×

«​ណា​តា​»​ ​និង​ ​«​ដយដយ​»​ ​សហការ​គ្នា​បង្កើត​ផ្ទាំង​ទស្សនីយភាព​ចម្រុះ​ពណ៌​ ​នៅ​គ្រប់​ហាង​ ​«​ណា​តា​»​

NEWS 5 years ago
 
 

          ម៉ាក​ស្បែកជើង​និង​កាបូប​នារី​ដ៏​ស៊ីវិល័យ​លំដាប់ថ្នាក់​អន្តរជាតិ​ ​«​ណា​តា​»​ ​តែង​ផ្តល់​ជូន​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ​ជាច្រើន​សម្រាប់​អតិថិជន​ទៅកាន់​ទំនោរ​និ​យម​ប្លែក​ៗ​ ​និង​ស្រស់​ស្អាត​ជា​រៀងរាល់​រដូវ​កាល​នៅ​តាម​តំបន់​នានា​ទូទាំង​ពិភពលោក​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​នៅក្នុង​រដូវ​ក្តៅ​ដ៏​ពិសេស​នៃ​ឆ្នាំនេះ​ ​«​ណា​តា​»​ ​នឹង​ផ្លាស់​ប្តូរ​នូវ​ចំណី​អារម្មណ៍​របស់​អតិថិជន​ទាំងអស់​ទៅកាន់​ទំនោរ​ហ្វេ​ហ្សិ​នបែ​បត្រូ​ពិច​ដ៏​ទំនើប​នៃ​ប្រទេស​ប្រេស៊ីល​ ​អម​ដោយ​ការរចនា​ម៉ូត​ស្បែកជើង​ជាច្រើន​ពណ៌​ ​និង​ច្រើន​ប្រភេទ​សម្រាប់​មិត្ត​ៗ​នារី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ទៅតាម​បែបបទ​នៃ​សម័យថ្មី​នេះ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​«​ណា​តា​»​ ​បាន​រួម​សហការ​គ្នា​ជាមួយនឹង​ ​«​ដយដយ​»​ ​ដែល​ជា​អ្នកឯកទេស​នៃ​ឧបករណ៍​ក្មេង​លេង​បែប​សង់​ផ្គុំ​ច្នៃ​ពី​បំពង់​ជ័រ​ទន់​ ​ដើម្បី​ផ្គុំ​ចេញ​ជា​ទិដ្ឋ​ភាព​ផ្សេង​ៗ​ ​ដែល​មាន​ចម្រុះ​ពណ៌​ស្រស់​ស្អាត​ ​និង​ឆើតឆាយ​ ​ហើយ​មាន​ភាព​ស៊ីមេទ្រី​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​ម៉ាក​ស្បែកជើង​ ​«​ណា​តា​»​ ​បំផុត​។​ ​ការបង្កើត​ឡើង​នូវ​វត្ថុ​តាំង​លម្អ​ទាំងនេះ​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ ​និង​កន្លែង​កម្សាន្ត​នៃ​ប្រទេស​ប្រេស៊ីល​មាន​ដូចជា​៖​ ​សំណង់​អគារ​ចម្រុះ​ពណ៌​នៅ​លើ​ជម្រាលភ្នំ​ ​បុប្ផា​លតាវល្លិ​តំបន់​ត្រូពិច​ ​រុក្ខជាតិ​បៃតង​ដ៏​ខៀវស្រងាត់​ ​ទិដ្ឋភាព​នា​ឆ្នេរសមុទ្រ​ ​និង​ទេសភាព​លើ​កោះ​នារ​ដូវ​ក្តៅ​។​ ​ដូច្នេះ​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​អតិថិជន​ទាំងអស់​នឹង​បានឃើញ​មានការ​ដាក់​តាំង​លម្អរូប​ផ្គុំ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ពេញ​មួយ​រដូវ​កាល​នៅ​គ្រប់​សាខា​របស់​ ​«​ណា​តា​»​ទាំងអស់​។​ ​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​«​ណា​តា​»​ ​ត្រៀម​នឹង​បើក​សាខា​ថ្មី​របស់​ខ្លួន​បន្ថែម​ទៀត​ដែល​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន១​ ​ជាន់ផ្ទាល់ដី​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS