×

​តើ​ឆ្នាំនេះ​អង្គការ​ ​P​HARE​ ​មាន​ទស្សនីយភាព​សិល្បៈ​អ្វីខ្លះ​សម្រាប់​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​?

NEWS 3 years ago
 
 

           ​ក្រោយ​ពី​ស្ងប់ស្ងាត់​សកម្មភាព​បន្តិច​ក្នុង​អំឡុង​រដូវ​កាល​កូ​វី​ដ​១​៩​ ​កាលពី​ឆ្នាំ​កន្លងទៅ​ ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ​ដែល​ត្រូវ​បាន​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ​ស្គាល់​ថា​ជា​អង្គការ​សិល្បៈដ៍​ធំ​មួយ​ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​នោះ​កំពុង​ត្រៀម​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ថ្មីៗ​ជាច្រើន​សម្រាប់​បម្រើ​អារម្មណ៍​អស់លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ ​ចាប់តាំង​ពី​ពេលនេះ​តទៅ​បន្ត​រហូតដល់​ចុង​ឆ្នាំ​តែម្តង​!

​របាំ​អប្សរា​បុរស​ (​ថ្ងៃ​ទី​ ​១​២​-​១​៣​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​)

           ​​របាំ​អប្សរា​ជា​ផ្នែក​មួយ​នៃ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​ដោយ​អង្គការ​យូ​នេស្កូ (UN​E​S​CO​) ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​០​៣​។​ ​តាម​ប្រពៃណី​ ​របាំ​នេះ​តែងតែ​ត្រូវ​បាន​សម្តែង​ដោយ​នាដកា​ដែល​ជានា​រី​ភេទ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​សព្វថ្ងៃ​យើង​សង្កេតឃើញ​មាន​សិល្បករ​បុរស​បាន​ចូលរួម​សម្តែង​របាំ​ប្រភេទ​នេះ​ខុស​ពីសម័យ​មុន​។​ ​អាស្រ័យហេតុនេះ​ ​ទស្សនីយភាព​របាំ​អប្សរា​បុរស​ដែល​នឹង​រៀបចំ​ប្រារព្ធ​ឡើង​ក្នុងពេលឆាប់ៗ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើត​ជា​វេទិកា​ពិភាក្សា​វែកញែក​រវាង​សិល្បករ​ ​យុវជន​ ​និង​ ​មហាជន​ទាំងឡាយ​ ​រៀបចំ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់​ដំបង​និង​ក្រុមរបាំ​អប្សរា​បុរស​។​ ​ព្រឹត្តិការណ៍​នេះ​នឹង​មានការ​ធ្វើ​សិក្ខាសាលា​បង្ហាញ​របៀប​ស្លៀកពាក់​ឈុត​របាំ​អប្សរា​ ​របៀប​ផលិត​គ្រឿង​របាំ​អប្សរា​ ​និង​ ​ពិព័រណ៍​រូបថត​នៅ​ឯ​វិចិត្រសាល​សង្កែ​ ​ព្រមទាំង​មានការ​សម្តែង​របាំ​នៅកណ្តាល​ក្រុង​បាត់​ដំបង​។

ល្ខោនខោល​ (​ថ្ងៃ​ទី​ ​២​២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​)

​           ​ល្ខោនខោល​ ​ឬ​ ​ភា​ណី​ ​ជា​ទស្សនីយភាព​ល្ខោន​បុរស​ពាក់មុខ​ដែល​មាន​ប្រ​ភពកំណើត​តាំងពី​សម័យ​អង្គរ​ ​ហើយដែល​ត្រូវ​បាន​គេ​ជឿ​ថា​ក​កើតឡើង​ដំបូង​ក្នុង​អំឡុង​សតវត្សរ៍​ទី​១​០​មក​ម្ល៉េះ​។​ ​អង្គការ​ហ្វា​នឹង​បង្កើត​ឲ្យ​មានការ​សម្តែង​ល្ខោនខោល​ចូលរួម​ដោយ​យុ​វ​សិល្បករ​ប្រមាណ​២​០​នាក់​ដែល​មាន​អាយុ​ចន្លោះ​៦​ឆ្នាំ​ដល់​១​៥​ឆ្នាំ​។​ ​ព្រឹត្តិការណ៍​នេះ​នឹង​ចូល​រួមចំណែក​លើក​ក​ម្ពស់​ការយល់​ដឹង​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​ល្ខោនខោល​តាមរយៈ​សិក្ខាសាលា​ធ្វើ​បទ​បង្ហាញ​ស្តីពី​របៀប​ផលិត​របាំងមុខ​ខោល​និង​អត្ថន័យ​នៃ​ចលនា​របស់​តួអង្គ​ល្ខោនខោល​ ​ជាពិសេស​គឺ​មាន​វត្តមាន​ចូលរួម​ចែករំលែក​ចំណេះ​ដឹង​ពីសំណាក់​សា​ស្រ្តាចារ្យ​ល្ខោនខោល​មកពី​រាជធានី​ភ្នំពេញ​ ​និង​ ​អ្នកឯកទេស​ប្រចាំ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​បាត់​ដំបង​។​

មហោស្រព​សិល្បៈ​ទីក្រុង​ស្អាត​ (​ថ្ងៃ​ទី​០​១​-​០​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​)

           ​“​ស្អាត​” (S’​Art​) ​មាន​អត្ថន័យ​ចង់​សំដៅ​លើ​ ​សោភ័ណ​ភាព​ស្រស់​ស្អាត​ ​នៅ​ក្នុង​ភាសាខ្មែរ​យើង​ ​ដែល​ក្នុង​បរិ​បទ​នេះ​គឺ​សំដៅ​លើ​សម្រស់​នៃ​សិល្បៈ​បែប​ទីក្រុង​ដ៏​ស្រស់​ស្អាត​ (​Urban​ ​Art​) ​។​ ​គោលបំណង​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​សិល្បៈ​នេះ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​កិត្យានុភាព​មុខមាត់​ក្រុង​បាត់​ដំបង​ដែល​ជា​ក្រុង​និមិត្តរូប​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ដ៏​ស៊ីវិល័យ​ ​រួម​មាន​ វិ​ស​័​យ​ហ្វេ​ហ្សិ​ន​ វិ​ស័យ​ស្ថាបត្យកម្ម​ សិល្បៈ​ចក្ខុ​ទ​ស្សន៍ ​និង​ សិល្បៈ​ទស្សនីយភាព​។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជាលើកដំបូង​ដោយ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​២​០​១​៨​ ​ដើម្បី​បញ្ជ្រាប​សហគមន៍​សិល្បៈ​ទាំងនេះ​ឲ្យ​ទូលំទូលាយ​ទៅ​ក្នុង​សង្គម​ ​និង​ ​បង្កើត​ឥទ្ធិពល​ខ្លាំង​ទៅលើ​សង្គម​ពាក់ព័ន្ធ​នឹង​ការអប់រំ​និង​ការ​អភិវឌ្ឍ​ផ្នែក​វប្បធម៌​និង​សិល្បៈ​។​ ​សកម្មភាព​សំខាន់​ៗ​រួម​មាន​ ​សិក្ខាសាលា​សិល្បៈគំនូរ​លើ​ជញ្ជាំង​, ​របាំ​, ​ល្ខោន​ស្បែក​, ​ហែ​ក្បួន​ ​និង​ ​កម្មវិធី​មហោស្រព​តាមផ្លូវ​ផ្សេងៗ​។​

រស​បាត់​ដំបង​ (​ថ្ងៃ​ទី​២​៩​-​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​)

           ​ដើម្បី​បន្ត​ជំរុញ​ជោគជ័យ​នៃ​កម្មវិធី​ “​រស​បាត់​ដំបង​” ​ឆ្នាំ​២​០​២​០​ ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​បង្កើត​ឱកាស​ឲ្យ​សហ​ហ​គម​ន៍​បាត់​ដំបង​ ​និង​ ​ប្រជាពលរដ្ឋ​កម្ពុជា​មកពី​បណ្តា​ខេត្ត​ដទៃទៀត​បាន​មក​ទស្សនា​និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​អ្នក​បាត់​ដំបង​ដ៏​ឈ្ងុយឆ្ងាញ់​ប្លែក​ពី​តំបន់​ផ្សេងៗ​ព្រមទាំង​បាន​ទស្សនា​ទិដ្ឋភាព​សិល្បៈ ​សៀក​រហស្សកម្ម​ ​របាំ​ ​និង​ការ​ប្រគំ​ត​ន្រ្តី​គួរឲ្យ​ជក់ចិត្តដិតអារម្មណ៍​ ​គួបផ្សំ​នឹង​ការ​ពិព័រណ៍​ស្នាដៃ​សិល្បៈ​សហ​សម័យថ្មី​ៗ​របស់​សិល្បករ​ប្រចាំ​ក្រុង​បាត់​ដំបង​។​ ​កម្មវិធី​នេះ​មាន​សកម្មភាព​ក​ម្សាន្ត​សប្បាយ​ជាច្រើន​រួម​មាន​ ​ល្បែង​ក​ម្សាន្ត សិល្បៈ​កុមារ​ ​សិល្បៈគំនូរ​លើ​មុខ​ ​សិល្បៈគំនូរ​រាងកាយ​ ​និង​ ​សិល្បៈគំនូរ​បែប​ត្លុក​ ​ជាដើម​។​

ពិព័រណ៍​ជំនោរ​ ​ART​ (​ថ្ងៃ​ទី​២​៤​-​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​)

           ​​ពិព័រណ៍​សិល្បៈ “​ជំនោរ​ ​Art​” ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅតាមផ្លូវ​លេខ​ 2.5 ​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​សហគមន៍​សិល្បករ​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​ដំបង​។​ ​តើ​វិ​ស​័​យ​សិល្បៈ​អាច​ចូល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិ​ស​័​យ​សេដ្ឋកិច្ច​និង​សង្គម​បាន​យ៉ាងដូចម្តេច​ខ្លះ​? ​តាមរយៈ​កម្មវិធី​ខាងលើ​ ​ទម្រង់​សិល្បៈ ​និង​ ​សិល្បករ​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​និង​ចំណាប់អារម្មណ៍​បន្ថែម​ពីសំណាក់​មហាជន​ទាំងឡាយ​។​ ​ព្រឹត្តិការណ៍​កម្មវិធី​នេះ​នឹង​រួមបញ្ចូល​ការ​សម្តែង​សៀក​ ​ការ​រាំ​ចង្វាក់​ហ៊ី​ប​ហប់​ ​ការ​សម្តែង​របាំ​ប្រពៃណី​ ​ការ​គូរ​គំនូរ​ភ្លាម​ៗ​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ ​សិក្ខាសាលា​សិល្បៈ ​ជាដើម​។

Article by SRIN SOKMEAN


SUGGESTIONS