×

ក្រុមហ៊ុន​រថយន្ត​ ​M​G​ ​បាន​លើក​ក​ម្ពស់​ និង​ផ្សព្វផ្សាយ​ពី​អ្នក​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ទាន់សម័យ​ក្នុងស្រុក​

NEWS 3 years ago
 
 

            រថយន្ត​ ​MG​ ​បាន​បង្ហាញ​ភាព​លេចធ្លោ​គួរឲ្យ​ចាប់អារម្មណ៍​របស់​ខ្លួន​ជាមួយនឹង​ការ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ទាន់សម័យ​។​ ​អ្នក​ឌី​ហ្សា​ញ​ម៉ូដ​រថយន្ត​ ​MG​ ​បាន​ផលិត​ចេញពី​ម៉ូឌែ​ល​ចុងក្រោយ​របស់​គេ​គឺ​រថយន្ត​ ​MG​ ​ZS ​ហើយ​បាន​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ទាន់សម័យ​ក្នុងស្រុក​មួយ​គឺ​ Romyda​ Keth​ ​ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ ​Ambre​ ​Fashion​ ​House​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​រូប​តំណាង​របស់​អ្នក​ច្នៃ​ម៉ូដ​ក្នុងស្រុក​ ​ក៏ដូចជា​ការ​បង្កើន​នូវ​ភាព​ទាក់ទាញ​បន្ថែម​ទៀត​រវាង​រថយន្ត​ ​MG​ ​និង​ភាព​រីក​ចម្រើន​នៃ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

            Ambr​e​ ​គឺជា​យីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ​ស្ថាបនិក​ ​និង​អ្នក​រចនា​ម៉ូដ​ដែល​នៅ​ពីក្រោយ​យីហោ​នេះ​គឺ​ Romyda​ Keth​ ​ហើយ​គាត់​គឺជា​ស្ត្រី​ដែល​មាន​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​គាត់​បាន​ធំឡើង​និង​សិក្សា​នៅ​ទីក្រុង​ប៉ា​រី​ស​ប្រទេស​បារាំង​។​ ​ការរចនា​របស់​នាង​ត្រូវ​បាន​កំណត់​ដោយ​រចនា​បទ​បែប​ស្ត្រី​យ៉ាង​ប្រណីត​ ​ហើយ​សម្ភារ​ដែល​បាន​យកមក​ច្នៃ​នោះ​គឺ​ ​មាន​ភាព​ប៉ិនប្រសប់​ ​និង​មានគុណ​ភាព​ខ្ពស់​។​

            នៅ​ក្នុង​យុទ្ធនាការ​ចុងក្រោយ​នេះ​ ​ក្រុមហ៊ុន​ ​MG​ ​Cambodia​ ​បាន​សហការ​ជាមួយ​យីហោ​ ​Ambr​e​ ​Fashion​ ​Design​ ​ដោយ​បង្ហាញ​ពី​ការ​ថត​ម៉ូដ​ស​ម្លៀ​ក​បំពាក់​រួម​ជាមួយ​រថយន្ត​ស៊េ​រី​ថ្មី​របស់​គេ​គឺ​រថយន្ត​M​G​ ​Z​S​។​ ​ដោយសារតែ​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​គឺជា​ប្រធាន​បទ​ដែល​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្សជា​ច្រើន​នា​ពេល​បច្ចុប្បន្ននេះ​ ​ហើយ​អាជីវកម្ម​នៅ​ក្នុង​វិ​ស័​យ​ច្នៃ​ម៉ូដ​នេះ​ក៏​អាច​ជា​គំនិត​ដ៏​ល្អ​បំផុត​ ​រួម​បន្ថែម​ជាមួយ​រថយន្ត​ដ៏​អស្ចារ្យ​គឺ​ ​រថយន្ត​ ​MG​ ​ZS ​ដែល​ជា​ការ​អភិវឌ្ឍន៍​ថ្មី​នៃ​រថយន្ត​ប្រភេទ​ SUV​ ​ខ្នាត​តូច​ដោយមាន​លក្ខណៈ​ពិសេស​ថ្មី​ប្លែក​នៃ​ផ្នែក​ខាងក្រៅ​ ​និង​ប្រណីតភាព​នៃ​ផ្នែក​ខាងក្នុង​ ​ហើយ​រថយន្ត​នេះ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ទាន់សម័យ​ ​រួម​មាន​ដូចជា​អេក្រង់​ក​ម្សាន្ត​ទំហំ​ 10.1​អ៊ីញ​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ហើយ​អាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ ​Apple​ ​CarPlay​ ​និង​ ​Android​ ​Auto​ ​ដែល​ជា​ស្តង់​ដារ​នៃ​រថយន្ត​ប្រភេទ​នេះ​ផង​ដែរ​ ​ហើយ​លក្ខណៈ​ពិសេស​នេះ​ហើយដែល​បាន​ធ្វើឲ្យ​រថយន្ត​ម៉ូឌែ​ល​នេះ​មានការ​ពេញ​និយម​ខ្លាំង​ជាមួយនឹង​តម្លៃ​យ៉ាង​ពិសេស​ត្រឹមតែ​ $31,000 ​ប៉ុណ្ណោះ​។​

            លោក​ ​ពុំ​ ​សូ​រិ​យា​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​TF​ ​Motors ​Cambodia​ ​បាន​មានប្រសាសន៍ថា​ “​ក្រុមហ៊ុន​ MG​ ​Cambodia​ ​ពិតជា​មាន​មោទកភាព​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ក្នុងស្រុក​ ​ដើម្បី​លើក​ក​ម្ពស់​ពី​យីហោ​និង​ផ្សព្វផ្សាយ​ពី​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ក្នុងស្រុក​ ​ដើម្បី​ទទួល​បាន​ចំណាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ពីសំណាក់​អតិថិជន​ ​ក៏ដូចជា​ការ​បង្ហាញ​ពី​ភាព​លេចធ្លោ​ជាមួយ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​”​៕​

Advertising article


SUGGESTIONS