×

មូលហេតុ​ដែល​អ្នក​មិនគួរ​ទិញ​ត្រីងៀត​ ​ត្រីឆ្អើរ​ ​និង​ត្រី​ហើម​ ​ធ្វើជា​ស្បៀង​ច្រើន​

TRAVEL & LIVING 3 years ago
 
 

​            តាំងពី​បុរាណកាល​តរៀងមក​ ​ប្រជាជន​ខ្មែរយើង​និយម​ទទួលទាន​ត្រី​ ​ហើយ​ត្រី​នៅ​ប្រទេស​យើង​ ​ទៀតសោត​ក៏​សម្បូរ​ដែល​បុព្វបុរស​យើង​កែច្នៃ​ធ្វើជា​ស្បៀងអាហារ​ក្រៀម​សម្រាប់​ទុក​បរិភោគ​ក្រោយ​ពី​សល់​ពី​ការ​ធ្វើ​ម្ហូបអាហារ​ទទួលទាន​ធម្មតា​ជា​ប្រចាំថ្ងៃ​។​ ​នៅ​ពេល​មាន​អាសន្នអន្ធក្រ​ ​ឬ​ ​ខ្វះខាត​ម្ហូបអាហារ​ ​ត្រី​សាច់​ស្រស់​ៗ​ ​ប្រជាជន​យើង​នៅតែ​និយម​យក​ប្រភេទ​អាហារ​ត្រី​កែច្នៃ​ពពួក​ត្រីងៀត​ ​ត្រី​ឆ្អើ់​រ​ ​ត្រី​ប្រមា​ ​និង​ ​ត្រី​ហើម​ ​ឬ​ ​ត្រី​ប្រា​សំយុង​ ​មក​ច​ម្អិ​ន​ទទួលទាន​ជំនួស​ ​ហើយ​គ្រួសារ​ខ្លះ​ក៏​និយម​ទទួលទាន​វា​ជា​ញឹក​ ​ញាប់​តាម​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​។​ ​ប៉ុន្តែ​លោកអ្នក​ប្រហែលជា​មិន​ដឹង​ ​ឬ​ ​អាច​មើល​រំលង​នូវ​គុណ​ ​វិបត្តិ​ផ្នែក​សុខភាព​ដ៏​ធំ​ដែល​បណ្តាលមកពី​ការ​ទទួលទាន​អាហារ​ប្រភេទ​ខាងលើ​នេះ​។​

            យោង​តាម​របាយការណ៍​ផ្នែក​វេជ្ជ​សា​ស្រ្ត​អន្តរជាតិ​ ​យើង​បាន​ដឹង​ថា​ ​ការ​ទទួលទាន​សាច់​ត្រី​ពិត​ ​ជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​មនុស្ស​ ​ពីព្រោះ​វា​ជា​ប្រភព​ជាតិ​ប្រូតេអ៊ីន​ ​វីតាមីន​B ​វីតាមីន​D​ ​និង​ ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ ​ព្រមទាំង​មាន​ផ្ទុក​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​បី​ ​ដែល​ជួយ​កាត់បន្ថយ​អត្រា​ជំងឺបេះដូង​ ​និង​ ​ជំងឺ​បាត់​ការ​ចងចាំ​។​ ​ប៉ុន្តែ​ត្រី​កែច្នៃ​ ​តួយ៉ាង​ ​ត្រីឆ្អើរ​ ​ត្រូវ​បាន​អ្នក​វេជ្ជ​សា​ស្រ្ត​រក​ឃើញ​ថា​សម្បូរទៅដោយ​ ​ជាតិ​សូ​ដ្យូ​ម​ច្រើនលើស​លប់​។​ ​ជាក់ស្តែង​ ​ត្រី​ស្រស់​ដែល​ត្រូវ​បាន​ច​ម្អិ​ន​ ​៨​៥​ក្រាម​ ​ឬ​ ​៨​ខាំ​កន្លះ​ ​មាន​ផ្ទុក​ ​ជាតិ​សូ​ដ្យូ​ម​តែ​៥​០​មី​ល្លី​ក្រាម​ ​ប៉ុន្តែ​ត្រីឆ្អើរ​ទម្ងន់​ដូចគ្នា​មាន​ផ្ទុក​សូ​ដ្យូ​ម​រហូត​៦​៦​៦​មី​ល្លី​ក្រាម​ ​ដែល​លើស​ ​១​ភាគ​បី​នៃ​ចំណុះ​សូ​ដ្យូ​ម​សមស្រប​ដែល​មនុស្ស​ត្រូវការ​ក្នុងមួយថ្ងៃ​។​ ​ជាតិ​សូ​ដ្យូ​ម​ ​ឬ​ ​អំបិល​ខ្ពស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​បណ្តាលឲ្យ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ ​ជំងឺបេះដូង​ ​និង​ ​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​។​ ​លើស​ពី​នេះ​ ​ត្រីឆ្អើរ​មាន​សារធាតុ​នី​ត្រា​ត​ ​និង​ ​នី​ទ្រី​ត​ ​ដែល​បង្កឡើង​ដោយ​ដំណាក់កាល​នៃ​ការ​ឆ្អើរ​ ​និង​ ​កា​រដាក់​បន្ថែម​ដើម្បី​បង្ការ​បាក់តេរី​ដែល​កើតមាន​ក្នុង​ចំណីអាហារ​។​ ​កាលណា​សារធាតុ​នី​ត្រា​ត​នេះ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយអាហារ​របស់យើង​ ​វា​នឹង​បំ​លែង​ទៅជា​នី​ទ្រី​ត​ដែល​ក្លាយទៅជា​ម៉ូលេ​គុល​ដែល​បង្ក​ជំងឺ​មហារីក​។​

            ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺ​មហារីក​នៃ​វ​ចក្រភពអង់គ្លេស​ក៏បាន​បង្ហោះ​ជា​ផ្លូវការ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង​ដែរ​ថា​ ​ជំងឺ​មហារីក​ច្រមុះ​-​បំពង់ក​គឺជា​ប្រភេទ​មហារីក​ដែល​ត្រូវ​បាន​ ​រក​ឃើញ​ជាទូទៅ​ក្នុង​ទ្វីបអាស៊ី​ជាង​នៅ​អឺរ៉ុប​ដោយសារ​អាស៊ី​យើង​មាន​ទម្លាប់​ទទួលទាន​ត្រី​កែច្នៃ​ ​ឬ​ ​ត្រី​ ​ផ្អាប់​ក្នុង​ក​ម្រិ​ត​ខ្ពស់​។​ ​ប្រភព​ដដែល​បាន​លើកឡើង​ថា​ ​ក្នុង​ករណី​សិក្សា​នៅ​អាស៊ី​ ​គេ​បាន​រក​ឃើញ​ថា​ ​មនុស្ស​ដែល​ទទួលទាន​ត្រី​ប្រឡាក់​តាម​បែប​ជនជាតិ​ចិន​មាន​ហា​និ​ភ័យ​កើតជំងឺ​មហារីក​ច្រមុះ​-​បំពង់កក្នុង​ ​ក​ម្រិ​ត​កើន​ឡើង​គួរឲ្យ​ព្រួយបារម្ភ​។​ ​ជនជាតិ​ចិន​មាន​អត្រា​កើតជំងឺ​នេះ​ច្រើនជាង​ជាតិសាសន៍​ដទៃ​ដែល​ ​រស់នៅ​ចក្រភពអង់គ្លេស​ដូចគ្នា​ ​ព្រោះ​ដោយសារ​របប​អាហារ​ដែល​សម្បូរ​ដោយ​ត្រី​ប្រភេទ​នេះ​។​ ​គួរ​កត់​ ​សម្គាល់​ដែរ​ថា​ ​ត្រី​កែច្នៃ​បែប​ប្រពៃណី​ដូនតា​អាស៊ី​ទាំងនេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ ​Ca​c​in​o​g​e​n (​ភ្នាក់ងារ​បង្ក​ ​ហា​និ​ភ័យ​ជំងឺ​មហារីក​) ​ក្នុង​ឆ្នាំ​ ​២​០​១​២​ ​ចេញផ្សាយ​ដោយ​អង្គការសុខភាព​ពិភពលោក​។​

            ​ជុំវិញ​បញ្ហា​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​ចៅ​ ​ពន្លឺ​ ​បាន​បង្ហោះ​ថា​ ​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតជំងឺ​ ​មហារីក​ពោះវៀនធំ​អាច​បណ្តាលមកពី​អាហារ​ដូចជា​ ​សាច់​ក្រហម​ ​អាហារ​ប្រៃ​ ​ក្រៀម​ ​ឧ​ទា​: ​ត្រីងៀត​ ​ត្រីឆ្អើរ​ ​ជាដើម​។​ ​រោគសញ្ញា​ដែល​គួរ​យកចិត្តទុកដាក់​នោះ​គឺ​ ​ក្នុង​ដំណាក់កាល​ដំបូង​ៗ​ពុំ​មាន​រោគសញ្ញា​ ​អ្វី​នោះ​ទេ​។​ ​ប៉ុន្តែ​នៅ​ពេល​ជំងឺ​វិវត្ត​ធ្ងន់ធ្ងរ​បន្តិច​ ​វា​អាច​បណ្តាលឲ្យ​អ្នកជំងឺ​មាន​រោគសញ្ញា​ដូចជា​ ​ស្លេកស្លាំង​ ​ហេវហត់​ខ្លាំង​ដោយសារ​ការ​បាត់បង់​ឈាម​ក្រហម​រ៉ាំរ៉ៃ​ ​លាមក​ពណ៌​ខ្មៅ​ ​ឬ​ជួនកាល​មាន​ឈាម​ក្រហម​ ​ស្រស់​តែម្តង​ ​ហើយ​ពេលខ្លះ​អាច​បណ្តាលឲ្យ​ចុកពោះ​ខ្លាំង​ ​ក្អួត​ចង្អោរ​ដែល​បណ្តាលមកពី​ស្ទះ​ពោះ​រៀន​ ​ដែល​តម្រូវ​ឲ្យ​មានការ​សម្រាក​ព្យាបាល​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​៕​

Article by SRIN SOKMEAN


SUGGESTIONS