×

«​ណា​តា​»​ ​ផ្លាស់ប្តូរ​ស្លាក​តម្លៃ​គ្រប់​ទំនិញ​ជា​ប្រាក់​រៀល​ខ្មែរ

NEWS 3 years ago
 
 

            រយៈពេល​២​ឆ្នាំ​ហើយដែល​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​ ​តួយ៉ាង​ ​ទាំង​គុណភាព​ ​ទាំង​ការរចនា​ម៉ូដ​ស្បែកជើង​នារី​ពី​ម៉ូដ​មួយ​ ​ទៅ​ម៉ូដ​មួយ​សុទ្ធសឹងតែ​មានការ​សម្រិតសម្រាំង​យ៉ាង​ល្អិតល្អន់​ ​ជាពិសេស​ ​គ្រប់​ខូឡិ​ក​ហ្សិ​ន​នៃ​ម៉ូដ​ស្បែកជើង​ ​កាបូប​ ​ឬ​គ្រឿង​លម្អ​កាយ​នានា​របស់​ ​«​ណា​តា​»​ ​តែង​ផ្តល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​សុភាព​នារី​គ្រប់​កាលៈទេសៈ​តែម្តង​។​ ​ជាក់ស្តែង​ ​រាល់​កា​រដាក់​លក់​ ​ការ​ទូទាត់​គ្រប់​ទំនិញ​ក្នុង​ហាង​ស្បែកជើង​របស់​ ​«​ណា​តា​»​ ​បង្ហាញ​ស្លាក​តម្លៃ​ ​ឬ​ទូទាត់ប្រាក់​តាមរយៈ​រូបិយ​ប​ណ្ណ​បរទេស​គឺ​ ​«​ដុល្លារ​អាមេរិក​»​ ​ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ​រាល់​សកម្មភាព​ដោះ​ដូរ​ទំនិញ​ ​ការ​ទូទាត់​ ​ការកំណត់​ម្លៃ​លើ​ទំនិញ​គ្រប់​សាខា​របស់​ ​«​ណា​តា​»​ ​នឹង​ផ្លាស់​ទៅជា​រូបិយវត្ថុ​ជាតិ​ ​«​ប្រាក់​រៀល​ខ្មែរ​»​ ​ក្នុង​គោលបំណង​ជា​ផ្នែក​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រជាជន​ខ្មែរ​ងាក​មក​គាំទ្រ​ ​និង​លើក​តម្កើង​តម្លៃ​រូបិយវត្ថុ​ជាតិ​ ​«​ប្រាក់​រៀល​ខ្មែរ​»​ ​ច្រើនជាង​រូបិយ​ប​ណ្ណ​បរទេស​ ​«​ដុល្លារ​អាមេរិក​»​ ​ដើម្បី​បន្ថែម​នូវ​អានុភាព​ប្រាក់​រៀល​ខ្មែរ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​មាន​តម្លៃ​ផង​ដែរ​។

            ​គួរ​សម្គាល់​ផង​ដែរ​ថា​ ​ប្រសិនបើ​អតិថិជន​ទូទាត់​តម្លៃ​ទំនិញ​ជា​ប្រាក់ដុល្លារ​ ​ណា​តា​នឹង​អាប់​ជូន​ ​វិញ​ជា​ប្រាក់​រៀល​តែប៉ុណ្ណោះ​ដែល​មាន​ទីតាំង​ចំនួន​ ​៥​ ​កន្លែង​ដូចជា​៖​ ​ណា​តា​ទួល​ទំពូង​ ​ណា​តា​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ភ្នំពេញ​ ​ណា​តា​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​សែន​សុខ​ ​ណា​តា​បាត់​ដំបង​ ​និង​ណា​តា​សៀមរាប​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS