×

កញ្ញា​ ​ឌី​ ​សុរ​ក្ខិ​តា​ ​បង្ហាញ​ភាព​ទាក់ទាញ​ជាមួយ​ពណ៌​ស្រស់​ឆើតឆាយ​ដែល​ជា​ចំណាប់អារម្មណ៍​របស់​យុវវ័យ​

NEWS 4 years ago
 
 

          សាទរ​មកកាន់​សរទរដូវ​ពាក់កណ្តាល​ឆ្នាំ​ ​ទំនោរ​និយម​នៃ​ការ​ស្លៀកពាក់​ហាក់​ប្រទាក់​ក្រឡា​ទៅតាម​អាកាសធាតុ​ដោយ​បាន​នាំមក​នូវ​ហ្វេ​ហ្សិ​ន​ដ៏​ទាក់ចិត្ត​ក្នុង​បរិ​បទ​សាមញ្ញ​និយម​តែ​ក៏​ហ៊ឺហា​មិនចាញ់​រដូវ​កាលមុន​ៗ​ប៉ុន្មាន​ឡើយ​។​ ​ប្លែក​សព្វ​មួយដង​ ​លើក​នេះ​កញ្ញា​ ​ឌី​ ​សុរ​ក្ខិ​តា​ ​បាន​ចេញ​មក​បង្ហាញខ្លួន​លើកដំបូង​ជាតា​រា​ក្រប​មុខ​ព្រម​ជាមួយ​ការ​ថត​ស្ទី​ល​ហ្វេ​ហ្សិ​ន​ក្នុង​ឈុត​ឆើតឆាយ​ចម្រុះ​ពណ៌​ដែល​ជាទី​ចាប់អារម្មណ៍​បំផុត​របស់​យុវវ័យ​សម័យថ្មី​។​ ​លោក​សា​ស្រ្តាចារ្យ ​ព្រហ្ម​ ​វិចិត្រ​ ​ដែល​ជា​វិចិត្រករ​ជើងចាស់​មាន​បទពិសោធន៍​ ​និង​កេរ្តិ៍ឈ្មោះ​លើ​វិ​ស​័​យ​គំនូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ​បាន​ចំណាយ​ជីវិត​ប​ច្ឆឹ​ម​វ័យ​របស់​លោក​ផ្តួចផ្តើម​ដឹកនាំ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​តំបន់​ដែល​លោក​កំពុង​រស់នៅ​។​ ​តើ​អ្វី​ទៅជា​បេសកកម្ម​ការងារ​ ​និង​ចក្ខុវិស័យ​របស់​លោក​ក្នុងនាម​ជា​ស្ថាបនិក​និង​នាយក​គ្រប់គ្រង​អង្គការ​នេះ​? ​យុវតី​ ​ហុង​ ​ចិន្តា​ ​ដែលគេ​ស្គាល់​ថា​ជានា​រី​អាកាសចរណ៍​បាន​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ពី​តំណែង​មួយ​ទៅ​តំណែង​មួយ​ក្នុងរយៈពេល​ត្រឹមតែ​៥​ឆ្នាំ​ ​ឥឡូវនេះ​កញ្ញា​បានជា​ប់​ជា​អាកាសយានិក​ផ្លូវការ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​វិ​ស​័​យ​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ជួប​ជាមួយ​ពិធី​ការិនី​ជាន់​ថ្មី​សម្តី​រហ័សរហួន​ ​Jimmy​ ​កញ្ញា​បាន​ចូលខ្លួន​មក​បង្ហើប​អំពី​បទពិសោធន៍​ការងារ​ ​ក៏ដូចជា​វិធីសាស្ត្រ​ក្នុង​ការ​ឈោង​ចាប់​ឱកាស​ដើម្បី​ក្លាយ​ជាពិធី​ករ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុងរយៈពេល​ដ៏​ខ្លី​។​ ​ក្រឡេក​ទៅ​ខេត្ត​សៀមរាប​ជា​ជង្រុក​នៃ​វប្បធម៌​ដ៏​សម្បូរ​បែប​ ​សូវ​រី​ន​បាន​ប្រទះ​នូវ​សិប្បកម្ម​តម្បាញ​កន្ត្រក​របស់​ស្ត្រី​មួយ​ក្រុម​នៅ​ក្នុង​ភូមិ​ក្របី​រៀល​ដែល​កំពុង​ត្រូវ​បាន​អ្នក​ច្នៃ​ម៉ូដ​ស្ត្រីជន​ជាតិ​ហូឡង់​ម្នាក់​ ​និង​បុរស​ជន​ជាតិខ្មែរ​ម្នាក់​កំពុងតែ​បង្ហាត់បង្ហាញ​ជាមួយនឹង​ការ​បញ្ចេញ​ម៉ូដ​យ៉ាង​ប្រណីត​ឥត​ខ្ចោះ​។​ ​នៅ​លើ​ទំព័រ​សម្រស់​យើង​សូម​បង្វែរ​អារម្មណ៍​ប្រិយ​មិត្ត​មក​ទស្សនា​ទស្សនីយភាព​នៃ​ការ​បញ្ចូល​គ្នា​រវាង​សិល្បៈ​តុបតែង​មុខ​យ៉ាង​រស់រវើក​ ​និង​អលង្ការ​ធ្វើ​ពី​គ្រាប់​ឈើ​យ៉ាង​ស្រស់បំព្រង​បង្ហាញ​ដោយ​កញ្ញា​ ​រ៉េត​ ​សារី​តា​។​ ​ដោយឡែក​សម្រាប់​ទំព័រ​ទេសចរណ៍​ប្រចាំខែ​សីហា​វិញ​ ​សូវ​រី​ន​នឹង​ដើរតួ​ជា​មគ្គទេសក៍​នាំ​ប្រិយ​មិត្ត​អ្នកអាន​ធ្វើដំណើរ​ក​ម្សាន្ត​ទៅកាន់​ស្រុក​ប្រាសាទ​សំបូរ​នៃ​ខេត្ត​កំពង់ធំ​ដែល​នៅ​ជុំវិញ​ភូមិសាស្ត្រ​នេះ​មាន​បង្កប់​ទៅ​ដោយ​រមណីយដ្ឋាន​ស្រស់​ស្អាត​គួរឲ្យ​ចាប់ចិត្ត​ទាក់​ភ្នែក​ជាច្រើន​ដែល​មិនសូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ឡើយ​៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS