×

​មេត្រី​ ​សិប្បកម្ម​កែច្នៃ​កន្ទេល​ចចូត​ដូនតា​ឲ្យ​ក្លាយ​ជា​សម្ភារ​ទាន់សម័យ​ពេញ​និយម​

TRAVEL & LIVING a week ago
 
 

           ​ប្រសិនបើ​លោកអ្នក​ចំណាយ​ពេល​តែ​៥​នាទី​ចូល​ទស្សនា​ផេ​ក​ហ្វេសប៊ុក​ ​Me​t​r​e​y​ ​Craft​ ​ឬ​ ​សិប្បកម្ម​មេត្រី​ ​លោកអ្នក​នឹង​ចាប់អារម្មណ៍​ចំពោះ​ម៉ូដ​កាបូប​តូច​ធំ​ដែល​ច្នៃ​ឡើង​ពី​កន្ទេល​ចចូត​មើលទៅ​សាមញ្ញ​តែ​គួរឲ្យ​ចង់​យកមក​ប្រើប្រាស់​ណាស់​ដ្បិតអី​វា​ជា​ផលិតផល​ដែល​មាន​សោ​ភ​័​ព​ភាព​កើតឡើង​ដោយ​ទឹក​ដៃ​ដ៏​ប៉ិនប្រសប់​របស់​ក្រុម​សិប្បករ​ខ្មែរយើង​សុទ្ធសាធ​ ​មិនមែន​ជា​ផលិតផល​នាំចូល​ពី​បរទេស​គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ​។​

          ​ជួប​សម្ភាសន៍​ជាមួយ​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​ ​លោកស្រី​ ​ញាណ​ ​ចាន់​វាសនា​ ​ស្ថាបនិក​សិប្បកម្ម​នេះ​បាន​រំ​ព្ញ​កថា​ ​សិប្បកម្ម​មេត្រី​ ​ត្រូវ​បាន​បង្កើត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ​២​០​២​០​ ​ក្នុង​អំឡុង​ពេល​កូ​វី​ដ​១​៩​ ​ក្រោម​ការឧបត្ថម្ភ​របស់​សហគ្រិន​ខ្មែរ​ ​Khmer​ ​Enterprise​ (K​E​) ​ក្នុង​គម្រោង​ជួយ​ដល់​សិប្បកម្ម​តូច​ៗ​ក្រោម​ការឧបត្ថម្ភ​ធំ​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​មូលហេតុ​ដែល​សម្រេច​បង្កើត​ក្នុង​អំឡុង​ពេល​វិបត្តិ​នេះ​គឺ​ដោយសារ​សិប្បកម្ម​មេត្រី​មាន​គោលដៅ​ផ្សព្វផ្សាយ​និង​ចែកចាយ​ផលិតផល​ដែល​ផលិត​ពី​ស្រ្តី​ពិការ​ពី​អង្គការ​ “​មូលនិធិ​ស្រ្តី​ដើម្បី​ស្រ្តី” ​ដើម្បី​រកចំណូល​ផ្គត់ផ្គង់​ដល់​អ្នក​ផលិត​ទាំងអស់​នោះ​ ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​ទូ​ទាំងសកល​លោក​។​ ​មេត្រី​សម្លឹង​ឃើញ​ថា​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ក​ពិតជា​អាច​សម្រួល​និង​រកចំណូល​ដល់​ពួកគាត់​បាន​យ៉ាង​ពិតប្រាកដ​។​

          ​ការ​ចាប់ផ្តើម​ឡើង​ដំបូង​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ​បើ​តាម​ការ​អះអាង​របស់​ស្ថាបនិក​​ផ្ទាល់​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​ដំបូង​ ​ត្រូវ​សិក្សា​ពី​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ក​ ​ត្រូវ​យកចិត្តទុកដាក់​ចូលរួម​សិក្សា​វគ្គ​ខ្លី​ៗ​ពី​អង្គការ​ ​Pact​ ​ក្រោម​ជំនួយ​របស់​អង្គការ​ ​US​AID​ ​ហើយ​ត្រូវ​ចេះ​ថតរូប​ផលិតផល​ ​សរសេរ​ចំណងជើង​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​និង​រៀប​គម្រោង​ក្នុង​ការ​បង្ហោះ​ផ្សាយ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​ស្ថាបនិក​រូប​នេះ​យល់ថា​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ​ដែល​បាន​បង្ហាញ​ស្នាដៃ​ខ្លួន​ដែល​បាន​កប់​ទុកជា​ង​ ​១​៥​ឆ្នាំ​មក​ហើយ​ឲ្យ​ជនរួមជាតិ​បាន​ដឹង​។​ ​សិប្បកម្ម​នេះ​មាន​បេសកកម្ម​ធ្វើឲ្យ​ខ្មែរ​ទទួលស្គាល់​និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​យើង​រីក​ចម្រើន​ដូច​ប្រទេសជិតខាង​ ​ហើយ​ក៏ដូចជា​ជួយ​ឲ្យ​ស្រ្តី​មាន​ជំនាញ​និង​ចំណូល​ដោយខ្លួនឯង​ ​និង​ដើម្បីឲ្យ​សង្គមជាតិ​មាន​មោទនភាព​ចំពោះ​ផ្នែក​ផលិតផល​ ​ផ្នែក​សិប្បកម្ម​ ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ ​ផលិត​ដោយ​ស្រ្តី​ពិការ​តែ​មានគុណ​ភាព​មិនចាញ់​ផលិតផល​បរទេស​អាច​ប្រកួត​ប្រជែក​ស្នាដៃ​នៅ​លើឆាកអន្តរជាតិ​។​

          ​បច្ចុប្បន្ន​សិប្បកម្ម​មេត្រី​មាន​ផលិតផល​ដូចជា​កាបូប​ ​គ្រប់​ប្រភេទ​ ​កន្សែងបង់ក​ ​ក្រមា​ ​គ្រឿងអលង្ការ​ ​និង​គ្រឿង​លម្អ​តុបតែង​លក្ខណៈ​ ​ស្រោមខ្នើយ​ ​ក​ម្រា​ល​តុ​ ​ជាដើម​ ​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​រួម​មាន​ ​ចចូត​ ​ស្លឹក​រំចេក​ ​ក្រណាត់​កប្បាស​ ​និង​សូត្រ​ប្រណីត​ខ្មែរ​។​ ​ក្នុងចំណោម​នោះ​ ​ផលិតផល​ដែល​លក់ដាច់​ជាងគេ​គឺ​ ​ផលិតផល​ចចូត​ព្រោះ​វា​ជា​ការរចនា​ម៉ូត​ថ្មី​ប្លែក​សម្រាប់​ប្រទេស​យើង​ ​ប្រើ​ជាមួយ​ក្រណាត់​កប្បាស​ ​ព្រម​ជាមួយ​គុណភាព​តែមួយ​គ្មាន​ពីរ​ ​នាំឲ្យ​អ្នកប្រើប្រាស់​ក៏មាន​អារម្មណ៍ល្អ​ដូចគ្នា​ “​បើ​អ្នក​បាន​ដឹង​ពី​ប្រវត្តិ​ផលិត​ ​ផល​ដែល​លោកអ្នក​កំពុង​ប្រើ​ ​អ្នក​នឹង​មាន​មោទនភាព​ជា​ខ្លាំង​ដែល​បាន​កាន់​វា​ទៅ​គ្រប់ទិសទី​” ​។​ ​បើ​និយាយ​ពី​ការ​ច្នៃ​ម៉ូត​វិញ​ ​គឺជា​ការ​ច្នៃប្រឌិត​ថ្មី​ទាំងស្រុង​ដោយ​ប្រើ​វត្ថុធាតុដើម​ចាស់ៗ​ហើយ​សឹងតែ​ត្រូវ​គេ​បោះបង់​ចោល​។​ “ ​កន្ទេល​ចចូត​ខ្ញុំ​ឃើញ​វា​តាំងពី​កើត​ដឹងក្ដី​។​ ​អ្នកស្រុក​ម្ដាយ​ខ្ញុំ​ ​គ្រួសារ​ម្ដាយ​ខ្ញុំ​គាត់​ចេះ​ត្បាញ​គ្រប់​ៗ​គ្នា​ ​ព្រោះ​គេ​ត្បាញ​សម្រាប់​ធ្វើជា​កន្ទេល​ដេក​និង​ប្រើ​សម្រាប់​ហាល​ស្រូវ​ ​តែ​ពេលនេះ​គេ​មិន​ប្រើ​យកមក​ក្រាល​ដេក​ទៀត​ទេ​។​ ​ខ្ញុំ​ទៅ​ស្រុក​ជួប​ពួកគាត់​ ​គាត់​និយាយ​ថា​កន្ទេល​មិនសូវ​មាន​អ្នករក​ទិញ​ទៀត​ទេ​ ​គាត់​បាត់​ចំណូល​ពី​ការ​ត្បាញ​។​ ​អ្នកស្រុក​គេ​ឈប់​ប្រើ​ជិត​អស់ហើយ​! ​ខ្ញុំ​អាណិត​គាត់​ ​ចង់ឲ្យ​គាត់​មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​និង​ឲ្យ​ចៅ​បាន​ទៅ​រៀនសូត្រ​ ​ហើយក៏​បាន​សម្រេច​ចិត្ត​ជួយ​ទិញ​យកមក​កែច្នៃ​ធ្វើជា​កាបូប​តាំងពី​ឆ្នាំ​២​០​១​៧​ ” ​លោកស្រី​បាន​សង្កត់ធ្ងន់​។​​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​និង​ថ្នាក់​ដឹកនាំ​កន្លងមក​ ​សិប្បកម្ម​នេះ​ចេះតែ​បន្ត​ដំណើរ​​ទៅមុខ​សន្សឹម​ៗ​រហូតដល់​សព្វថ្ងៃ​។​ ​បច្ចុប្បន្ន​ ​អ្នក​ផលិត​សម្ភារ​មាន​ចំនួន​៩​នាក់​ ​និង​បុគ្គលិក​ចំនួន​៣​នាក់​មាន​តួនាទី​លក់​តាម​ផេ​ក​ហ្វេសប៊ុក​ដែល​សុទ្ធ​សឹង​ជា​ក្មេង​មកពី​បណ្តា​ខេត្ត​មក​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ហើយ​ត្រូវ​រក​ការងារ​ធ្វើ​ដើម្បី​ទប់ទល់​​​នឹង​ការ​ចំណាយ​។​ ​ចំណែក​ ​អ្នក​ផលិត​គឺ​មកពី​តាម​ខេត្ត​ ​ត្រូវ​ជួលផ្ទះ​នៅ​ជិត​កន្លែងធ្វើការ​ ​ហើយ​តស៊ូ​ដើរមក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​។​

          “​នាងខ្ញុំ​ឈ្មោះ​ ​ស៊ី​ន​ ​មា​ដា​និ​ត​ ​មុខងារ​កាន់​ផេ​ក​និង​ជា​អ្នកថតរូប​ផលិតផល​របស់​មេត្រី​។​ ​នាងខ្ញុំ​មាន​ទឹកចិត្ត​សប្បាយរីករាយ​នឹង​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយ​ក្រុម​ការងារ​ដែល​មាន​សក្ដានុពល​ខ្ពស់​ ​ហើយ​អ្វី​ដែល​រំភើប​គឺ​បាន​ធ្វើជា​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​ឲ្យ​ប្រជាជន​នូវ​ផលិតផល​ក្នុងស្រុក​ដែល​មានគុណ​ភាព​និង​តម្លៃ​ ​សមរម្យ​ហើយ​អាច​ប្រើ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ ” ​បុគ្គលិក​ម្នាក់​បាន​សម្តែង​ចំណាប់អារម្មណ៍​។​ ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​ ​មេត្រី​សង្ឃឹម​ថា​ ​ការ​ផ្សព្វផ្សាយ​របស់​មេត្រី​នឹង​ជ្រួតជ្រាប​ដល់​ប្រជាជន​ទូទាំង​​ប្រទេស​យើង​ ​ក៏ដូចជា​បាន​បណ្ដុះ​គំនិត​ដល់​សហគ្រិន​វ័យក្មេង​ដទៃទៀត​ដែល​ចាប់អារម្មណ៍​លើ​ផលិតផល​ក្នុងស្រុក​អាច​រៀនសូត្រ​និង​អាច​បង្កើត​គំនិត​ល្អ​ថ្មី​ជាមួយ​មេត្រី​ ​ហើយ​មាន​គោលដៅ​តែមួយ​ដូចគ្នា​ដើម្បី​ភាព​រីក​ចម្រើន​របស់យើង​ក៏ដូចជា​ដល់​ប្រទេសជាតិ​ទាំងមូល​។​ ​មេត្រី​មានបំណង​ចង់ឲ្យ​ការ​ត្បាញ​រីក​ចម្រើន​ជា​ទម្រង់​របស់​ថ្មី​ ​ឬ​បង្រៀន​ប​ច្ចេ​ស​ទេស​ថ្មី​ដល់​ក្រុម​អ្នក​ត្បាញ​ដើម្បី​ការងារ​ឲ្យ​កាន់តែ​ច្រើន​ដល់​ពួកគាត់​ ​ហើយ​ត្រូវការ​ទី​ផ្សារ​សម្រាប់​នាំចេញ​ផង​ដែរ​៕


SUGGESTIONS