×

​វិធី​ថែ​សម្រស់​ ​៨​ ​យ៉ាង​ ​នៅ​ពេល​ពាក់​ម៉ា​ស​ការពារ​

FASHION & BEAUTY 4 years ago
 
 

          ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ស្ទើរតែ​មនុស្ស​គ្រប់​វ័យ​ទៅ​ហើយដែល​តែង​ពាក់​ម៉ា​ស​ ​និង​អនុវត្ត​នូវ​វិធានការ​ដ៏​សំខាន់​មួយ​ចំនួន​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ ​ដើម្បី​ការពារ​សុខភាព​បាន​ល្អ​ ​ជាពិសេស​ ​គ្រប់ពេល​ដែល​ពួកគេ​មាន​ភារកិច្ច​ចេញទៅ​ខាងក្រៅ​ ​ឬ​ទៅ​កន្លែងធ្វើការ​មួយ​ចំនួន​ ​គេ​តែង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​។​ ​យ៉ាងណាមិញ​ ​កា​រពាក់​ម៉ា​ស​មុខ​សម្រាប់​ការពារ​ធូលី​ ​ឬ​បាក់តេរី​ផ្សេងៗ​ ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ ​និង​ជា​ចំណែក​មួយ​នៃ​ការ​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វី​ដ​-​១​៩​នេះ​ក៏​ពិតមែន​ ​ប៉ុន្តែ​កា​រពាក់​ម៉ា​ស​រយៈពេល​យូរ​ ​អាច​បណ្ដាលឲ្យ​ផ្ទៃមុខ​មាន​បញ្ហា​រោល​ ​ឬ​បញ្ហា​រមាស់​ផ្សេងៗ​។​
​ហេតុដូច្នេះហើយ​ ​តើ​យើង​គួរ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ ​ដើម្បី​កាត់បន្ថយ​បញ្ហា​ ​ហើយ​គួរ​ថែទាំ​ស្បែក​មុខ​បែប​ណាខ្លះ​ទើប​ប្រសើរ​?

         ១​. ​ប្រើ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ជានិច្ច​
         ​ជាទូទៅ​ ​នារី​ៗ​គ្រប់រូប​តែង​មាន​ផលិតផល​ថែ​សម្រស់​ជាច្រើន​សម្រាប់​ស្បែក​មុខ​របស់​ខ្លួន​ ​តែ​ខណៈ​ពេលនេះ​ ​គួរណា​កាត់បន្ថយ​ផលិតផល​ទាំងអស់​នោះ​ឲ្យបាន​ជា​អប្ប​បរិ​មា​ ​ហើយ​សង្កត់ធ្ងន់​តែ​លើ​ការ​រក្សា​សំណើម​ដល់​ស្បែក​បានហើយ​ ​ព្រោះ​សារជាតិ​សំណើម​ជា​កត្តា​ថែរក្សា​សុខភាព​ស្បែក​ដែល​អត់មិនបាន​។​ ​ស្បែក​ដែល​មាន​សំណើម​ល្អ​ ​មើលទៅ​តឹង​ណែន​ ​ស្រស់ស្រាយ​ ​ហើយ​កាត់បន្ថយ​ការ​កើន​ឡើង​នៃ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​

         ​២​. ​ជ្រើសរើស​ប្រភេទ​ផលិតផល​ថែ​ស្បែក​ដែល​ត្រឹមត្រូវ​
         ​ជ្រើសរើស​ផលិតផល​ថែ​ស្បែក​ដែល​ជា​ប្រភេទ​អេស្សិ​ន​ (​Essence​) ​សេរ៉ូម​(​Serum​) ​និង​ឡូ​សិន​(​Lotion​) ​ឬ​ប្រភេទ​មួយ​ចំនួន​ទៀត​ដែល​មានសាច់​ស្ដើង​ ​ងាយ​ជ្រៀ​ប​ចូល​ស្បែក​មុខ​។​ ​ម្សៅ​ ​ឬ​គ្រី​ម​នានា​ដែល​មានសាច់​ក្រាស់​ ​នឹង​បន្សល់​ជា​កំណក​ល្អិត​ៗ​នៅ​លើ​ផ្ទៃមុខ​ ​អាច​ធ្វើឲ្យ​បាក់តេរី​មានឱកាស​ក​កើតឡើង​ងាយ​ ​រាល់​ពេល​ដែល​អ្នក​ពាក់​ម៉ា​ស​ការពារ​។​

         ៣​. ​រក្សា​ស្បែក​មុខ​ឲ្យ​ស្ងួត​ល្អ​ (​គ្មាន​ជាតិ​ប្រេង​)
         ​គ្រឿង​ស​ម្អា​ង​នានា​រមែង​មាន​លាយ​សារជាតិ​ប្រេង​ ​ដែល​អាច​បណ្ដាលឲ្យ​មុខរោ​ល​ ​នៅ​ពេល​ពាក់​ម៉ា​ស​។​ ​បើ​ចៀសវាង​បាន​ ​គួរ​កុំ​ផាត់​មុខ​ឲ្យសោះ​។​ ​សម្រាប់​អ្នក​ដែល​ងាយ​ចេញ​ជាតិ​ប្រេង​លើ​ផ្ទៃមុខ​ ​ត្រូវ​ឧ​ស្សាហ៍​ប្រើ​ក្រដាស​បឺត​ប្រេង​(​Oil​ ​Control​ ​Tissue​) ​ផ្ដិត​ចេញពី​ផ្ទៃមុខ​ឲ្យបាន​ស្អាត​ល្អ​។​

         ៤​. ​កុំ​ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​ស្អិត​
         ​សម្រាប់​អ្នកមាន​តម្រូវ​កា​រផាត់​មុខ​ គួ​រផាត់​មុខ​បែប​ស្រាល​បំផុត​ ​ហើយ​កុំ​ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​ស្អិត​។​ ​ភាគច្រើន​ម្សៅ​ទ្រនាប់​ប្រភេទ​នេះ​មាន​សារជាតិ​ប្រេង​ច្រើន​ ​ដែល​អាច​ក​កើតជា​បាក់តេរី​ ​បណ្ដាលឲ្យ​ឡើង​មុន​ឬ​កន្ទួល​រមាស់​ជាដើម​ ​កាលណា​ដែល​ពាក់​ម៉ា​ស​ជិត​ឈឹង​ ​ព្រោះ​ដោយសារ​ថប់​ខ្យល់​។​ ​ដូច្នេះ​ ​គួរ​ចៀសវាង​ជានិច្ច​ ​បើ​ចាំបាច់​នោះ​ ​អាច​ប្រើ​ម្សៅ​ទ្រនាប់​ប្រភេទ​ហុយ​ជំនួស​វិញ​ប្រសើរ​ជាង​ ​ហើយ​រមែង​លាប​ទឹក​ថូន័​រ​ (​Tone​r) ​ការពារ​ស្បែក​មុខ​ ​មុននឹង​ឡើង​ម្សៅ​ទ្រនាប់​។​

         ៥​. ​ប្រើ​ទឹក​ថូន័​រដែ​ល​មាន​សារជាតិ​អាកុល​
​         សារជាតិ​អាកុល​បង្ក​ជា​ភាព​ស្ងួត​ ​និង​សម្លាប់​មេរោគ​បាន​ល្អ​។​ ​ដូច្នេះ​ ​ការ​ប្រើ​ទឹក​ថូន័រដែ​ល​មាន​ជាតិ​អាកុល​ ​នឹង​រក្សា​អនាម័យ​ស្បែក​មុខ​បាន​យ៉ាងល្អ​មុននឹង​អ្នកធ្វើការ​ផាត់​មុខ​។​ ​ហើយ​សម្រាប់​ទឹក​លុប​គ្រឿង​ស​ម្អា​ង​ (​Make​up​ ​Remove​r) ​ក៏​គួរ​ជ្រើសរើស​យក​មួយ​ណា​ដែល​មាន​សារជាតិ​អាកុល​ផង​ដែរ​ ​ដើម្បី​ស​ម្អា​ត​គ្រឿង​ស​ម្អា​ង​ឲ្យបាន​ស្អាត​ ​និង​សម្លាប់​មេរោគ​បាន​១​០​០​%​។​

         ៦​. ​បាញ់​ស្ព្រៃ​ជាតិទឹក​ផ្ដល់​សំណើម​ (​H​y​d​rating​ ​Mist​ ​Spray​)
​         ពាក់​ម៉ា​ស​ពេញមួយថ្ងៃ​ច្បាស់ជា​ថប់ដង្ហើម​ណាស់​ ​ស្បែក​របស់យើង​ក៏​ដូចគ្នា​។​ ​ជា​រៀងរាល់​ ​២​ ​ទៅ​ ​៣​ ​ម៉ោង​ម្ដង​ ​គួរណា​ដោះ​ម៉ា​ស​ចេញ​ ​ហើយ​បាញ់​ស្ព្រៃ​ផ្ដល់​សំណើម​ ​ដើម្បីឲ្យ​ស្បែក​មុខ​បាន​ស្រលះ​ ​និង​បន្ថែម​ជាតិទឹក​ដល់​ស្បែក​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ឡើង​ម្សៅផាត់មុខ​។​

         ៧​. ​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​
         ​កុំ​ភ្លេច​ទទួលទានទឹក​ឲ្យបាន​ប្រមាណ​ ​២​ ​លីត្រ​ក្នុងមួយថ្ងៃ​ ​ព្រោះ​វា​ជា​ឱសថ​សម្រស់​ដែល​ល្អ​បំផុត​។​ ​រក្សា​ជាតិទឹក​ឲ្យបាន​គ្រប់គ្រាន់​ ​នោះ​ស្បែក​នឹង​មាន​សំណើម​ ​ហើយ​មើលទៅ​ស្បែក​មុខ​ស្រស់​ថ្លា​ជានិច្ច​។​ ​គួរណា​ទទួលទានទឹក​ម្ដង​បន្តិចៗ​ ​តែ​ឲ្យបាន​ញឹកញាប់​ ​កាលដែល​បាន​អនុវត្ត​បែប​នេះ​ជាប្រចាំ​ ​អ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​ល្អ​ប្រពៃ​។​

         ​៨​. ​កុំ​ភ្លេច​ការពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ​
         ​ការ​ស្រូប​យក​ពន្លឺ​ថ្ងៃ​ដែល​សម្បូរទៅដោយ​វីតាមីន​ ​D​ ​ជា​រឿង​ល្អ​ ​ប៉ុន្តែ​សម្រាប់​តែ​ពន្លឺ​ថ្ងៃមុន​ម៉ោង​ ​៩​ ​ព្រឹក​ប៉ុណ្ណោះ​។​ ​ក្រោយ​ពី​ពេល​នោះ​ ​អ្នក​ត្រូវការ​ការពារ​ពី​កាំរស្មី​អូ​ត្រា​វី​យូ​ឡែ​ត​ជាដាច់ខាត​ ​ព្រោះ​វា​ជា​ឃាតករ​សម្លាប់ស្បែក​ ​និង​ធ្វើឲ្យ​ស្បែក​ឆាប់​ចាស់​។​ ​ម៉ា​ស​បាន​ដើរតួ​ជា​វត្ថុ​ការពារ​ពន្លឺ​ថ្ងៃ​បាន​យ៉ាងល្អ​ ​ប៉ុន្តែ​ផ្នែក​មួយ​ចំនួន​នៃ​មុខ​មិនបាន​គ្រប​ជិត​ទាំងអស់​ឡើយ​ ​ដូច្នេះ​ ​កុំ​ភ្លេច​លាប​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​ឲ្យសោះ​ ​ដោយ​លាប​តែ​កន្លែង​ដែល​ត្រូវ​រង​ពន្លឺ​ថ្ងៃ​បានហើយ​។​ ​ជ្រើសរើស​ប្រភេទ​ឡេ​ដែល​មានសាច់​ស្ដើង​ ​ហើយ​យ៉ាងហោចណាស់​មាន​ក​ម្រិ​ត​ S​P​F​25+ ​សម្រាប់​អ្នក​មិនសូវ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ជាប្រចាំ​ ​និង​ក​ម្រិ​ត​ S​P​F​50+ ​សម្រាប់​អ្នក​ត្រូវ​ហាលថ្ងៃ​រយៈពេល​យូរ​។​ ​ប្រសិទ្ធ​ភាព​របស់​ឡេ​ជាមធ្យម​ ​ការពារ​បាន​ត្រឹម​ ​២​ទៅ​៣​ ​ម៉ោង​ប៉ុណ្ណោះ​ ​ត្រូវ​លាប​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​ឡើងវិញ​ ​ខណៈ​ពេល​ដែល​ត្រូវ​ហាល​ក្រោម​ថ្ងៃ​បន្ត​ទៀត​៕​

Article by​ LENG CHANREASEY


SUGGESTIONS