×

​ទឹកអប់​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​និមិត្តរូប​ក្លិន​ទាក់ទាញ​បំផុត​នៃ​ខូឡិ​ក​ហ្សិ​ន​ទឹកអប់​ O​m​n​i​a​land​i​a​

NEWS 4 years ago
 
 

            អ្នក​ស្នេហា​ក្លិន​ទឹកអប់​ម៉ាក​ B​v​l​g​ar​i​ ​ប្រាកដជា​បាន​ជ្រាប​រួចមក​ហើយ​ថា​ ​ថ្មី​នេះ​ៗ​ B​v​l​g​ar​i​ ​ទើប​តែ​បាន​បញ្ចេញ​នូវ​ទឹកអប់​ក្លិន​ថ្មីសន្លាង​ជា​ខូឡិ​ក​ហ្សិ​ន​តែ​ម្តងនោះ​គឺ​ O​m​n​i​a​land​i​a​ ​ដែល​ជា​ការ​បណ្តុះ​គំនិត​រួមគ្នា​រវាង​ត្បូង​ស៊ី​ទ្រី​ន​ពណ៌​មាស​(C​it​r​in​e​) ​និង​ភាព​ចម្រុះ​ពណ៌​នៃ​ឧទ្យាន​ក​ម្សាន្ត ​Wonderland​។​ ​ចំណោម​ពិដោរ​ឈ្ងុយឈ្ងប់​ទាំង​៥​នៃ​ខូឡិ​ក​ហ្សិ​ន​នេះ​ ​ក្នុង​នោះ​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​គឺជា​ទឹកអប់​ក្លិន​ពិសេស​ជាងគេ​ ​ហើយក៏​បង្កើត​ឡើងជា​និមិត្តរូប​ដ៏​សំខាន់​តំណាង​ឲ្យ​ខូឡិ​ក​ហ្សិ​ន​ O​m​n​i​a​land​i​a​ ​ទាំងមូល​តែម្តង​។​

            នៅ​ក្នុង​ពិភព​វេទមន្ត​នៃ​ខូឡិ​ក​ហ្សិ​ន​ O​m​n​i​a​land​i​a​ ​ទឹកអប់​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​ដើរតួ​ប្រៀប​ដូចជា​សំបុត្រ​មាស​ដ៏​មាន​តម្លៃ​បំផុត​ដែល​ធ្វើឲ្យ​ភ្ញៀវ​ឈ្លក់​វង្វេង​ចង់​ក្រសោប​ជាមួយ​ភាព​ភ្លឺ​រលោង​បែប​ស្រទន់​របស់​វា​។​ ​ទឹកអប់​មួយ​នេះ​បង្កើត​ឡើង​ដោយ​ស្រង់​គំនិត​ពី​ត្បូង​ស៊ី​ទ្រី​ន​ពណ៌​មាស​ប្រកបដោយ​ពន្លឺ​និង​ទឹក​ភ្លឺច្បាស់​យ៉ាង​ត្រចះត្រចង់​។​ ​ចំណែក​ឯ​រាងរៅ​ប្លែកភ្នែក​មិនធ្លាប់​ឃើញ​ពីមុន​ត្រូវ​បាន​ស្រង់​គំនិតរវើរវាយ​ផ្សារភ្ជាប់​ទៅ​នឹង​ល្បែង​លេង​ ​និង​ឧបករណ៍​ជិះ​ក​ម្សាន្ត​នៅ​ក្នុង​ឧទ្យាន​ ​Wonderland​។​ ​រាល់​ពេល​ដែល​បានឃើញ​ឬ​ចាប់កាន់​ទឹកអប់​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​អ្នក​នឹង​មាន​អារម្មណ៍​ហាក់ដូច​កំពុង​រំឭក​អនុ​ស្សា​វ​រី​យ៍​កាលពី​កុមារភាព​។​

            បង្កើត​ក្លិន​ដោយ​អ្នកធ្វើ​ទឹកអប់​កំពូល​ល្បី​ជនជាតិ​អេស្ប៉ា​ញ​លោក​ ​Alb​e​r​to​ ​M​or​ill​as​ ​ទឹកអប់​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​ត្រូវ​បាន​សម្រាំង​ក្លិន​ពី​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ក្រូច​លឿង​ S​i​cilia​n ​Man​d​ar​in​ ​ផ្កា​ក្តាំង​ងា​ ​និង​ជ័រឈើ​ក្រអូប​ ​Golden​ ​Benzoin​។​ ​ក្លិន​ហាក់​ផ្អែម​ស្រទន់​អង្អែល​ដួងចិត្ត​យ៉ាង​ទន់​ទោរ​ ​បាញ់​ដំបូង​ភ្លាម​សាយ​ក្លិន​ក្រូច​ក្រអូប​ស្រាល​លាយឡំ​ឈ្ងុយ​ក្លិន​ផ្លែ​ប៉េ​ស​ ​មួយសន្ទុះ​ក្រោយមក​ក្រអូប​ប្រហើរ​ផ្សំ​គ្នា​នូវ​ក្លិន​ផ្កា​ម្លិះ​និង​ផ្កា​ក្តាំង​ងា​ ​ហើយ​បន្ទាប់​ក៏​ប្រែ​ក្រអូប​ជាប់​ជា​ក្លិន​ឈើ​ក្រអូប​ ​Golden​ ​Benzoin​ ​លាយ​នឹង​ក្លិន​ផ្លែ​ស្រល់​ប្រលោម​ដោយ​មន្ត​ស្នេហ៍​។​ ​ដោយសារតែ​ក្លិន​ពង្វក់​ដួងចិត្ត​យ៉ាង​ដូច្នេះ​ហើយ​ ​កាលណា​បាន​បាញ់​ប្រ​ហើរក្លិន​ ​អ្នក​នឹង​មាន​អារម្មណ៍​ដូច​កំពុង​ស្ថិត​នៅកន្លែង​កំពូល​មួយ​ក្នុង​ពិភពលោក​ដែល​មាន​លំដាប់​ពីរ​ខុសគ្នា​។​

            ពិដោរ​យ៉ាង​ពិសេស​ដក់​ក្នុង​ដប​ទម្រង់​កង​ភ្ជាប់​ពណ៌​មាស​ភ្លឺ​រលោង​ ម៉ូឌែ​ល​ O​m​n​i​a​ ​Golden​ C​it​r​in​e​ ​គឺជា​ទឹកអប់​មួយ​តំណាង​ឲ្យ​ខូឡិ​ក​ហ្សិ​ន​ទឹកអប់​ក្លិន​ថ្មី​ផលិត​មាន​ចំនួន​កំណត់​ (​Limited​-​edition​) ​ហើយក៏​ជា​វេទមន្ត​នៃ​ការផ្លាស់ប្តូរ​រូបរាង​មិនធ្លាប់​មាន​ពីមុន​របស់​ទឹកអប់​ម៉ាក​ B​v​l​g​ar​i​ ​ផង​ដែរ​។​ ​ទឹកអប់​ខូឡិ​ក​ហ្សិ​ន​ O​m​n​i​a​ ​ត្រូវ​បាន​សម្រាំង​៥​ក្លិន​ផ្សេងគ្នា​ដាក់​ក្នុង​ដប​ចំណុះ​ ​៦​៥​មី​លី​លីត្រ​ ​ព្រមទាំង​ស្រោប​ដាក់​ក្នុង​ប្រអប់​ទម្រង់​ឆ​កោណ​យ៉ាង​ប្រណីត​។​ ​ដូច្នេះ​ប្រសិនបើ​អ្នកមាន​ទឹកអប់​ខូឡិហ្សិ​ន​នេះ​ក្នុង​ដៃ​ប្រៀប​បីដូច​អ្នក​កំពុង​រាយមន្ត​ស្នេហ៍​គ្រប់​វិនាទី​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ឧទ្យាន​ក​ម្សាន្ត​៕​


SUGGESTIONS