×

អាយុ​ទៅមុខ​តែ​សម្រស់​នៅតែ​ក្មេង​វ័យ​ដោយសារ​ទឹក​បន្លែ​ផ្លែឈើ​៥​មុខ

TRAVEL & LIVING 4 years ago
 
 

            យើង​ដឹង​ហើយ​ថា​អាហារ​រូប​ត្ថម្ភ​ចម្រុះ​មុខ​បាន​ផ្ទុក​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ​ ​ហើយ​សារធាតុ​ទាំងនោះ​ទៀតសោត​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​និង​សម្រស់​ទៅតាម​មុខងារ​របស់​វា​។​ ​បន្ថែម​លើ​របប​អាហារ​ប្រចាំថ្ងៃ​ ​ថ្ងៃនេះ​សូវ​រី​ន​នឹង​ពាំ​នាំ​នូវ​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទៀត​ជាមួយ​ការ​យក​បន្លែ​ផ្លែឈើ​មក​ច្នៃ​ធ្វើជា​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់​តាមវិធី​ងាយ​ៗ​ដែល​យើង​អាច​ធ្វើ​នៅផ្ទះ​ដោយខ្លួនឯង​ ​ដែល​សំខាន់​វា​សុទ្ធ​សឹង​ជា​ភេសជ្ជៈ​ជំនួយ​ដល់​សុខភាព​ ​ស្មារតី​ ​និង​រក្សា​សម្រស់​ឲ្យ​នៅតែ​ក្មេង​ជាង​វ័យ​ផង​ដែរ។​

1. ​ខ្នុរ​ក្រឡុក​
​គ្រឿងផ្សំ​៖​

- ​សាច់​ខ្នុរ​ទុំ​២​ពែង​
- ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​
- ​ទឹកដោះគោ​ជូរ​ ​២​-​៣​ពែង​
- ​ទឹកកក​៨​ដុំ​

​វិធី​ធ្វើ​៖​
             យើង​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់បញ្ចូល​គ្នា​រួច​ក្រឡុក​ឲ្យ​ក្លាយ​ជា​ល្បាយ​តែមួយ​ឲ្យបាន​ម៉ដ្ត​ល្អ​ ​ហើយ​ចាក់​ដាក់​កែវ​សម្រាប់​ទទួលទាន​ជាការស្រេច​។​ ​បើ​ប្រិយ​មិត្ត​និយម​រស​ផ្អែម​ជាង​នេះ​អាច​បន្ថែម​ទឹកឃ្មុំ​តាមចំណូលចិត្ត​។​

​អត្ថប្រយោជន៍​៖​
             ភេសជ្ជៈ​ដែល​សម្បូរទៅដោយ​ប្រូតេអ៊ីន​នេះ​នឹង​ជួយ​បង្កើន​សាច់ដុំ​ ​ជួយ​សម្រួល​ការរំលាយអាហារ​ ​ពិសេស​វីតាមីន​ ​A​ ​និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​ទៀត​ជំនួយ​ដល់​ស្មារតី​ ​កាត់បន្ថយ​ស្ត្រេ​ស​ ​ជួយ​សុខភាព​ភ្នែក​ ​ជំនួយ​បេះដូង​ ​និង​សុខភាព​ខួរក្បាល​ល្អ​ប្រសើរ​ផង​ដែរ​។​ ​រីឯ​សម្រស់​វិញ​អាច​ប្រឆាំង​ភាព​ចាស់​ ​និង​ស្នាម​ជ្រីវជ្រួញ​៕​

2. ​ល្ហុង​ទុំ​ត្រូពិក​
​គ្រឿងផ្សំ​៖​

- ​ល្ហុង​ទុំ​ ​មួយ​ចំហៀង​
- ​ស្វាយ​ទុំ​ ​២​ផ្លែ​
- ​ខ្ញី​ ​១​មើម​
- ​ទឹក​សឺ​រ៉ូ ​៤​ស្លាបព្រា​បាយ​
- ​ស្ករស​ ​២​ស្លាបព្រា​បាយ​
- ​ទឹក​ឆ្អិន​ ​៨​០​០​មី​លី​លីត្រ​

​វិធី​ធ្វើ​៖​
             ​ដំបូង​យើង​ត្រូវ​យក​ល្ហុង​និង​ស្វាយ​ទុំ​មក​ចិត​សម្បក​ឲ្យ​ស្អាត​រួច​កាត់​វា​ជាដុំ​តូច​ៗ​ ​ចំណែក​ខ្ញី​ចិត​សម្បក​ហើយ​ហាន់​ជា​បន្ទះ​ស្តើង​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​កិន​។​ ​យើង​យក​ផ្លែឈើ​ទាំងអស់​មក​កិន​បញ្ចូល​គ្នា​រួច​ចាក់ទឹក​៦​០​០​មី​លី​លីត្រ​ចូល​ ​ប្រសិនបើ​មើលទៅ​រាង​ខាប់​ពេក​យើង​អាច​បន្ថែម​ទឹក​២​០​០​មី​លី​លីត្រ​រួច​ច្រោះ​យក​តែ​ទឹក​ប៉ុណ្ណោះ​។​ ​ក្រោយមក​ទៀត​យើង​អាច​ដាក់​ស្ករស​ ​និង​ទឹក​សឺ​រ៉ូ​បន្ថែម​រួច​កូរ​ចូលគ្នា​ឲ្យ​សព្វ​ ​ភ្លក់​រសជាតិ​ថា​ល្មម​ឆ្ងាញ់​ទៅ​តាមចំណូលចិត្ត​ជាការស្រេច​។​ ​ភេសជ្ជៈ​នេះ​យើង​អាច​ពិសា​បែប​ត្រជាក់​ៗ​ដោយ​ក្លា​សេ​ឬ​ដាក់​ទឹកកក​នឹង​កាន់តែ​បង្កើន​រសជាតិ​ឆ្ងាញ់​ពិសា​។​

​អត្ថប្រយោជន៍​៖
             ​ជួយ​ទប់​ស្កាត់​ការ​ប្រឈម​ជំងឺ​មហារីក​ ​ជាពិសេស​មហារីក​ពោះវៀនធំ​ ​ជំនួយ​ស្បែក​ភ្លឺ​ថ្លា​ ​ព្យាបាល​ក្រពះ​និង​សម្រួល​ប្រព័ន្ធ​រំលាយអាហារ​ ​ការពារ​ជំងឺ​គាំងបេះដូង​ ​រដូវ​មក​មិន​ទៀង​ ​ព្យាបាល​ការ​ហើម​រលាក​ ​ព្យាបាល​ការ​រលាក​អា​មី​ដាល់​នៅ​បំពង់ក​ ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​។​

3. ទឹក​ពោត​បារាំង​
​គ្រឿងផ្សំ​៖​

- ​ពោត​បារាំង​ ​៧​ផ្លែ​
- ​ខ្ញី​ ​១​ដុំ​
- ​ត្រសក់​ជប៉ុន​ ​១​ ​ផ្លែ​
- ​ទឹកឃ្មុំ​ ​១​ស្លាបព្រា​បាយ​កន្លះ​
- ​ទឹក​ឆ្អិន​ឬ​ទឹក​សុទ្ធ​ ​២​០​០​មី​លី​លីត្រ​
- ​ក្រូចឆ្មារ​ឬ​ក្រូច​ឬ​ក្រូច​Lemon​ ​យក​តែ​ទឹក​ ​១​ស្លាបព្រា​បាយ​

​វិធី​ធ្វើ​៖​ ​
             ងាយ​ៗ​បាន​ទាំង​ភេសជ្ជៈ​ឆ្ងាញ់​ពិសា​ថែមទាំង​ជួយ​ដល់​សុខភាព​ ​យើង​គ្រាន់តែ​អនុវត្ត​យក​ពោត​បារាំង​មក​ហាន់​កង់​ៗ​ ​ខ្ញី​ហាន់​ស្តើង​ៗ​យក​តែ​៥​ចំណិត​ ​រីឯ​ត្រសក់​ជប៉ុន​កាត់​យក​តែ​ត្រឹម​ប្រវែង​មួយ​ចង្អុលដៃ​នៃ​ត្រសក់​មួយ​។​ ​បន្ទាប់មក​យក​បន្លែ​ទាំងនេះ​មក​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួម​ទាំង​បន្ថែម​រសជាតិ​ដោយ​ទឹកឃ្មុំ​ ​ទឹក​ក្រូចឆ្មារ​និង​ចាក់ទឹក​ឆ្អិន​ឬ​ទឹក​សុទ្ធ​ចូល​ក្រឡុក​ចូលគ្នា​នឹង​ក្លាយ​ជា​ភេសជ្ជៈ​គួរឲ្យ​ចង់​ទទួលទាន​មួយរំពេច​។​ ​ទទួលទាន​ជាប្រចាំ​ឬ​៣​ដង​ក្នុង​មួយ​ស​ប្តាហ៍​នឹង​ជួយ​ឲ្យ​សុខភាព​រាងកាយ​ល្អ​ប្រសើរ​ ​ជួយ​បញ្ចុះ​ជាតិពុល​ ​ពិសេស​ផ្តល់​សម្រស់​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​៕​

4. ទឹក​ម្ទេសប្លោក​ពិសេស​
​គ្រឿងផ្សំ​៖​

- ​ការ៉ុត​ ​១​មើម​
- ​ម្ទេសប្លោក​លឿង​ ​មួយ​ចំហៀង​ផ្លែ​
- ​ខ្ញី​ ​៥​ចំណិត​
- ​ក្រូចឆ្មារ​ ​១​ផ្លែ​
- ​ទឹកក្តៅ​ ​៣​០​០​មី​លី​លីត្រ​
- ​ជីរអង្កាម​ ​៥​សន្លឹក​
- ​ទឹកឃ្មុំ​ ​៣​ស្លាបព្រា​បាយ​

​វិធី​ធ្វើ​៖​ ​
             ដើម្បី​អនាម័យ​ដំបូង​យើង​ត្រូវ​យក​បន្លែ​ទាំងអស់​ម​កលា​ង​ស​ម្អា​ត​ឲ្យបាន​ស្អាត​ជាមុន​សិន​ ​ហើយ​សម្រាប់​ការ៉ុត​យើង​កាត់​ជា​កង់​ៗ​ចំណែក​ម្ទេសប្លោក​កាត់​ជាដុំ​តូច​ៗ​ដើម្បី​ងាយស្រួល​កិន​។​ ​ចាប់ផ្តើម​យក​ការ៉ុត​ ​ម្ទេសប្លោក​ ​ខ្ញី​ ​និង​ជីរអង្កាម​ ​ដាក់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​បន្ថែម​ដោយ​ទឹកឃ្មុំ​ ​ទឹក​ក្រូចឆ្មារ​ ​និង​ទឹកក្តៅ​ក្រឡុក​ចូលគ្នា​រហូត​ក្លាយ​ជា​ល្បាយ​តែមួយ​។​ ​យើង​អាច​ទទួលទាន​បែប​ខាប់​ៗ​ជាមួយ​កាក​ក៏បាន​ ​ឬ​បើ​ពុំ​ដូច្នោះ​អាច​ត្រង​យក​តែ​ទឹក​ហើយ​ដាក់​ក្លា​សេ​ទទួលទាន​ក៏​ផ្តល់​ឱជារស​ឆ្ងាញ់​ដូចគ្នា​។​

​អត្ថប្រយោជន៍​៖​
             ប្រភព​វីតាមីន​ C​នៅ​ក្នុង​ម្ទេស​នឹង​ជួយ​ឲ្យ​រាងកាយ​ស្រូប​យកជាតិ​ដែក​បាន​កាន់តែ​ល្អ​។​ ​វីតាមីន​ B6 ​និង​ ​f​o​late​ ​ជួយការ​ពារ​ការ​កង្វះឈាមក្រហម​។​ ​វីតាមីន​A​ ​ជំនួយ​ដល់​សុខភាព​ភ្នែក​ ​ជាពិសេស​បង្កើន​ភាព​ច្បាស់​។​ ​វីតាមីន​A​និង​C ​បាន​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​រួមគ្នា​ជាមួយ​ ​L​y​cope​n​e​ ​ការពារ​ការ​ប្រឈម​ជំងឺ​មហារីក​ដូចជា​ ​មហារីក​ក្រពេញ​(​ឈ្មោល​) ​និង​មហារីក​សួត​។​ ​លើស​ពី​នេះ​សារធាតុ​ ខេ​ប​សៃ​ស៊ី​ន​ (​cap​s​a​i​c​in​) ​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ​និង​សម្រួល​សម្ពាធ​ឈាម​។​

5. ​ទឹក​ស្ពៃក្តោប​
​គ្រឿងផ្សំ​
- ​ស្ពៃក្តោប​ ​១​០​០​ ​ក្រាម​
- ​ផ្លែ​គី​វី​ ​៦​ផ្លែ​ (​កាត់​ជាដុំ​តូច​ៗ​)
- ​ទឹកដោះគោ​ស្រស់​ ​១​/​២​ ​កែវ​
- ​ទឹកឃ្មុំ​ ​៣​ ​ស្លាបព្រា​បាយ​
​- ទឹកកក​ (​បន្តិច​)
- ​ជីរអង្កាម​ (​លម្អ​បន្ថែម​)

​វិធី​ធ្វើ​៖​
             ជាដំបូង​យើង​ត្រូវ​យក​ស្ពៃក្តោប​មក​បក​ជា​ស្រទាប់​ៗ​រួច​កាត់​វា​ជា​កង់​ៗ​តូច​ហើយ​ចាំ​ដាក់គ្រឿង​ផ្សំ​ទាំងអស់​បញ្ចូល​គ្នា​ដែល​មាន​ដូចជា​ ​ផ្លែ​គី​វី​ ​ទឹកដោះគោ​ស្រស់​ ​ទឹកឃ្មុំ​ ​និង​ទឹកកក​បន្តិច​រួច​យកទៅ​ក្រឡុក​បញ្ចូល​គ្នា​ឲ្យ​សព្វ​ទើប​ចាក់​ដាក់​កែវ​និង​បន្ថែម​ដោយ​ជីរអង្កាម​ពីលើ​ជាការស្រេច​។​

​អត្ថប្រយោជន៍​៖​
             ភេសជ្ជៈ​នេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​ខនិជ​ដែល​ជួយ​ពង្រឹង​កោសិកា​ស្បែក​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​ជា​ករណី​បង្ក​ឲ្យ​កើតជំងឺ​មហារីក​ផ្សេងៗ​និង​បញ្ហា​បេះដូង​។​ ​វីតាមីន​ K​និង​ C​នឹង​ជួយ​ពង្រឹង​ដល់​ឫស​សក់​ ​និង​គ្រប់គ្រង​ជាតិ​ប្រេង​នៅ​លើ​ស្បែក​ក្បាល​។​ ​ជាតិ​ ​ស៊ី​លី​ស​(S​i​l​icon​) ​និង​ ​សាល​ហ្វឹ​រ​ (​Sulphur​) ​មាន​សមត្ថភាព​ជំរុញ​ជាតិពុល​ចេញពី​ស្បែក​ធ្វើ​ស្បែក​ស្រស់​ថ្លា​មាន​សុខភាព​ល្អ​។​ ​លើស​ពី​នេះ​វា​ជួយ​បញ្ចុះ​ទម្ងន់​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ ​និង​ជំរុញ​មុខងារ​ថ្លើម​ផង​ដែរ​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS