×

ផល​រំខាន​នៃ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​និង​គន្លឹះ​ដោះស្រាយ​ដែល​អ្នក​ត្រូវតែ​ដឹង​

TRAVEL & LIVING 3 years ago
 
 

          ​ទោះបីជា​រាជរដ្ឋាភិបាល​ប្រទេស​នីមួយៗ​បាន​ ​និង​កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ជាបន្តបន្ទាប់​យ៉ាងណាក៏ដោយ​ ​ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែ​មានការ​ ​ភ័យខ្លាច​ចំពោះ​ផល​ប៉ះពាល់​ ​ហើយ​ពួកគេ​ក៏​នៅតែ​ចង់​ដឹង​ថា​តើ​ក្រោយពេល​ចាក់​រួច​នឹង​មានរឿង​អ្វីខ្លះ​ ​ដែល​អាច​កើតមានឡើង​លើ​រាងកាយ​របស់​គេ​។​ ​នៅ​ពេល​បញ្ហា​ទាំងនោះ​កើតឡើង​ ​តើ​ពួកគេ​អាច​ជួយ​ខ្លួន​ ​ឯង​បាន​ដោយ​របៀបណា​ខ្លះ? ​ខាងក្រោម​នេះ​ជា​ព័ត៌​មានផ្លូវ​ការ​របស់​គេហទំព័រ​នៃ​មជ្ឈមណ្ឌល​ទប់​ស្កាត់​ ​និង​បង្ការ​ជំងឺ (C​enter for​ ​Disease​ ​Control​ ​and​ ​Prevention​) ​នៃ​សហរដ្ឋអាមេរិក​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​ថ្មីៗ​នេះ​÷

          ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​នឹង​ជួយការ​ពារ​ខ្លួន​អ្នក​ពី​ជំងឺ​កូ​វី​ដ​ដ៏​កាច​សាហាវ​។​ ​ប៉ុន្តែ​អ្នក​អាច​នឹង​ ​មានផល​រំខាន​បន្ទាប់បន្សំ​ (​Side​ ​Effect​s) ​បណ្តាលមកពី​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែល​ជា​សញ្ញា​ធម្មតា​ប្រាប់​ ​យើង​ថា​រាងកាយ​របស់យើង​កំពុង​បង្កើត​ប្រព័ន្ធ​ការពារ​ហើយ​។​ ​ផល​រំខាន​ទាំងនេះ​អាច​នឹង​ជះ​ឥទ្ធិពល​ទៅ​ ​ដល់​សកម្មភាព​កិច្ចការ​ប្រចាំថ្ងៃ​របស់​លោក​អ្នកខ្លះ​ក៏​ពិតមែន​ ​តែ​ពួកវា​នឹង​បាត់​ទៅវិញ​ក្នុងរយៈពេល​ពីរបី​ ​ថ្ងៃ​។​ ​មនុស្ស​មួយ​ចំនួន​ក៏​អាច​គ្មានផល​រំខាន​សោះឡើយ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច​។​ ​ផល​រំខាន​ដែល​ ​កើតឡើងជា​ទូទៅ​រួម​មាន​ ​ការឈឺចាប់​ ​ការ​ឡើងក្រហម​ ​ឬ​ ​ការ​ហើមប៉ោង​នៅ​ត្រង់កន្លែង​ចាក់​។​ ​ផល​រំខាន​ ​ដែល​អាច​កើតឡើង​ទៅលើ​តួខ្លួន​របស់​អ្នក​រួម​មាន​ ​ភាព​ល្ហិតល្ហៃ​អស់កម្លាំង​ ​ឈឺក្បាល​ ​ចុក​រោយ​សាច់ដុំ​ ​គ្រុន​រងា​ ​គ្រុនក្តៅ​ ​និង​ ​អា​កា​រៈ​រក​កល​ចង់​ក្អួត​។​

          ​គន្លឹះ​ដែល​មានប្រយោជន៍​សម្រាប់​លោកអ្នក​យកទៅ​អនុវត្ត​នោះ​គឺ​ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ ​ប្រើប្រាស់​ឱសថ​សម្រាល​ផល​រំខាន​ទាំងនោះ​ ​ដូចជា​ ​ថ្នាំ​ ​Aspirin​, ​Ace​t​am​in​o​p​hen​ ​និង​ ​Ant​i​histamine​s ​សម្រាប់​បំបាត់​ការឈឺចាប់​ ​និង​ ​អា​កា​រៈ​មិន​ស្រួលខ្លួន​ដែល​លោកអ្នក​ជួបប្រទះ​ក្រោយ​ចាក់​វ៉ាក់សាំង​។​ ​លោកអ្នក​មិន​ត្រូវ​ប្រើ​ថ្នាំ​សះ​ទាំងនេះ​មុន​ពេល​ចាក់​វ៉ាក់សាំង​ជាដាច់ខាត​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ ​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​អាច​​​យក​ក្រណាត់​ស្អាត​សើម​មក​ស្អំ​លើ​កន្លែង​ចាក់​ ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ដៃ​។​ ​ចំពោះ​រាងកាយ​ ​លោកអ្នក​ត្រូវ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​និង​ ​ស្លៀកពាក់​ ​ស​ម្លៀ​ក​បំពាក់​ណា​ដែល​ធូររលុង​។​ ​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ​ប្រសិន​ ​បើ​ស្នាម​ក្រហម​នៅ​លើ​កន្លែង​ចាក់​នោះ​កាន់តែ​រាលដាល​ខ្លាំង​ឡើងៗ​បន្ទាប់ពី​ចាក់​២​៤​ម៉ោង​រួច​ ​ឬ​ ​ផល​ ​រំខាន​ផ្សេងៗ​ទៀត​នៅតែ​បន្ត​ក្រោយពេល​ចាក់​រយៈពេល​ពីរបី​ថ្ងៃ​រួចមក​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS