×

ពិព័រណ៍​រូបចម្លាក់​ធ្វើ​ពី​គ្រឿង​ដែ​ក​ចាស់​ៗ​និង​កុលាល​ភា​ជ​ន៍​ប្លែក​ៗ​ដែល​កម្រ​បានឃើញ​

NEWS 5 years ago
 
 

            ​គ្រឿង​ដែ​ក​ចាស់​ៗ​ ​គ្រឿងបន្លាស់​ម៉ូតូ​ ​ខ្ចៅ​ខ្ចង​ជាច្រើន​ត្រូវ​បាន​សិល្បករ​មួយ​រូប​ផ្សារ​ផ្គុំ​ចេញ​ជា​រូបចម្លាក់​ ​រូប​សត្វ​ ​គួរឲ្យ​ទាក់ទាញ​ជាទីបំផុត​។​ ​ចំណែក​ឯ​កុលាល​ភា​ជ​ន៍​ចម្លែក​ៗ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សិល្បករ​មួយ​រូប​ទៀត​ដែល​មើលទៅ​គួរឲ្យ​ទាក់ភ្នែក​ផង​ដែរ​។​ ​រូបចម្លាក់​ផ្គុំ​ពី​គ្រឿងដែក​ ​និង​កុលាលភាជន៍​ចម្លែក​នេះ​ ​ត្រូវ​បាន​គេដាក់​តាំង​ក្នុង​ពិព័រណ៍​សាធារណៈ​រួម​មួយ​នៅ​ឯ​វិទ្យាស្ថាន​ភាសា​បារាំង​ ​ចាប់ពី​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​រហូតដល់​ថ្ងៃទី​ ​១០​ ​ខែ​ ​សីហា​ឆ្នាំ​ ​២០១៩នេះ​ ​។​ ​

            ​​រូប​ចម្លែក​ធ្វើ​ពី​គ្រឿងដែក​នេះ​គឺជា​ស្នាដៃ​របស់​សិល្បករ​ ​«​អ៊ូ​ ​វណ្ណ​ឌី​»​ ​ដែល​ជា​ម្ចាស់​ស្នាដៃ​ដើម​ ​រូប​ក្របីព្រៃ​ ​ដែលគេ​ដាក់​បង្ហាញ​នៅ​ ​មុខ​ខ្លោងទ្វារ​ចូល​ ​វិទ្យាស្ថាន​បារាំង​សព្វថ្ងៃ​នេះ​។​ ​ស្នាដៃ​របស់​ ​លោក​ ​អ៊ូ​ ​វណ្ណ​ឌី​ ​ស្ដែង​ចេញ​តាម​ការ​ផ្គុំ​សម្ភារ​ដែលគេ​ប្រើប្រាស់​រួច​ ​ហើយ​លោក​យក​មក​កែច្នៃ​ឡើងវិញ​ ​ធ្វើជា​រូប​ចម្លាក់​ ​ដែល​ពេលខ្លះ​មាន​ទំហំ​ធំ​ ​និង​ពិតជា​ទាក់ទាញ​ភ្នែក​យ៉ាង​ពិតប្រាកដ​។​

            ​​រី​ឯ​កុលាលភាជន៍​ ​គឺជា​ស្នាដៃ​របស់​សិល្បករ​ ​«​អ៊ុ​ក​ ​សុ​ជា​ធី​»​ ​ដែល​ជា​សិល្បករ​មួយ​រូប​ធ្លាប់​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិតសភា​សិល្បៈ​ក្រុង​ហាង​ចូវ​ ​ប្រទេស​ចិន​។​ ​កុលាលភាជន៍​នេះ​ត្រូវ​បាន​លោក​ ​អ៊ុ​ក​ ​សុ​ជា​ធី​ ​ស្រាវជ្រាវ​និង​កែច្នៃ​បង្កើត​ថ្មី​បង្កប់​នូវ​អត្ថន័យ​ប្រកបដោយ​សិល្បៈ​និយម​ជាទីបំផុត​។​ ​ចាន​ ​ពែង​ ​រូប​ផ្ការំដួល​ ​និង​ពាង​ថូ​ ​ជាច្រើន​ស្រដៀងនឹង​វត្ថុបុរាណ​ ​ត្រូវ​បាន​លោក​ ​អ៊ុ​ក​សុ​ជា​ធី​ ​បាន​បង្កប់​នូវ​អត្ថន័យ​ ​នៃ​ភាព​ស្ងប់ស្ងាត់​យកលំនាំតាម​របៀប​វិបស្សនា​ ​ភាព​ច្នៃប្រឌិត​ ​តាម​បែប​ព្រះពុទ្ធ​សាសនា​។​ ​កុលាលភាជន៍​ទាំងអស់​នេះ​ ​ធ្វើឡើង​ពី​វត្ថុធាតុដើម​ ​សេ​រា​មិច​ដែល​បញ្ចូល​សេចក្តី​ស្រលាញ់​របស់​លោក​ដែល​ចូលចិត្ត​នូវ​វិស័យ​មួយ​នេះ​ទៀតផង​៕​

​Article​ ​by​ ​KEO​ ​SONG


SUGGESTIONS