×

និមិត្តសញ្ញា​ប្រាក់​រៀល​ ​និង​សារុង​ខ្មែរ​ក្នុង​ខូ​ឡិក​ហ្សិន​ថ្មី​មួយ​របស់​អ្នក​រចនា​ម៉ូដ​អាណិកជន​ខ្មែរ​អាមេរិក​ ​

FASHION & BEAUTY 5 years ago
 
 

          ​និមិត្តសញ្ញា​ ​ប្រាក់​រៀល​ ​«​៛​»​ ​និង​ក្រឡា​សារុង​ខ្មែរ​ត្រូវ​បាន​អ្នក​រចនា​ម៉ូដ​អាណិកជន​ខ្មែរ​អាមេរិកកាំង​វ័យក្មេង​មួយ​រូប​ ​បាន​រចនា​បញ្ចូល​ក្នុង​ខូ​ឡិក​ហ្សិន​សម្លៀកបំពាក់​របស់​ខ្លួន​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ ​Caro​ ​Capsule​ ​1​»​។​ ​ខូ​ឡិក​ហ្សិន​ថ្មីនេះ​មាន​ឈុត​សម្លៀកបំពាក់​ចំនួន​ ​១៤​ ​ឈុត​ច្នៃ​ឡើង​ដោយ​អ្នក​រចនា​ម៉ូដ​វ័យក្មេង​ ​ខា​រ៉ូ​លីន​ ​សន​ ​(​Carolyn​ ​Son​)​។​ ​ក្នុង​វ័យ​ម្ភៃ​បួន​ឆ្នាំ​ ​ខា​រ៉ូ​លីន​ ​ធ្លាប់​បំពេញការងារ​ជាច្រើន​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ននៅ​ក្រៅប្រទេស​ ​ហើយដោយ​សារ​តែ​ស្រលាញ់​វប្បធម៌​ប្រពៃណី​នៃ​ទឹកដី​កំណើត​របស់​ឳពុក​ម្តាយ​ខ្លួន​នា​ឯ​ខេត្តបាត់ដំបង​ ​អ្នក​រចនា​ម៉ូដ​រូប​នេះ​មានបំណង​ចង់​បង្កើត​ស្លាកយីហោ​មួយ​ឈ្មោះថា​ ​«​Caro​»​ ​ដែល​ជា​ស្លាកយីហោ​ ​និមិត្តរូប​នៃ​ការ​លាយ​បញ្ចូល​គ្នា​ ​រវាង​វប្បធម៌​ខ្មែរ​ ​និង​ទំនោរ​ម៉ូដ​នាទី​ក្រុង​ញូ​វយ៉​ក​ ​។​ ​

          ​​«​Carol​ ​Capsule​ ​1​»​ជា​ការបង្កើត​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​ប្រធានបទ​មួយ​ដែល​ ​ខា​រ៉ូ​លីន​ ​បាន​ហៅថា​ ​«​ភាព​សម្បូណ៌​បែប​ ​និង​ភាព​ស្ងប់ស្ងាត់​»​ ​(​Abundant​ ​and​ ​meditation​)​។​ ​ភាព​ស្ងប់ស្ងាត់​គឺជា​ការជំរុញ​ទឹកចិត្ត​មួយ​ពីសំណាក់​លោកឪពុក​ដែល​ធ្លាប់​ជា​ព្រះសង្ឃ​ ​បាន​បណ្តុះ​គំនិត​និង​អប់រំ​ឲ្យ​ចេះ​មាន​ភាព​អត់អោន​ ​និង​យកចិត្ត​ទុកដាក់​ហើយ​រស់នៅ​ជាមួយនឹង​បច្ចុប្បន្នភាព​។​ ​ចំណែក​ឯ​ប្រាក់​រៀល​ខ្មែរ​ ​ជា​គំនិត​មួយ​ដែល​ខា​រ៉ូ​លីន​ ​បាន​ប្រាប់​ថា​ជា​ការបង្កើត​និមិត្តរូប​ផ្ទាល់ខ្លួន​ ​ជាមួយនឹង​ភាព​សម្បូរហូរហៀរ​នៃ​ប្រាក់​រៀល​នៅ​កម្ពុជា​ ​ដែល​អ្នក​នឹង​បានឃើញ​នូវ​សញ្ញា​ប្រាក់​រៀល​រំលេច​ទៅ​ដោយ​ពណ៌ទឹកមាស​ជាច្រើន​រាយ​តាម​ជាយ​នៃ​សម្លៀកបំពាក់​ផង​ដែរ​។​ ​ធ្លាប់​ស្រមើ​ស្រមៃ​និង​ចង់​បង្កើត​ខូ​ឡិក​ហ្សិន​មួយ​នេះ​អស់​រយៈពេល​ពីរ​ឆ្នាំ​ ​សម្លៀកបំពាក់​ពហុ​វប្បធម៌​ទាំងអស់​នេះ​គ្រោង​នឹង​ដាក់​បង្ហាញ​ក្នុង​គេហទំព័រ​មួយ​នៅ​ ​ចុងខែ​ ​សីហា​និង​ដើមខែ​កក្កដា​ខាងមុខនេះ​។​ ​នេះ​គឺជា​ឈុត​សម្លៀកបំពាក់​ដែល​អាច​ប្រើប្រាស់​គ្រប់​ភេទ​មិនថា​បុរស​ឬ​ស្រ្តី​នោះ​ឡើយ​។​ ​

          ​​នៅក្នុង​ទស្សនៈ​មួយ​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​ញូ​វយ៉​ក​ ​ប៉ុន្តែ​មាន​ឈាមជ័រ​ជាខ្មែរ​ ​ខា​រ៉ូ​លីន​ ​បាន​សម្តែង​នូវ​សេចក្តី​ស្រលាញ់​និង​ការគោរព​លើវ​ប្ប​ធម៌​របស់​ខ្មែរ​ ​ហើយ​មានបំណង​ចង់​ត្រលប់​មក​កម្ពុជា​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​តាមរយៈ​ការ​បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​ថែមទៀត​ផង​ដែរ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS