×

​ក្រែម​បន្ទន់​សក់​ចម្រាញ់​ពី​ធម្មជាតិ​៥​មុខ​ដែល​លោកអ្នក​អាច​ផលិត​ដោយដៃ​ឯង​

TRAVEL & LIVING 3 years ago
 
 

          ​សុខភាព​សក់​ជា​រឿង​សំខាន់​ដែល​លោកអ្នក​ត្រូវតែ​ថែរក្សា​ជាប្រចាំ​មិន​ខុស​ពី​សុខភាព​ស្បែក​ដងខ្លួន​និង​ផ្ទៃមុខ​នោះ​ទេ​។​ ​ការ​បន្ទន់​សក់​អាច​ជួយ​សរ​ស​សៃ​សក់​ឲ្យ​មាន​សំណើម​ ​ទន់​រលោង​ ​និង​មិន​ជាប់ជំពាក់​។​ ​ប៉ុន្តែ​ការ​ប្រើ​ផលិតផល​ក្រែម​បន្ទន់​សក់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​សំយោគ​ច្បាស់ជា​បង្ក​ផលវិបាក​ដល់​សុខភាព​សក់​នៅ​ក្នុងរយៈពេល​វែង​។​ ​វា​ល្មម​ដល់ពេល​ដែល​លោកអ្នក​ត្រូវ​ងាក​មក​ប្រើ​ផលិតផល​ចម្រាញ់​ពី​ធម្មជាតិ​សុទ្ធ​ៗ​ពិតៗ​តាម​ផ្ទះ​វិញ​ហើយ​! ​ខាងក្រោម​នេះ​ជា​វត្ថុធាតុដើម​ធម្មជាតិ​៥​មុខ​ដែល​អាច​កែច្នៃ​ជា​ក្រែម​បន្ទន់​សក់​បាន​:

១​. ​ទឹកខ្មេះ​ ​និង​ ​ស៊ុតមាន់​

          គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ស៊ុតមាន់​ ​ប្រេង​អូ​លីវ​ ​ទឹកខ្មេះ​ ​ទឹកឃ្មុំ​ ​និង​ទឹក​ក្រូចឆ្មារ​។​ ​ដំបូង​ត្រូវ​វឹក​ស៊ុត​ចំនួន​ពីរបី​គ្រាប់​ ​ទឹកខ្មេះ​មួយ​ស្លាបព្រា​បាយ​ ​និង​ ​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​។​ ​កូរ​វា​ឲ្យ​សព្វ​ ​សឹម​បន្ថែម​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ​កន្លះ​ ​និង​ ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ទៀត​។​ ​ក្រឡុក​វា​ក្នុង​ម៉ាស៊ីន​ក្រឡុក​ទឹក​ផ្លែឈើ​រហូត​ទាល់តែ​ខាប់​ល្អ​។​ ​លាប​វា​ទៅលើ​សរសៃសក់​ ​ហើយ​ទុក​វា​ចោល​រយៈពេល​១​០​-​១​៥​នាទី​មុននឹង​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​ស្អាត​។​ ​ស៊ុត​ជួយ​សក់​ឲ្យ​ភ្លឺ​រលោង​។​ ​ប្រេង​អូ​លីវ​ធ្វើឲ្យស​ក់​រឹង​មាំ​។​ ​ទឹកឃ្មុំ​ជួយ​រក្សា​សំណើម​សក់​។​ ​រីឯ​ទឹកខ្មេះ​ជួយ​ព្យាបាល​សក់​ជ្រុះ​។​

​២​. ​ផ្លែចេក​

          យក​ចេក​មួយ​ផ្លែ​ ​ទឹកឃ្មុំ​បី​ស្លាបព្រា​កាហ្វេ​ ​ទឹកដោះគោឆៅ​បី​ស្លាបព្រា​កាហ្វេ​ ​ប្រេង​អូ​លីវ​បី​ស្លាបព្រា​កាហ្វេ​ ​និង​ ​ស៊ុតមាន់​១​គ្រាប់​។​ ​កូរ​គ្រឿងផ្សំ​ខាងលើ​បញ្ចូល​គ្នា​ឲ្យ​ក្លាយ​ជា​ល្បាយ​ខាប់​។​ ​លាប​លើស​ក់ ​ហើយ​ទុកចោល​រយៈពេល​១​៥​-​៣​០​នាទី​មុននឹង​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​ស្អាត​។​ ​ផ្លែចេក​ជា​ពពួក​ក្រែម​បន្ទន់​សក់​ធម្មជាតិ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ព្យាបាល​សក់​ខូច​ ​និង​ ​សក់រួញ​ជំពាក់​មិន​ទន់​រលោង​។​

៣​. ​ប្រេងដូង​និង​ទឹកឃ្មុំ​

          យក​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​ ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ​ ​តៅហ៊ូ​ពីរ​ស្លាបព្រា​បាយ​និង​ទឹក​ចម្រាញ់​ពី​ផ្កាកុលាប​មួយ​ស្លាបព្រា​កាហ្វេ​។​ ​កូរ​វា​ចូលគ្នា​ឲ្យ​សព្វ​ ​ហើយ​លាប​វា​នៅ​ពេល​អ្នក​កំពុង​កក់សក់​តែម្តង​។​ ​ទុក​វា​ចោល​រយៈពេល​១​០​-​១​៥​នាទី​មុននឹង​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​ស្អាត​។​ ​ប្រេងដូង​មិន​ត្រឹមតែ​ជួយ​ឲ្យ​សក់​លោកអ្នក​ទន់​រលោង​នោះ​ទេ​ប៉ុន្តែ​វាក​៏​ជួយ​សក់​ឲ្យ​ដុះ​វែង​ក្រាស់​ឆាប់រហ័ស​ផង​ដែរ​។​ ​សារធាតុ​រ៉ែ​និង​អាស៊ី​ត​ខ្លាញ់​នៅ​ក្នុង​ប្រេងដូង​ថែមទាំង​ជួយ​ចិញ្ចឹម​ស្បែក​ក្បាល​ទៀត​ផង​។​

៤​. ​ទឹកខ្មេះ​ផ្លែ​ប៉ោម​

          ​យក​ទឹកខ្មេះ​ប៉ោម​ពីរ​ស្លាបព្រា​បាយ​ ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​ ​និង​ ​ទឹក​ស្អាត​ពីរ​ពែង​ ​ចាក់​ចូលក្នុង​ចានគោម​មួយ​ហើយ​កូរ​វា​ឲ្យ​សព្វ​។​ ​ក្រោយពេល​កក់សក់​ ​យក​ល្បាយ​នេះ​លាប​លើ​សក់ក្បាល​ ​តែ​ហាមមិនឲ្យ​ប៉ះ​ដល់​ស្បែក​ក្បាល​។​ ​ចំពោះ​វិធី​នេះ​ ​លោកអ្នក​មិនបាច់​លាង​ជម្រះ​នឹង​ទឹក​ស្អាត​នោះ​ទេ​ ​គឺ​គ្រាន់តែ​លាប​ទឹក​បន្ថែម​ពីលើ​បានហើយ​ដើម្បីឲ្យ​ល្បាយ​ទឹកខ្មេះ​រាវ​បន្តិច​ជ្រាបចូល​ល្អ​។​ ​ជាតិ​អាស៊ី​ត​អា​សេ​ទិ​ក​នៅ​ក្នុង​ទឹកខ្មេះ​នោះ​នឹង​ជួយ​ធ្វើឲ្យស​ក់​អ្នក​ទន់​រលោង​តែម្តង​។​

​៥​. ​យ៉ា​អ៊ួ​រ​ (​ទឹកដោះគោ​ជូរ​)

​          យក​ចានគោម​មួយ​ ​ហើយ​គោះ​ស៊ុត​មួយ​គ្រាប់​ចូល​ ​រួម​ជាមួយ​យ៉ា​អ៊ួ​រ​ ​៦​ស្លាបព្រា​បាយ​។​ ​កូរ​វា​ចូលគ្នា​ឲ្យ​សព្វ​។​ ​ម៉ា​ស្សា​សក់​របស់​អ្នក​ជាមួយនឹង​ក្រែម​ដែល​លាយ​រួចហើយ​គ្រប​វា​ឲ្យ​ជិត​។​ ​ទុកចោល​រយៈពេល​១​៥​-​៣​០​នាទី​មុននឹង​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​ស្អាត​។​សារធាតុ​ប្រូតេអ៊ីន​ ​និង​ ​អាស៊ី​ត​ឡាក់​ទិច​នៅ​ក្នុង​យ៉ា​អ៊ួ​រ​មាន​តួនាទី​លាង​ស​ម្អា​ត​ស្បែក​ក្បាល​របស់​លោកអ្នក​ ​ហើយ​ជួយ​ធ្វើឲ្យស​ក់​លូតលាស់​មាន​សុខភាព​ល្អ​​​ជាង​មុន​។​

Article by SRIN SOKMEAN


SUGGESTIONS