*គ្រឿងផ្សំ៖ ផ្លែប៉ោម ៣ផ្លែ, សាច់ជ្រូក ៣០០ក្រាម, ប័រ, ខ្ញី, ខ្ទឹមសចិញ្ច្រាំ ៣កំពឹស, គល់ខ្ទឹមហាន់, ជីរវ៉ាន់ស៊ុយ, ស្ករត្នោត, ប៊ីចេង, អំបិល។
*វិធីធ្វើ៖ ដំបូងយើងត្រូវដាំខ្ទះដាក់ប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលទៅរលីងឲ្យឈ្ងុយបនិ្តចសិន ហើយដាក់ខ្ញីចូលរំលីងឲ្យរាងក្រហមទើបដាក់សាច់ចូលទៅឆាត្រឡប់ទៅត្រឡប់មករហូតដល់សាច់ឆ្អិនបន្តិចចាំយើងដាក់សាច់ប៉ោមចូល។ រួចហើយដាក់គ្រឿងផ្សំចូលដូចជា ស្ករត្នោត ប៊ីចេង អំបិល រួចចាំដួសសាច់ឆាចូលក្នុងផ្លែប៉ោម។ ចុងក្រោយគ្រាន់តែបន្ថែមប័រ និងជីរវ៉ាន់ស៊ុយលើសាច់ រួចចាំយកទៅដុតដោយទុករយៈពេលប្រហែល ២០-២៥នាទី ជាការស្រេច៕