×

ជំងឺ​គ្រុនឈាម​នៅតែ​ផ្ទុះ​ខ្លាំង​ដដែល​បើ​ទោះបីជា​មានការ​អប់រំ​យ៉ាងណាក៏ដោយ​

TRAVEL & LIVING 3 months ago
 
 

           ​ជំងឺ​គ្រុនឈាម​នៅតែ​កើតមាន​ច្រើន​មក​លើ​កុមារ​កម្ពុជា​ដដែល​ ​បើ​ទោះបីជា​មានការ​ផ្សព្វផ្សាយ​អប់រំ​យ៉ាងណាក៏ដោយ​។​ ​បើ​តាម​ទិន្នន័យ​ប្រចាំថ្ងៃ​ចន្ទ​ ​ទី១៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​របស់​មូលនិធិ​គន្ធបុប្ផា​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​បាន​ឲ្យដឹង​ថា​ ​«​កុមារ​មាន​ជំងឺ​ចំនួន​ ​៤​ ​៣០៥​ ​នាក់​ ​ត្រូវ​បាន​ពិនិត្យ​ ​និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​និង​កុមារ​មាន​ជំ​ងឺ​ធ្ងន់​ៗ​ចំនួន​ ​២៩៩០នាក់​ ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ ​ក្នុងចំណោម​កុមារ​ទាំងនោះ​ ​មាន​ ​៥៧៧នាក់​ ​ត្រូវ​បាន​រក​ឃើញថា​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​និង​ ​៨៩​ ​នាក់​ ​ត្រូវ​បាន​វះកាត់​។​»​ ​ជា​សារ​រំឭក​ដាស់តឿន​ ​មូលនិធិ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ​មេត្តា​ចូលរួម​ប្រុងប្រយ័ត្ន​ ​និង​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​តាមរយៈ​ការ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខ្លាខាំ​។​ ​អ្នកជំនាញ​ ​និង​វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​ ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សូម​មេត្តា​ជួយគ្នា​ ​លុបបំបាត់​នូវ​ជម្រក​មូស​ខ្លា​ ​ដែល​ជាទូទៅ​គឺជា​កន្លែង​ដែល​មាន​ទឹកដក់​ ​ហើយក៏​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ ​យក​សំបក​កង់​ម៉ូតូ​ឡាន​ ​សំបក​ដូង​ទៅ​កប់​ចោល​ ​ក៏ដូចជា​លុប​ទឹកដក់​ដែល​នៅ​ជុំវិញ​ផ្ទះ​ផង​ដែរ​។​ ​

​ជាទូទៅ​គេ​បានដឹង​ថា​ ​ជំងឺគ្រុនឈាម​ភាគច្រើន​កើតមាន​លើ​កុមារ​ដែល​មាន​អាយុ​ក្រោម១៥ឆ្នាំ​។​ ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​មូល​ខ្លា​ដែល​មាន​ផ្ទុក​ជម្ងឺ​នេះ​ខាំ​ហើយ​វា​អាច​ធ្វើឲ្យ​អ្នកជំងឺ​មាន​អាការ​គ្រុនក្តៅ​ខ្លាំង​ ​ឈឺ​ជុំវិញ​រង្វង់ភ្នែក​ ​ឈឺ​សាច់ដុំ​ ​ឈឺពោះ​ ​ក្អក​ ​និង​រាគ​ជាដើម​។​ ​ប្រសិនបើ​អាការ​ធ្ងន់ធ្ងរ​នោះ​វា​អាច​ធ្វើឲ្យ​ហូរឈាម​ចេញពី​សរសៃឈាម​ ​ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​ក្អួត​ចេញឈាម​រហូតដល់​ស្លាប់​ប្រសិនបើ​មិន​មានការ​ព្យាបាល​ទាន់ពេល​វេលា​ទេ​នោះ​៕​



SUGGESTIONS