×

«Banllé» ជា​ភោជនីយដ្ឋាន​អាហារ​បួស​ ​និង​ជា​ចម្ការ​ដាំ​បន្លែ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​

TRAVEL & LIVING 4 years ago
 
 

​          ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​កំពុង​មាន​វត្តមាន​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ ​ឬ​តាម​បណ្តា​ខេត្ត​ ​ជាពិសេស​ ​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ភាគច្រើន​តែង​មាន​បម្រើ​នូវ​ម្ហូបអាហារ​ប្រភេទ​សាច់​ ​អាហារ​បែប​អ៊ឺរ៉ុ​ប​ ​ឬ​ប្រភេទ​ភេសជ្ជៈ​ដែល​មានផល​ប៉ះពាល់​ដល់​សុខភាព​។​ ​ស្រប​ពេល​ដែល​ស្ថាបនិក​ ​ឬ​ស្ថាបនិកា​ជាច្រើន​រូប​នៃ​ភោជនីយដ្ឋាន​ទាំងនោះ​កំពុង​សម្លឹង​ឃើញ​នូវ​ផលប្រយោជន៍​ដែល​ពុំ​គិត​ពី​សុខភាព​របស់​ភ្ញៀវ​នេះ​ ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ស្ថាបនិក​មួយ​រូប​នៃ​ភោជនីយដ្ឋាន​អាហារ​បួស​មួយ​កន្លែង​នា​ទីក្រុង​សៀមរាប​បាន​ប្រកាន់​ភ្ជាប់​នូវ​ទ​ស្សនៈវិ​ស​័​យ​អំពី​សុខភាព​យ៉ាង​ខ្ជាប់ខ្ជួន​ ​ច្រើនជាង​ប្រាក់ចំណេញ​ផង​ដែរ​។​

          ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២​៦​ ​ភូមិ​វត្ត​បូព៌​ ​នា​ខាងត្បូង​នៃ​ស្ពាន​វត្ត​ព្រះព្រហ្ម​រ័ត្ន ​ក្រុង​សៀមរាប​ ​អ្នក​នឹងបាន​ឃើញ​ផ្ទះ​ឈើ​ធំ​មួយ​ហ៊ុមព័ទ្ធ​ដោយ​កញ្ចក់​ភ្លឺ​ថ្លា​ ​អម​ដោយ​ការ​តុបតែង​បែប​ធម្មជាតិ​ពណ៌​បែ​តង​ខ្ចី​ ​លម្អ​ដោយ​ដើម​រុក្ខជាតិ​ទ្រើង​បន្លែស្រស់​ៗ​ច្រើន​ប្រភេទ​កំពុងតែ​បាន​ទាក់ចិត្ត​អ្នក​ឆ្លងកាត់​ទីនេះ​មក​ភ្លក់​នូវ​អាហារ​បួស​ដ៏​ឆ្ងាញ់​ពី​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​ឈ្មោះថា​ ​«​បន្លែ​ ​ឬ​ ​Ban​l​l​é​»​ ​ដែល​មាន​វត្តមាន​នៅ​ទីនេះ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៥​។​ ​ទន្ទឹម​នឹង​នេះ​ ​សូវ​រី​ន​ ​បាន​ជំនួប​ជាមួយនឹង​ ​លោក​ ​ស៊ី​វ​ ​ព​ឡា ​ជា​ស្ថាបនិក​ ​មេ​ចុងភៅ​ ​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ផង​នោះ​បានឲ្យ​ដឹង​ពី​អត្ថន័យ​របស់​ ​«​បន្លែ​ ​ឬ​ ​Ban​l​l​é​»​ ​យ៉ាងដូច​ច្នេះ​ផង​ដែរ​ថា​ ​«​ម្ហូប​ ​និង​ភេសជ្ជៈ​នីមួយៗ​បម្រើ​ក្នុង​ទីនេះ​សុទ្ធតែ​ត្រូវ​បាន​ច​ម្អិ​ន​ដោយ​បន្លែ​ទាំងអស់​ ​ហេតុនេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​រើស​បន្លែ​ជា​ស្លាកយីហោ​តែម្តង​»​។​ ​ស្ថាបនិក​វ័យ​ ​៣​៨​ឆ្នាំ​ ​ក៏​បានឲ្យ​ដឹង​ថា​បន្លែ​ដែល​ត្រូវ​បាន​យកមក​ច​ម្អិ​ន​ជា​មុខ​ម្អូ​ប​នីមួយៗ​ ​សុទ្ធតែ​ជា​បន្លែ​ដែល​ត្រូវ​បាន​ដាំ​ដោយ​លោក​ផ្ទាល់​នៃ​បរិវេណ​ភោជនីយដ្ឋាន​ មានន័យ​ថា​ទីនេះ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ចម្ការ​ដ៏​ស្រស់​ស្អាត​ពោរពេញ​ដោយ​បរិយាកាស​បរិសុទ្ធ​ទាក់ចិត្ត​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ជិត​ឆ្ងាយ​ពុំ​រំលង​ភោជនីយដ្ឋាន​ ​«​បន្លែ​ ​ឬ​Ban​l​l​é​»​ ​សោះឡើយ​។

         ទិដ្ឋភាព​ដ៏​សែន​មនោ​រម្យ​របស់​ភោជនីយដ្ឋាន​អាហារ​បួស​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​បាន​ទាក់ចិត្ត​ភ្ញៀវ​ប៉ុណ្ណោះ​ទេ​ ​តែ​សម្រាប់​មុខម្ហូប​នីមួយៗ​ដែល​បាន​ច​ម្អិ​ន​ឡើង​ពី​ចុងភៅ​ដ៏​ចំណាន​ពិតជា​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ជាប់ចិត្ត​ ​និង​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ព​ឡា ​បាន​បញ្ជាក់​អំពី​មុខម្ហូប​យ៉ាង​ដូច្នេះ​ ​«​ខ្ញុំ​លើកយក​ម្ហូបមួយមុខ​ដូចជា​ឆា​ឡុកឡាក់​សាច់គោ​ ​ជាទូទៅ​គេ​ប្រាកដជា​យក​សាច់គោ​មក​ធ្វើ​ក្នុង​ម្ហូបមួយមុខ​នេះ​ ​ប៉ុន្តែ​សម្រាប់​បន្លែ​វិញ​យើង​យក​ប្រភេទ​ផ្សិត​មក​ប្រើ​ជំនួស​សាច់គោ​វិញ​ ​ហើយ​សម្រាប់​រសជាតិ​វិញ​គឺ​ឆ្ងាញ់​ដូចដែល​យើង​យក​សាច់​មក​ប្រើ​ចឹ​ង​»​។​ ​បន្ទាប់ពី​លោក​បាន​បង្ហាញ​នូវ​គន្លឹះ​សំខាន់​ៗ​ទាក់ទង​នឹង​ការ​ច​ម្អិ​ន​ម្ហូបអាហារ​បួស​រួច​ ​លោក​ក៏បាន​បង្ហើប​ពី​រូបមន្ត​នៃ​ការ​ធ្វើ​ទឹក​ភេសជ្ជៈ​ដែល​មាន​គ្រឿងផ្សំ​ពី​បន្លែ​ថែម​ទៀត​ផង​ ​តួយ៉ាង​ ​ភេសជ្ជៈ​ដែល​ធ្វើ​ពី​ស្ពែ​ក្តោប​ជាដើម​។​ ​ស្ថាបនិក​ ​ព​ឡា ​បានឲ្យ​ដឹង​ថា​ ​«​ក្នុង​ការ​ធ្វើ​ភេសជ្ជៈ​ស្ពៃក្តោប​មួយ​បាន​ ​ដំបូង​យើង​ត្រូវ​យក​ស្ពៃក្តោប​កិន​សិន​ ​បន្ទាប់មក​ទៀត​យើង​ចម្រោះ​យក​តែ​ទឹក​ស្ពៃក្តោប​តែប៉ុណ្ណោះ​ ​ក្រោយមក​យក​ទឹក​យើង​បាន​ចម្រោះ​រួច​នោះ​ម​កលា​យ​ជាមួយនឹង​ទឹកក្រូច​ច្របាច់​ ​ដើម្បី​បញ្ចៀស​ការប្រើប្រាស់​ស្ករ​ក្នុង​ភេសជ្ជៈ​»​។​ ​យ៉ាងណាមិញ​ ​លោក​ ​ព​ឡា ​ក៏​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ភេសជ្ជៈ​ដែល​ធ្វើ​ពី​បន្លែ​ទាំងអស់​ត្រូវ​បាន​លាយ​ជាមួយនឹង​ផ្លែឈើ​តាម​រដូវ​កាល​ ​តួយ៉ាង​ ​ប្រសិនបើ​ខែ​ណាមួយ​សម្បូរ​ផ្លែ​ម្នាស់​ ​ដូច​នេះ​ ​ទឹក​ស្បៃ​ក្តោប​ក៏​ត្រូវ​លាយ​ជាមួយនឹង​ផ្លែ​ម្នាស់​ផង​ដែរ​ ​មូលហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ​ ​ក៏​ព្រោះតែ​ខែ​ដែល​សម្បូរទៅដោយ​ផ្លែឈើ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​រសជាតិ​នៃ​ភេសជ្ជៈ​ទាំង​នោះ​ផ្លាស់ប្តូរ​តាម​រដូវ​កាល​ថែមទៀត​ផង​។

លោក​ ​ស៊ី​វ​ ​ព​ឡា

          ​ដោយឡែក​ ​ភោជនីយដ្ឋាន​ ​«​បន្លែ​ ​ឬ​Ban​l​l​é​»​ ​មិន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ដែល​អ្នក​គួរតែ​ទទួលយក​បទពិសោធន៍​ថ្មីៗ​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ទីនេះ​ក៏​ជា​កន្លែង​មួយ​សម្រាប់​​ឲ្យ​លោកអ្នក​ហ្វឹកហាត់​កាត់បន្ថយ​នៃ​ការ​បរិភោគអាហារ​ដែល​មាន​ជាតិ​សាច់​ ​ហើយ​ជា​ផ្នែក​មួយ​ធ្វើឲ្យ​អ្នក​ទទួល​បានសុខ​ភាព​ល្អ​ ​មិន​ងាយ​ឆ្លង​មេរោគ​កាច​សាហាវ​នោះ​ឡើយ​។​ ​ជាក់ស្តែង​ ​ភោជនីយដ្ឋាន​ដដែល​នេះ​ ​លើកទឹកចិត្ត​ខ្ពស់​សម្រាប់​អ្នក​ពុំទាន់​ទម្លាប់​បរិភោគអាហារ​បួស​ឲ្យ​មានការ​ព្យាយាម​បន្តិចម្តងៗ​ ​រហូតដល់​ក្លាយ​ជា​ទម្លាប់​ ​ដើម្បី​សុខភាព​ទាំងអស់គ្នា​ ​ហើយក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ការពារ​ថែរក្សា​ប្រភព​សត្វ​ ​ឬ​មច្ឆា​។

          ថ្វី​ដ្បិតតែ​អត្រា​នៃ​ការ​គាំទ្រ​ការ​បរិភោគអាហារ​បួស​នៅតែ​ទទួល​ឆ្នោត​បោះ​ស​ម្លេ​ង​ ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​អន្តរ​ច្រើនជាង​ ​ភ្ញៀវ​ជាតិ​ក៏ដោយ​ ​ស្ថាបនិក​វ័យ​៣​៨​ ​ឆ្នាំ​ ​លោក​ ​ស៊ី​វ​ ​ព​ឡា ​នៅតែ​មិន​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​ដែល​ចង់​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ខ្មែរ​ងាក​មក​ផ្លាស់ប្តូរ​នូវ​ទម្លាប់​នៃ​ការ​បរិភោគអាហារ​ជាតិ​សាច់​ ​មក​បរិភោគអាហារ​បួស​នោះ​ទេ​ ​ទោះបីជា​មានផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​ជ្រុ​ម​ជ្រែង​នៃ​ការ​ផ្សព្វផ្សាយ​ក៏ដោយ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS