តើការបរិភោគអាហារបួសផ្តល់នូវគុណសម្បត្តិអ្វីខ្លះចំពោះសរីរាង្គ?
TRAVEL & LIVING 4 years agoអាហារបួស គឺប្រភេទអាហារដែលចម្អិនពី បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រឿងផ្សំនានាដទៃទៀត ដើម្បីចម្អិនធ្វើជាអាហារ (ជំនួសសាច់)។ទោះបីជាអាហារបួសនេះមិនបានចម្អិនជាមួយនឹងជាតិសាច់ពិតមែន ប៉ុន្តែរសជាតិរបស់អាហារបួសពិតជាមិនអាចបំភ្លេចបាន ហើយវាបានផ្តល់នូវគុណសម្បត្តិដូចជា៖
១. អាចធ្វើអោយអារម្មណ៍ស្រស់ស្រាយ៖ អាហារបួសបានផ្ទុកនូវសារជាតិបំប៉នច្រើនប្រភេទ (Nutrients) តួយ៉ាង វីតាមីន B12 វីតាមីន D កាល់ស្យូម ប្រូតេអ៊ីន និងជាតិដែកដែលទាំងអស់នេះជាជំនួយការដ៏សំខាន់នៃខួរក្បាល និងផ្លូវអារម្មណ៍ជំរុញឲ្យមានភាពស្រស់ស្រាយ។ អ្នកគួរតែសាកល្បងទទួលទានអាហារបួសយ៉ាងតិចណាស់ឲ្យបាន២ដង ទៅ៣ដងក្នុងមួយសប្តាហ៍។
២. កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ៖ ការសិក្សាស្រាវជ្រាវបានបង្ហាញអំពីហានិភ័យយ៉ាងខ្លាំងនៃជំងឺភ្នែកឡើងបាយដែលទាក់ទងនឹងរបបអាហារ។ ជាមួយនឹងហានិភ័យខ្ពស់នេះផងដែរ ជំងឺភ្នែកឡើងបាយបានបណ្តាលមកពីការទទួលទានអាហារសាច់ច្រើនជាងបន្លែ ដូច្នេះអ្នកចំពោះអ្នកដែលមានភ្នែកម៉្ញូបគួរតែបរិភោគអាហារដែលមានជាតិបន្លែឲ្យច្រើនជាងការបរិភោគសាច់។
៣. កាត់បន្ថយគ្រោះហានិភ័យនៃជំងឺសរសៃឈាមបេះដូង៖ យោងតាមគ្លីនិករបស់អ្នកស្រាវជ្រាវបានឲ្យដឹងថា របបអាហារបួស ជាកត្តាដ៏ចម្បងដែលអាចកាត់បន្ថយនូវគ្រោះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ របបអាហារបួស ភាគច្រើនគឺពោរពេញទៅដោយជាតិអង់ទីអុកស៊ីដង់ (Antioxidant) ដែលជាម៉ូលេគុលម៉្យាងអាចកាត់បន្ថយរាល់បញ្ហាដែលបណ្តាលមកពីអុកស៊ីតកម្មផ្សេងៗដែលជាបណ្តុំនាំឲ្យមានការកកើតនូវជំងឺសរសៃឈាមនៅក្នុងបេះដូង។
៤. កាត់បន្ថយនូវកូឡេស្តេរ៉ុល៖ តាមការស្រាវជ្រាវបានបង្ហាញថារបបអាហារបួស បានផ្តុំកូឡេស្តេរ៉ុលដែលមានកម្រិតទាបជាង ២៩,២ មីលីក្រាមក្នុងមួយដេស៊ីលីត្រ។ ដូច្នេះប្រសិនបើកូឡេរ៉ុលទាបនោះវាអាចបញ្ចៀសនូវហានិភ័យនៃ ជំងឺដាច់សរសៃឈាមខួរក្បាល ហើមថ្គាម ការឈឺចុកចាប់ក្នុងទ្រូង ជំងឺគាំងបេះដូង គ្រួសក្នុងថង់ទឹកប្រមាត់ និងការរលាកក្រពះជាដើម។
៥. វាអាចជាអាហារូបត្ថម្ភរបស់អ្នក៖ ថ្វីត្បិតតែអាហារបួសមិនមានជាតិសាច់ពិតមែន ប៉ុន្តែវាមានជាតិកាល់ស្យូម និងវីតាមីន D ដែលធ្វើជួយទ្រទ្រង់រាងកាយរបស់អ្នកមានភាពរាំងមាំ ថែមទាំងជួយដល់ការលូតកម្ពស់របស់អ្នកបានយ៉ាងប្រសើរ។ បន្ថែមពីនេះទៅទៀត អាហារបួសផ្ទុកនូវសារជាតិឆ្អែតបានយូរ ដែលវាអាចកាត់បន្ថយនូវទម្លាប់នៃការបរិភោគអាហារសម្រន់របស់អ្នកបានមួយកម្រិតទៀត។ ហេតុដូចនេះហើយជារឿយៗគេសង្កេតឃើញថានៅក្នុងអាហារបួសភាគច្រើនគេបន្ថែមនូវគ្រាប់ធញ្ញជាតិផ្សេងៗជាច្រើន៕
Article by PAN SIVLY