×

សុទ្ធ​ ​ពៅ​សំណាង​ ​យុវជន​ឆ្នើម​ក្នុង​ការ​លើក​ក​ម្ពស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​

NEWS 3 years ago
 
 

           យុវជន​ ​សុទ្ធ​ ​ពៅ​សំណាង​ ​មាន​អាយុ​ ​២​៣​ ​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រៃ​ញី​ ​ស្រុក​សំពៅ​មាស​ ​ខេត្ត​ពោធិ៍សាត់​ (បច្ចុប្បន្ន​ក្រុង​ពោធិ៍សាត់​ ​ខេត្ត​ពោធិ៍សាត់​)​។​ ​សំណាង​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ជំនាញ​បុរាណ​វិទ្យា​រហូត​បញ្ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២​០​១​៩​។​ ​យុវជន​រូប​នេះ​បាន​រំ​ព្ញ​ក​ប្រាប់​សូវ​រី​ន​ថា​ ​គេ​បាន​ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ការងារ​ទាក់ទង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​សាធារណៈ​ចាប់តាំង​ពី​ពេល​ដែល​​រូប​គេ​​ស្គាល់​ និង​ទទួលស្គាល់​ខ្លួនឯង​ ​ហើយ​ទទួល​បានការ​គាំទ្រ​ពី​ម្ដាយ​របស់​​ខ្លួន​ជា​ផ្លូវការ​នៅ​ឆ្នាំ​២​០​១​៦​។​ ​ពេល​នោះ​គេ​បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​គុណ​តម្លៃ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ ​ដែល​វគ្គ​នោះ​ផ្ដោ​ត​សំខាន់​លើ​ការ​ស្គាល់​ខ្លួនឯង​ (​តើ​ខ្ញុំ​ជា​នរណា​)​។​

           មុននឹង​ក្លាយ​ជាសកម្ម​ជន​មួយ​រូប​ក្នុង​ផ្នែក​នេះ​ ​សំណាង​បាន​ជួបប្រទះ​រឿងរ៉ាវ​អវិជ្ជមាន​មួយ​ចំនួន​ដែល​បំភ្លេច​មិនបាន​ក្នុង​ចិត្ត​រហូតដល់​សព្វថ្ងៃ​ ​រួម​មាន​ ​ពាក្យ​សម្ដី​ ​និង​ ​កាយវិការ​មើលងាយ​ ​និង​ ​រើសអើង​មួយ​ចំនួន​ពី​មនុស្ស​ជុំវិញ​មួយ​ចំនួន​ “​មាន​ពេល​មួយ​នោះ​ ​ខ្ញុំ​ទទួល​បាន​នូវ​ពាក្យ​យ៉ាង​គួរឲ្យ​ខឹង​បំផុត​ពី​គ្រូ​ម្នាក់​កាលពី​ខ្ញុំ​រៀន​នៅ​ថ្នាក់​មូលដ្ឋាន​។​ ​លោកគ្រូ​ម្នាក់​នោះ​បាន​និយាយ​ថា​ "​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​អន់​ជាង​សត្វ​ទៀត​! ​សត្វ​វា​ចេះ​បន្ដ​ពូជ​ ​ហើយ​មិន​ចេះ​ស្រឡាញ់​អី​ភេទ​ដូចគ្នា​ដូច​មនុស្ស​ទេ​ ​តែ​មនុស្ស​មាន​ពួ​កមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​…" ​។​ ​នៅ​ពេល​នោះ​ ​សំណាង​ពិតជា​មិន​ពេញ​ចិត្ត​​ និង​មិន​គាំទ្រ​ក្នុង​ការ​លើកឡើង​របស់​គាត់​នោះ​ទេ​ ​តែ​មិនដឹងជា​ធ្វើ​យ៉ាងណា​ ​ពីព្រោះ​ពេល​នោះ​ ​រូបគេ​មិនទាន់​ស្គាល់​និង​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​។​

           ​ប៉ុន្តែ​បន្ទាប់ពី​បាន​ទទួលស្គាល់​ខ្លួនឯង​ច្បាស់ប្រាកដ​ហើយ​ ​សំណាង​បាន​សម្រេច​ចិត្ត​សុំ​សហគមន៍​ឥន្ទធនូ​កម្ពុជា​ ​ដើម្បី​ធ្វើការងារ​ស្ម័គ្រចិត្ត​។​ ​បន្ទាប់មក​ទៀត​ ​គេ​ក៏បាន​ចូលរួម​ជាមួយ​វគ្គ​បណ្ដុះបណ្ដាល​នានា​ជាមួយនឹង​អង្គការ​ K​h​an​a​ ​អំពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ ​និង​ ​អង្គការ​រ៉ា​ក់ (R​H​A​C) ​អំពី​សុខភាព​ផ្លូវ​ភេទ​ ​ការបន្ដពូជ​ ​ជំងឺ​ផ្លូវ​ភេទ​នានា​ ​និង​ជាពិសេស​គឺ​ ​សិទ្ធិ​ផ្លូវ​ភេទ​និង​សិទ្ធិបន្ដ​ពូជ​។​ ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​គេ​បាន​ចូលរួម​ជាមួយ​ក្រុម​ក្ដី​ស្រឡាញ់​គឺ​ចម្រុះ​ ​និង​បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ ​និង​ចែករំលែក​ចំណេះ​ដឹង​ស្ដីពី​និន្នាការ​ភេទ​ ​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ ​ការ​បង្ហាញ​នូវ​យេ​ន​ឌ័​រ​ ​និង​លក្ខណៈ​ភេទ​ (​SO​G​I​E​SC) ​ព្រមទាំង​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជាមួយនឹង​អង្គការ​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ស្ទើរ​រាប់មិនអស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ដូចជា​ ​អង្គការ​ CC​H​R ​អង្គការ​ ​A​sea​n ​SO​G​I​E​ ​Caucus​, ​Arrow​ ​Institute​ ​និង​ ​Mover​s ​Program​ ​។​ល​។​

           ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ ​សំណាង​យល់ថា​ខ្លួន​ពិតជា​ខុសប្លែក​ច្រើន​បើ​ប្រៀបធៀប​នឹង​ពេលមុន​។​ “​ខ្ញុំ​មាន​ភាព​ជឿជាក់​ជាង​មុន​ ​មាន​ភាព​ក្លាហាន​ជាង​មុន​ ​និង​មានទំនុក​ចិត្តជា​ង​មុន​នៅពេលដែល​ខ្ញុំ​ធ្វើអ្វី​មួយ​ ​ពីព្រោះ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​​ច្បាស់​ ​ខ្ញុំ​មិន​ខ្លាច​នឹង​ពាក្យ​គេ​មើលងាយ​ខ្ញុំ​ ​ហើយ​ខ្ញុំ​ដឹង​ថា​រឿង​ដែល​ខ្ញុំ​ធ្វើ​គឺជា​រឿង​ល្អ​មិន​ខុស​។​ ​ខ្ញុំ​ក៏​ចាប់ផ្ដើម​ក្លាយ​ទៅ​ជា​​ជន​​ដ៏​សកម្ម​ម្នាក់​ក្នុង​ការចូលរួម​លើក​ក​ម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​[…] ” ​សំណាង​បាន​ពន្យល់​ ​។​ ​គេ​បាន​ចូលរួម​សកម្មភាព​​សង្គម​ជាបន្តបន្ទាប់​ ​ដូចជា​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ជាតិ​នានា​ ​និយាយ​វិទ្យុ​ ​ទូរទស្សន៍​ ​និង​ ​ហ្វេសប៊ុក​ ​ចូលរួម​នៅ​តាម​ ​Youth​ ​Platform​ ​នានា​ ​តួយ៉ាង​ ​ក្រុម​ UN ​Youth​ ​Advisory​ ​Panel​, ​ក្រុម​យុ​វ​ទូត​ស្ម័គ្រចិត្ត​ដើម្បី​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​​ចីរភាព​ ​និង​ ​អង្គការ​ក្លាហាន​ ​ជាដើម​ ​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នៅ​ក្នុង​និង​នៅ​ក្រៅ​ប្រទេស​ ​ព្រមទាំង​ចូល​រួម​​ចែករំលែក​បទពិសោធន៍​និង​ចំណេះ​ដឹង​តាម​បណ្តា​សាកលវិទ្យាល័យ​ ​ចូលរួម​តាំង​ពិព័រណ៍​ ​និង​ ​បង្រៀន​សិស្ស​ពី​សិទ្ធិ​ ​L​G​B​T​ ​និង​ឲ្យ​ពួកគាត់​ទទួលស្គាល់​សំណាង​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​          “​ខ្ញុំ​គិតថា​សកម្មភាព​ទាំងនេះ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​បង្ហាញ​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដទៃទៀត​ឲ្យ​មាន​ភាព​ក្លាហាន​ ​ហ៊ាន​ឈរ​ធ្វើជា​ខ្លួនឯង​ ​និង​ទាមទារ​រក​សំឡេង​សម្រាប់​ក្រុម​របស់​ខ្លួន​ ​ដែល​នេះ​ជា​វិធី​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ពួក​គាត់​ឲ្យ​បន្ដ​ជំហរ​និង​រួមគ្នា​ដើម្បី​សំឡេង​ក្រុម​របស់​ពួកយើង​។​ ​មិនតែប៉ុណ្ណោះ​ ​សកម្មភាព​ទាំងនោះ​ក៏​ជះ​ឥទ្ធិពល​ដោយ​​ផ្ទាល់​ ​និង​ដោយប្រយោល​ដល់​ក្រុម​អ្នកធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នានា​ ​ដោយ​ឲ្យ​ពួកគេ​ចាប់ផ្ដើម​គិតគូរ​និង​មើលឃើញ​ពួកយើង​ ​ហើយ​រាប់បញ្ចូល​ពួកយើង​ទៅ​ក្នុង​ផែនការ​របស់​ពួកគេ​ក៏មាន​ដែរ​” ​យុវជន​រូប​នេះ​បាន​បន្ថែម​។​

           ​ថ្វី​ដ្បិតតែ​សំណាង​យល់ថា​ស្ថានភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​សព្វថ្ងៃ​ហាក់​ល្អ​ប្រសើរ​ច្រើន​ ​បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​១​០​ឆ្នាំមុន​ ​ក៏​គេ​សង្កេតឃើញ​ថា​ ​ក៏​នៅ​មាន​បញ្ហា​ជាច្រើន​ដែរ​ ​រួម​មាន​ជាអាទិ៍​ ​ការ​ទទួលស្គាល់​ពីសង្គម​និង​គ្រួសារ​នៅ​មាន​ក​ម្រិ​ត​ ​ការរើសអើង​នៅ​សាលា​ (​កម្មវិធីសិក្សា​ ​ផ្នត់គំនិត​របស់​គ្រូបង្រៀន​និង​មិត្ត​រួមសាលា​) ​និង​នៅ​ក្នុង​វិ​ស​័​យ​ការងារ​ (​ដំណាក់កាល​ស្វែងរក​ការងារ​ ​ដំណាក់កាល​សម្ភាសន៍​ ​ដំណាក់កាល​អំឡុង​ពេល​បំ​ពេញការ​ងារ​) ​បញ្ហា​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ ​និង​ ​ស្ថានភាព​ច្បាប់​ ​និង​ឯកសារ​ផ្លូវច្បាប់​នានា​ (​ឧ​ទា​: ​ស្មុំ​កូន​ ​ធ្វើ​សៀវភៅ​គ្រួសារ​ ​ប្ដូរ​អត្តសញ្ញាណ​ប័ណ្ណ​ ​រៀប​អាពាហ៍ពិពាហ៍​)​។​ ដំណោះស្រាយ​ចំពោះ​បញ្ហា​ខាងលើ​នេះ​ ​មាន​តួយ៉ាង​ ​ផ្សព្វផ្សាយ​ការយល់​ដឹង​ទៅកាន់​មហាជន​ទូទៅ​ ​ក្រុមហ៊ុន​ឯកជន​ ​សហគ្រាស​និង​ស្ថាប័ន​នានា​ ​ស្នើ​ឲ្យ​ក្រសួង​ដាក់បញ្ចូល​កម្មវិធី​ ​សហការ​ជាមួយនឹង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ ​ស្វែងរក​ការ​គាំទ្រ​មតិ​រួមគ្នា​ពីសំណាក់​រាជរដ្ឋាភិបាល​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ ​និង​រក​ដំណោះស្រាយ​បញ្ហា​ប្រព័ន្ធ​ផ្នែក​ច្បាប់​ចំពោះ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

           ​បច្ចុប្បន្ន​ ​សកម្មជន​រូប​នេះ​បាន​ប្រើប្រាស់​ពេល​ភាគច្រើន​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ជាមួយនឹង​ក្រុម​ក្ដី​ស្រឡាញ់​គឺ​ចម្រុះ​ ​ហើយ​រូបគេ​ក៏មាន​គម្រោង​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​ដើម្បី​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ជំនាញ​ ​នរវិទ្យា​ ​ដោយ​ផ្ដោ​ត​លើ​ការសិក្សា​អំពី​យេ​ន​ឌ័រ​ ​និង​ ​ផ្លូវ​ភេទ​ (​Ant​h​ro​p​o​log​y​ ​which​ ​focus on​ ​gender​ ​stud​i​e​s ​and​ ​sexual​it​y​) ​ព្រមទាំង​ធ្វើ​ការស្រាវជ្រាវ​អំពី​ស្ថានភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ ​ដោយសារតែ​ឯកសារ​ស្រាវជ្រាវ​ដែល​និយាយ​ពី​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ស្រុកខ្មែរ​គឺ​មាន​តិចតួចស្ដួចស្ដើង​ណាស់​។​ ​ជាចុងក្រោយ​ ​សំណាង​បាន​ផ្តាំ​ផ្ញើ​ទៅកាន់​មហាជន​ថា​ ​ការណ៍​ដែល​ពួកគេ​ទាមទារ​សិទ្ធិ​ ​ពុំមែន​មានន័យ​ថា​ ​ពួកគេ​ចង់​បានអ្វី​ដែល​ពិសេស​លើស​គេ​លើស​​ឯង​ឡើយ​ ​ពោល​គឺ​គ្រាន់តែ​ចង់​បានអ្វី​ដែល​មនុស្សដទៃ​ទៀត​ទទួល​បាន​តែប៉ុណ្ណោះ​ "​បើ​ទោះបី​អ្នកជា​នរណា​ក៏ដោយ​ ​សូម​​ព្យាយាម​ស្គាល់​ខ្លួនឯង​ឲ្យបាន​ច្បាស់​ ​ស្វែងរក​អ្វី​ដែល​ជា​ចំណង់ចំណូលចិត្ត​និង​គុណ​តម្លៃ​ដ៏​ពិតប្រាកដ​របស់​អ្នក​ ​និង​ឲ្យ​និយមន័យ​ភាព​ជោគជ័យ​ដោយខ្លួន​អ្នក​ផ្ទាល់​ " ​។

Article by SRIN SOKMEAN


SUGGESTIONS