago
 
 

          ​ផ្ទាំងគំនូរ​ ​ម្ភៃ​ផ្ទាំង​ ​ដែល​គូរ​ដោយក្រុម​វិចិត្រករ​ឆ្នើម​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ដាក់​តាំងពិព័រណ៍​ពិសេស​មួយ​នៅ​ឯ​សារៈ​មន្ទីរជាតិ​កម្ពុជា​។​ ​ពិព៍​រណ៍​មិន​អ​ចិន្រ្តៃយ៍​ ​ស្តី​ពី​ ​«​សិល្បៈគំនូរ​បុរាណ​»​ ​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​នៃ​ក្រសួងវប្បធម៌​សហការ​ជាមួយ​សា​រមន្ទី​ជាតិ​នៃ​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​ចាប់ពី​ថ្ងៃទី០៧​ ​ខែ​ ​មិថុនា​ ​រហូតដល់​ថ្ងៃទី​ ​០៦​ ​កក្កដា​ឆ្នាំ​ ​២០១៩​។​ ​គំនូរ​ទាំង​ម្ភៃ​ផ្ទាំង​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ជីវភាព​របស់​ប្រជាជន​កម្ពុជា​កាលពី​សម័យ​បុរាណ​ ​រូបគំនូរ​អប្សរា​ ​រូប​តន្រ្តី​ក​ ​វង់ភ្លេង​បុរាណ​ ​ពិធី​នានា​កាលពី​សម័យមុន​ ​រហូតដល់​ឈុត​ឆា​ក​ខ្លះ​ៗ​ក្នុង​រឿង​រាមកេរ្តិ៍​ទៀតផង​។​ ​ផ្ទាំងគំនូរ​ទឹកដែល​គូរ​លើ​ក្រណាត់​នេះ​ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​កម្ពុជា​ចំនួន​ ​ម្ភៃ​រូប​ដែល​គូរ​ឡើង​យ៉ាង​ផ្ជិ​ត​ផ្ចង់​និង​រស់​រវ៉ើក​ជាទីបំផុត​។​ ​

          លោក​ ​គីម​ ​សុភ័​ណ​ ​វិចិត្រករ​មួយ​រូប​ក្នុងចំណោម​វិចិត្រករ​ទាំងអស់​បាន​ប្រាប់ឲ្យដឹង​ពី​ ​គោលបំណង​ដែល​បង្កើត​ពិព័រណ៍​នេះ​ឡើង​ ​គឺ​ដើម្បី​ចង់​បង្ហាញ​អំពី​ទម្រង់​សិល្បៈគំនូរ​បុរាណ​ខ្មែរយើង​ដែល​មាន​បន្សល់ទុក​តាំងពី​បុរាណ​មក​ដោយ​បច្ចុប្បន្ន​ពុំសូវ​មាន​អ្នក​ស្គាល់​នោះ​ឡើយ​ដោយ​ ​សិល្បៈគំនូរ​នេះ​នៅ​តាម​វត្ត​ចាស់​ៗ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​ព្រោះតែ​សង្រ្គាម​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​លោក​ ​គីម​ ​សុភ័​ណ​ ​ក៏​សូម​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​ទស្សនា​នូវ​ពិព័រណ៍​នេះ​ឲ្យបាន​កោះ​ករ​ដើម្បី​ផ្តល់​ជា​កំលាំង​ចិត្ត​ដល់​សិល្បករ​ទាំងឡាយ​ឲ្យ​បន្តការងារ​ដ៏​ប្រពៃ​នេះ​តទៅទៀត​៕​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS