×

៥​ ​វិធី​ ​ថែទាំ​កុំឲ្យ​មាន​រង្វង់ភ្នែក​ខ្មៅ​ ​និង​ជ្រីវជ្រួញ​ជុំវិញ​ភ្នែក​

TRAVEL & LIVING 2 months ago
 
 

           ​ក្នុង​សម័យ​ឌី​ជី​ថល​នេះ​ ​មនុស្សម្នាក់​ៗ​សុទ្ធតែ​មាន​ទូរសព្ទ​ក្នុង​ដៃ​យ៉ាងហោចណាស់​ម្នាក់​មួយ​ ​ខ្លះទៀត​ក៏មាន​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ផ្សេងៗ​ទៀត​ប្រើប្រាស់​ ​ដែល​ងាយ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​ ​និង​សម្រស់​ផង​ដែរ​។​ ​ពិសេស​មិត្ត​នារី​ៗ​ ​ប្រាកដ​មាន​ក​ង្វង់​ច្រើន​ ​ចំពោះ​បញ្ហា​រង្វង់ភ្នែក​ខ្មៅ​ ​និង​ស្នាម​ជ្រីវជ្រួញ​ជុំវិញ​ភ្នែក​ ​ទាំង​វ័យ​នៅក្មេងល្ហក់​។​ ​ដូច្នេះ​ ​ប្រិយ​មិត្ត​គួរ​មាន​ទម្លាប់​ថែទាំ​ដូច​ខាងក្រោម​នេះ​ ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ឋិត​ឋេ​រ​។​

១​. ​ចៀសវាង​ការ​ប៉ះពាល់​ផ្ទាល់​នឹង​កាំរស្មី​U​V​

          ​កាំរស្មី​U​V​ ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​កែវភ្នែក​នោះ​ទេ​ ​វាក៏​បង្ក​បញ្ហា​ដល់​សុខភាព​ស្បែក​ផង​ដែរ​។​ ​ស្បែក​ជុំវិញ​ភ្នែក​មិន​ធន់​ដូច​ស្បែក​មុខ​ ​ឬ​ស្បែក​ដងខ្លួន​ឡើយ​ ​វា​ងាយ​រង​ការ​ប៉ះពាល់​ជាងគេ​ ​ដូច្នេះ​គប្បី​ការពារ​ឲ្យបាន​គ្រប់​កាលៈទេសៈ​។​ ​ដោយ​ចៀសវាង​ការ​សម្លឹង​មើល​ពន្លឺ​ថ្ងៃ​ចំ​ ​និង​គប្បី​ប្រើ​វែ​ន​តា​ការពារ​ពន្លឺ​ថ្ងៃ​រាល់​ពេល​ចេញ​ទៅក្រៅ​។​ ​គួរ​ជ្រើសរើស​ប្រភេទ​កញ្ចក់​វែ​ន​តា​ដែល​មានការ​ពារ​កាំរស្មី​U​V​ ​ទើប​ជា​ការ​ប្រសើរ​។​

​២​. ​ទុក​ពេល​ឲ្យភ្នែក​សម្រាក​បាន​គ្រប់គ្រាន់​

          ​​មិន​ត្រូវ​ប្រើ​ភ្នែក​មើល​ទូរសព្ទ​ ​ឬ​ធ្វើការងារ​ដែល​ប្រឹង​សាច់ដុំ​ភ្នែក​ ​ក្នុងរយៈពេល​យូរ​ឡើយ​។​ ​ខណៈ​ពេល​ដែល​ប្រឹង​សាច់ដុំ​វិញ​ភ្នែក​ខ្លាំង​ ​សរសៃ​តូច​ៗ​ជុំវិញ​ភ្នែក​នឹង​លាន​ចេញ​មក​ ​ងាយ​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​លឿន​ ​ខណៈ​ស្បែក​ចាប់ផ្ដើម​យារ​ធ្លាក់​បន្តិច​ម្ដងៗ​ទៅតាម​ការ​វិវត្ត​នៃ​វ័យ​ផង​នោះ​។​ ​គប្បី​ទុក​ពេល​ឲ្យភ្នែក​សម្រាក​បាន​ ​៥​ ​ទៅ​ ​១​០​ ​នាទី​ ​បន្ទាប់ពី​ការ​សម្លឹង​មើល​រយៈពេល​ប្រមាណ​ ​០​១​ ​ម៉ោង​ ​បើ​មានការងារ​ចាំបាច់​ត្រូវ​ប្រើ​ភ្នែក​ខ្លាំង​ ​ពិសេស​ក​ដែល​ធ្វើការ​នៅមុខ​កុំព្យូទ័រ​ជាដើម​។​ ​ការ​សម្រាក​ភ្នែក​ ​អាច​ធ្វើឡើង​ដោយ​បិទភ្នែក​សម្រាក​ ​ឬ​ទៅ​ស្រោច​ផ្កា​មើល​ធម្មជាតិ​បៃតង​។​ល​។​

​៣​. ​ម៉ា​ស្សា ​ឬ​ស្អំ​ភ្នែក​ ​ឲ្យ​សរសៃឈាម​រត់​បាន​ល្អ​

          ​​ជុំវិញ​ភ្នែក​មាន​សរសៃឈាម​ជាច្រើន​ ​កាលបើ​សរសៃឈាម​រត់​មិនបាន​ល្អ​ ​វា​នឹង​បណ្ដាលឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​ ​ដោយ​បង្ក​នូវ​ស្នាម​ជ្រួញ​នានា​។​ ​គប្បី​ឧ​ស្សាហ៍​ធ្វើការ​ម៉ា​ស្សា​នៅ​តំបន់​ជុំវិញ​ភ្នែក​ថ្នមៗ​ដោយ​ម្រាមដៃ​ ​ឬក៏​ជ្រលក់​កន្សែង​នឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​រួច​យកមក​ស្អំ​ភ្នែក​ ​ដើម្បីឲ្យ​សរសៃឈាម​រត់​បាន​ល្អ​។​ ​ការ​ធ្វើ​បែប​នេះ​ក៏​ជា​វិធី​សម្រាក​ភ្នែក​មួយ​បែប​ផង​ដែរ​ ​ខណៈ​ដែល​យើង​មាន​សភាព​រួយ​ភ្នែក​ ​ឬ​ឈឺ​ភ្នែក​ក​ម្រិ​ត​ស្រាល​ជាដើម​ ​ហើយ​វាក៏​ជួយ​កាត់បន្ថយ​បញ្ហា​រង្វង់ភ្នែក​ខ្មៅ​ក់ើ​ត​ឡើង​ផង​ដែរ​។​

​៤​. ​ញ៉ាំ​ឲ្យបាន​ល្អ​ ​គេង​ឲ្យបាន​គ្រប់គ្រាន់​

          ​​ញ៉ាំ​របប​អាហារ​ល្អ​ ​គឺ​កា​រញ៉ាំ​ម្ហូបអាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​និង​ចាំបាច់​ដល់​សុខភាព​ជា​ប្រចាំថ្ងៃ​។​ ​គប្បី​បូករួម​ ​អាហារ​ពណ៌លឿងទុំ​ ​មាន​ដូចជា​ដំឡូង​សាច់​លឿង​ ​មើម​ការ៉ុត​ ​ផ្លែស្វាយ​ ​ផ្លែ​សេដា​ ​ផ្លែក្រូច​ ​ត្រី​សា​ម៉ុ​ន​ជាដើម​ ​សុទ្ធតែ​ជា​ក្រុម​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​ដែល​ជំនួយ​ដល់​សុខភាព​ភ្នែក​ ​និង​សុខភាព​ស្បែក​។​ ​ទៀតសោត​ ​បូករួម​នឹង​ការ​គេង​បាន​គ្រប់គ្រាន់​នឹង​ទទួល​បាន​ប្រសិទ្ធ​ភាព​ទ្វេ​ដង​។​ ​ដោយឡែក​ ​ការ​គេង​មិន​គ្រប់គ្រាន់​ ​ឬ​គេង​មិន​ទៀងទាត់​ ​គឺជា​កត្តា​ចម្បង​ក្នុង​ការ​បង្ក​បញ្ហា​រង្វង់ភ្នែក​ខ្មៅ​នេះឯង​។​

​៥​. ​ប្រើ​ផលិតផល​ថែទាំ​ស្បែក​ជុំវិញ​ភ្នែក​

          ​ប្រិយ​មិត្ត​គួរ​ចាប់ផ្ដើម​ប្រើ​ផលិតផល​បន្តឹង​ស្បែក​ជុំវិញ​ភ្នែក​ឲ្យបាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​ ​ជាទូទៅ​ ​ស្បែក​ជុំវិញ​ភ្នែក​នឹង​វិវត្ត​ទៅតាម​វ័យ​ ​ស្នាម​ជ្រីវជ្រួញ​នឹង​កើតមាន​ម្ដង​បន្តិចៗ​។​ ​តាម​គន្លឹះ​ថែទាំ​សម្រស់​របស់​កំពូល​តារា​ៗ​ជុំវិញ​ពិភពលោក​ ​ការថែទាំ​បំប៉ន​ស្បែក​ជុំវិញ​ភ្នែក​គួរ​ធ្វើឡើង​នៅ​ពេល​មិនទាន់​មានស្នាម​ជ្រីវជ្រួញ​កើតឡើង​ ​ដូច្នេះ​បើ​ចង់បាន​ស្បែក​វ័យ​២​០​ឆ្នាំ​ ​គួរ​ចាប់​លាប​ពី​វ័យ​២​០​ឆ្នាំ​ឲ្យហើយ​ ​ទើប​សម្រស់​ឋិត​ឋេ​រ​៕​

Article ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


 


SUGGESTIONS