×

​សាក​រៀន​ធ្វើ​ជ្រក់​ជើងមាន់​ហិ​រ​វ​បែប​ចិន​ ​រូបមន្ត​ពី​ខេត្ត​ស៊ី​ឈ័ន​ ​ទុក​ញ៉ាំ​លេង​

TRAVEL & LIVING 4 years ago
 
 

​          ​មិត្ត​យុវវ័យ​និយម​ចូលចិត្ត​ញ៉ាំ​ជើងមាន់​ស្រួយ​ៗ​ជូរអែម​ឆ្ងាញ់​ៗ​ណាស់​មែនទេ​? ​តែ​ខ្ជិល​កុម៉្មង់​គេ​តាម​អន​ឡា​ញ​ ​ព្រោះ​ខ្លាច​រសជាតិ​មិន​ត្រូវមាត់​ ​ឬ​ ​មិន​មាន​អនាម័យ​ល្អ​មែនទេ​? តោះ! ​មក​សាកល្បង​រៀន​ធ្វើ​ជ្រក់​ជើងមាន់​បែប​ចិន​ពិសេស​ដែល​មាន​​​រូបមន្ត​ល្បីល្បាញ​មកពី​ខេត្ត​ស៊ី​ឈ័ន​លេង​ៗ​មើល​ ​ក្រែង​សន្សំសំចៃ​លុយកាក់​បានហើយ​ជាប់មាត់​រហូត​ថែមទៀត​! ​អាហារ​នេះ​អាច​ទទួលទាន​លេង​ពេ​លមើល​ទូរទស្សន៍​នៅផ្ទះ​ក៏បាន​ ​ញ៉ាំ​ពេល​ធ្វើ​ទស្សន​កិច្ចសិក្សា​ក៏បាន​ ​ឬ​ ​ទុកជា​គ្រឿង​ក្លែម​ញ៉ាំ​ជុំគ្នា​លក្ខណៈ​គ្រួសារ​ក៏​រឹត​តែ​ពិសេស​!

​          ​គ្រឿងផ្សំ​សំខាន់​ៗ​នៃ​ជ្រក់​ជើងមាន់​ខេត្ត​ស៊ី​ឈ័​ន​រួម​មាន​ ​ជើងមាន់​កាត់​រួចពី​រ​ថង់​ (​ទម្ងន់​ប្រមាណ​ ​២​ ​គីឡូក្រាម​) ​ស្រា​ច​ម្អិ​ន​ម្ហូប​ ​២​ ​ស្លាបព្រា​បាយ​ ​ខ្ញី​កិន​ម៉ដ្ឋ​ ​១​ ​មើម​ ​ផ្កាចន្ទន៍​ ​ឬ​ ​ប៉ូច​កាក់​ ​៣​-​៤​ផ្លែ​ ​ម្រេច​គ្រាប់​ ​១​ ​ស្លាបព្រា​កាហ្វេ​ ​គ្រាប់​ក្រវាញ​កិន​ (​អាច​ជំនួស​ដោយ​សណ្តែកដី​ ​ឬ​ ​គ្រាប់ល្ពៅលីង​ក៏បាន​) ​១​ ​ស្លាបព្រា​កាហ្វេ​ ​ក្លាំពូ​ ​៤​-​៥​ផ្លែ​ ​ស្លឹក​ ​BAY​ (​ទិញ​ពី​ផ្សារ​ទំនើប​) ​ឬ​ ​ស្លឹក​ក្រូចសើច​ ​៣​-​៤​ ​សន្លឹក​ ​ខ្ញី​ក្រៀម​១​ ​ស្លាបព្រា​កាហ្វេ​ ​និង​ ​ម្ទេស​ក្រៀម​ចិត​តូច​ៗ​មួយក្តាប់​។​ ​គ្រឿងផ្សំ​សម្រាប់​ត្រាំ​ជ្រក់​រួម​មាន​ ​ម្ទេស​ជ្រក់​ ​១​ ​កូនចាន​ ​ទឹក​ត្រជាក់​ចំណុះ​ ​២​-​៣​ ​ពែង​ ​ស្ករស​ ​ទឹកខ្មេះ​ ​និង​ ​អំបិល​។​

​          ​វិធី​ធ្វើ​ ​ដំបូង​ត្រូវ​ចិញ្រ្ចាំ​ម្ទេស​ជ្រក់​ឲ្យ​ម៉ដ្ឋ​ល្អ​ ​ហើយ​ទុក​មួយអន្លើ​។​ ​ដាក់​ផ្កាចន្ទន៍​, ​គ្រាប់​ម្រេច​, ​គ្រាប់​ក្រវាញ​ ​ឬ​ ​សណ្តែកដី​ ​ឬ​ ​គ្រាប់​ល្ពៅ​, ​ខ្ញី​ក្រៀម​, ​ក្លាំពូ​ , ​ស្លឹក​ ​Bay​ ​ឬ​ ​ស្លឹក​ក្រូចសើច​, ​ម្ទេស​ ​ទៅ​ក្ន​ង​ស្បៃ​ឆុង​ ​កាហ្វេ​។​ ​ក្តោប​គ្រឿងទេស​ទាំងនោះ​ហើយ​រុំ​ចង​វា​ឲ្យ​ជិត​។​ ​បន្ទាប់មក​ ​យក​ជើងមាន់​ម​កលា​ង​ជា​មួយទឹក​ស្អាត​ហើយ​កាត់ក្រចក​ជើង​វា​ចេញ​ឲ្យ​ស្អាត​។​ ​ដាក់​ទឹក​ក្នុង​ឆ្នាំង​ស៊ុប​ ​ហើយ​បង់​គ្រឿងទេស​រុំ​នោះ​រួម​ជាមួយ​មើមខ្ញី​ ​និង​ស្រា​។​ ​ច​ម្អិ​ន​វា​ដោយ​ប្រើ​ភ្លើង​ក្តៅ​ខ្លាំង​រហូត​ទាល់តែ​ពុះ​។​ ​បន្ទាប់មក​ទៀត​ ​សឹម​បន្ថយ​ភ្លើង​ ​ហើយ​រម្ងាស់​បន្ថែម​ប្រមាណ​១​០​-​១​៥​នាទី​ទៀត​ ​ទើប​ស្រង់​គ្រឿងទេស​ទាំងនោះ​ចេញ​។​

​          ​ជំហាន​បន្ទាប់​ត្រូវ​លាង​ស​ម្អា​ត​ជើងមាន់​ជា​មួយទឹក​ស្អាត​ធម្មតា​ពីរ​-​បី​នាទី​ ​ហើយ​កាត់​វា​ជា​ពី​​​រ​កំណាត់​។​ ​បន្ទាប់មក​ ​ត្រូវ​ដាក់​ជើងមាន់​ចូល​ចានដែក​ច្របល់​ជា​មួយទឹក​សម្រាប់​ធ្វើ​ជ្រក់​ (​ដប​) ​ទឹកខ្មេះ​ ​អំបិល​ ​ស្ករ​ ​ទឹក​ត្រជាក់​ ​និង​ ​ម្ទេស​ចិញ្ច្រាំ​ឲ្យ​សព្វ​ល្អ​ ​។​ ​គ្រប​ទុក​ ​ហើយ​ក្លា​ស្សេ​ក្នុង​ទូរ​ទឹក​ក​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ​ ​ទើប​អាច​ទើប​ចូលជាតិ​ឆ្ងាញ់​ខ្លាំង​តាម​ក្បួន​របស់​ជនជាតិ​ចិន​។​ ​គួរបើ​ក​គំរប​កូរ​ជើងមាន់​យូរៗម្តង​ឲ្យ​ជ្រាបចូល​ជាតិ​សព្វ​ល្អ​។​ ​ជ្រក់​ជើងមាន់​ប្រភេទ​នេះ​កាន់តែ​ក្លា​ស្សេ​យូរ​កាន់តែ​ឆ្ងាញ់​ទ្វេ​ដង​៕


SUGGESTIONS