×

​ជួលផ្ទះ​តាម​អន​ឡាញ​!​ ​ជា​កម្មវិធី​ទូរសព្ទ​ដៃ​មួយទៀត​សម្រួល​ពេលវេលា​សម្រាប់​សិស្ស​មក​តាម​ខេត្ត​

NEWS 5 years ago
 
 

          ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​វិវឌ្ឍន៍​ខ្លួន​ជាមួយនឹង​ ​ឧស្សាហកម្ម​ជំនាន់​ ​៤.០​ ​បាន​ធ្វើឲ្យ​យុវជន​ខ្មែរ​ជាច្រើន​បែរ​ងាក​មក​ចាប់អារម្មណ៍​នូវ​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង​និង​បាន​ញ៉ាំង​ឲ្យ​យុវជន​មួយ​ក្រុម​មានគំនិត​ចង់​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​និង​គេហទំព័រ​មួយ​ដែល​អាច​អនុញ្ញាតិ​ឲ្យ​យើង​អាច​ស្វែងរក​ផ្ទះ​ជួល​តាម​អន​ឡា​ញបា​នយ៉ាង​ងាយស្រួល​។​ ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មីនេះ​មានឈ្មោះ​ថា​ ​«​Rentech​»​។​ ​តាមរយៈ​ ​«​Rentech​»​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ប្រជាជន​កម្ពុជា​ទូទៅ​ក្នុង​ការស្វែងរក​ផ្ទះ​ជួល​កាន់តែ​មាន​ភាព​ស្រួល​និង​ចំណេញពេលវេលា​។​ ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ចាប់ផ្តើម​ដាក់ឲ្យ​ប្រើប្រាស់​ ​ក្រុម​យុវជន​ដែល​បង្កើត​កម្មវិធី​នេះ​ចង់​ផ្តោត​សំខាន់​ដើម្បី​ជួយ​សម្រួល​ដល់​សិស្ស​និស្សិត​ដែល​មក​ពី​បណ្តា​ខេត្ត​ឡើង​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ឲ្យ​គាត់​មាន​ភាព​ងាយស្រួល​និង​អាច​ស្វែងរក​ទីកន្លែង​ស្នាក់នៅ​ដ៏​ល្អ​មួយ​សម្រាប់​ខ្លួន​។​

         ​មូលហេតុ​ដែល​បង្កើត​នូវ​គំនិត​ថ្មីនេះ​គឺ​ដោយសារតែ​ការ​សម្លឹង​មើលឃើញ​ពី​ទុក​លំបាក​នៃ​ការស្វែងរក​ផ្ទះ​ជួល​ឬ​កន្លែង​ស្នាក់នៅ​របស់​សិស្ស​មក​ពី​បណ្តា​ខេត្ត​។​ ​លោក​ ​រី​ ​សីហ​រដ្ឋ​ ​ជា​ ​CEO​ ​នៃ​ ​Rentech​ ​និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ដំបូង​បាន​ប្រាប់​ថា​៖​ ​«​តាម​បទពិសោធន៍​​ជាក់ស្តែង​របស់​មិត្តភក្តិ​ខ្ញុំ​ដែល​គាត់​មក​ពី​ខេត្ត​និង​ឡើង​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​ ​គាត់​បាន​ប្រាប់​ថា​គាត់​ចំណាយពេល​ជាច្រើន​ក្នុង​ការស្វែងរក​ផ្ទះ​ជួល​ ​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​គិតថា​ប្រសិនបើ​មាន​ភ្លេត​ហ្វ​ម​មួយ​ដើម្បីឲ្យ​គាត់​រក​តាម​អ៊ី​ន​ធើ​ណែ​ត​យ៉ាងម៉េច​ដែរ​?​»​ ​ដូច្នេះហើយ​ទើប​ ​សីហ​រដ្ឋ​ ​បាន​ប្រមូលគ្នា​គ្នី​ដើម្បី​បង្កើត​នូវ​គំនិត​នេះ​ឡើង​ ​រហូតដល់​មានការ​គាំទ្រ​និង​ឈ្នះ​រង្វាន់​ ​បី​ពាន់​ដុលា្​លក្នុង​កម្មវិធី​គំនិត​អាជីវកម្ម​បង្កើត​ថ្មី​ ​ក្នុង​វគ្គ​ជម្រុះ​ប្រាំ​ក្រុម​ដំបូង​ផង​ដែរ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​អ្នកប្រើ​ប្រាស់​ក៏អាច​បង់ប្រាក់​ឈ្នួល​ប្រចាំខែ​តាមរយៈ​កម្មវិធី​នេះ​ផ្ទាល់​ថែមទៀត​ផង​ ​ដែល​នេះ​ក៏​ជា​វិធី​មួយ​ជួយ​សម្រួល​ដល់​ម្ចាស់ផ្ទះ​ជួល​បាន​មួយ​ផ្នែក​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ ​«​Rentech​»​ក៏​គ្រោង​នឹង​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្តល់​សេវា​មួយចំនួន​ដើម្បី​ដាក់ឲ្យ​មាន​សេវាកម្ម​របស់​ខ្លួន​ក្នុង​កម្មវិធី​ ​«​Rentech​»​ ​នេះ​ផង​ដែរ​។​ ​កញ្ញា​ ​អ៊ូ​ ​វង្ស​វិទូ​ ​សមាជិក​ក្រុម​មួយ​រូប​ទៀត​បាន​បន្ថែម​ថា​ ​«​ ​Rentech​ ​»​ក៏​គ្រោង​នឹង​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​សន្សំ​ពិន្ទុ​ដើម្បី​ប្ដូរ​យក​រង្វាន់​ជា​ការប្រើ​ប្រាស់​សេវាកម្ម​ណាមួយ​នៃ​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​នេះ​ដែរ​។​ ​
​គួរ​បន្ថែម​ផង​ដែរ​ថា​ ​«​Rentech​»​ ​ជា​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយក្រុម​យុវ​និស្សិត​ ​បួន​រូប​រួមមាន​៖​ ​លោក​ ​រី​ ​សីហ​រដ្ឋ​,​ ​កញ្ញា​ ​អ៊ូ​ ​វង្ស​វិទូ​,​ ​លោក​ ​សាត់​ ​ប៊ុ​ណ្ណា​រិទ្ធ​,​ ​និង​ ​លោក​ ​ចេង​ ​សេង​ហាក់​។​ ​កម្មវិធី​ទូរសព្ទ​នេះ​នឹង​គ្រោង​ដាក់ឲ្យ​ទាញ​យក​មក​ប្រើប្រាស់​នៅ​ឆ្នាំ​ ​២០២០​៕​

Article​ ​by​ ​KEO​ ​SONG​

អ៊ូ​ ​វង្ស​វិទូរី​ ​សីហ​រដ្ឋ​សាត់​ ​ប៊ុ​ណ្ណា​រិទ្ធចេង​ ​សេង​ហាក់​


SUGGESTIONS