×

ប៉ោម​​ដុត​ស្នូល​សាច់​ជ្រូកចិញ្ច្រាំ Pancetta​ ​Stuffed​ ​Apple​

TRAVEL & LIVING 2 weeks ago
 
 

*​គ្រឿងផ្សំ៖​ ​​​ផ្លែ​ប៉ោម​ ​៣ផ្លែ​, សាច់​ជ្រូក​ ​៣០០ក្រាម, ​​ប័រ​, ​​ខ្ញី​, ​​ខ្ទឹមស​ចិញ្ច្រាំ​ ​៣កំពឹស​, ​​គល់​ខ្ទឹម​ហាន់, ជីរវ៉ាន់ស៊ុយ​, ស្ករត្នោត​,​ ​​ប៊ីចេង​, ​អំបិល​។

​​*​វិធី​ធ្វើ​​៖​ ​ដំបូង​យើង​ត្រូវ​ដាំ​ខ្ទះ​ដាក់ប្រេង​ឆា​ឲ្យ​ក្តៅ​ បន្ទាប់មក​ដាក់​ខ្ទឹមស​ចូល​ទៅ​រលីង​ឲ្យ​ឈ្ងុ​យប​និ្តច​សិន ​ហើយ​ដាក់​ខ្ញី​ចូល​រំលីង​ឲ្យ​រាង​ក្រហម​ទើប​ដាក់​សាច់​ចូល​ទៅ​ឆា​ត្រឡប់ទៅ​ត្រឡប់​មករ​ហូត​ដល់​សាច់​ឆ្អិន​បន្តិច​ចាំ​យើង​ដាក់​សាច់​ប៉ោម​ចូល​។​ ​រួចហើយ​ដាក់គ្រឿង​ផ្សំ​ចូល​ដូចជា​ ​ស្ករត្នោត​ ​ប៊ីចេង​ ​អំបិល​​ ​រួច​ចាំ​ដួស​សាច់​ឆា​ចូលក្នុង​ផ្លែ​ប៉ោម​។​ ​ចុងក្រោយ​គ្រាន់​តែ​បន្ថែម​ប័​រ​ និង​ជីរវ៉ាន់ស៊ុយ​លើ​សាច់​ រួច​ចាំ​យក​ទៅ​ដុត​ដោយ​ទុក​រយៈពេល​ប្រហែល ២០​-​២៥នាទី ​ជាការស្រេច​៕​



SUGGESTIONS